រឹតតែចម្លែក បុរសជនជាតិ ចិនម្នាក់ ដកឆ្នាំងបាយ អគ្គិសនី មកដាំបាយ នៅក្នុងព្រលាន យន្តហោះទាំង កណ្តាលវាល
ចិន៖ សកម្មភាពដ៏ កម្រនឹងមានមួយ បានកើតឡើង នៅលើទឹកដី របស់ប្រទេស ចិន ទៀតហើយ ដែលបុរសម្នាក់ ត្រូវគេថតបាន នូវសកម្មភាព ដែលគាត់ដាំបាយ នៅក្នុងព្រលានយន្តហោះ មួយដែលបាន ធ្វើឲ្យមាន ការភ្ញាក់ផ្អើល ពីសំណាក់ មនុស្សជាច្រើន។
យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា សកម្មភាពដ៏ ចម្លែកមួយនេះ បានកើតឡើងនៅ ក្នុងព្រលាន យន្តហោះអន្តរជាតិ ហុងកុង របស់ប្រទេស ចិន ដែលមានបុរស ម្នាក់មិនស្គាល់ អត្តសញ្ញាណតែ ត្រូវបានគេដឹងថា មកពីខេត្ត សានទុង បានយកឆ្នាំង អគ្គិសនីមក ដាំបាយសម្រាប់ ទទួលទាន នៅក្នុងព្រលាន យន្តហោះនោះ ទាំងនៅកណ្តាលវាល តែម្តង។
ផ្អែកលើរបាយការណ៍ របស់សារព័ត៌មាន Apple Daily បានឲ្យដឹងថា មូលហេតុដែល ធ្វើឲ្យមាន រឿងរ៉ាវមួយនេះ គឺផ្តើមចេញដំបូងឡើង ពីការគេងលក់ជ្រុល របស់បុរសម្នាក់នេះ ដែលធ្វើឲ្យគាត់ ខកខានមិនបាន ជិះយន្តហោះ ត្រឡប់ទៅខេត្ត សានទុង វិញក្រោយពី ការងារសំណង់ នៅក្នុងប្រទេស សាំងហ្គាពួរ របស់គាត់ ត្រូវបានបញ្ចប់។
រូបភាព ដែលរូបគាត់ ដាក់ដាំបាយ នៅឯព្រលានយន្តហោះ
Apple Daily បានបញ្ជាក់លំអិតថា ក្រោយពេលដែល ចប់ការងារហើយ បុរសនេះក៏ បានទិញសំបុត្រ យន្តហោះជិះ ត្រឡប់មក ខេត្តសានទុង វិញហើយបាន ផ្ញើរប្រាក់ ដែលគាត់រកបាន ចំនួន ៧,៥០០ យ័ន (ជាង១១០០ដុល្លារ) ទៅគ្រួសារអស់ ដោយទុកនៅនឹងខ្លួន តែ២០០យ័ន (ជាង៣០ដុល្លារ) ប៉ុណ្ណោះ។ ពេលដែល មកដល់ពាក់ កណ្តាលផ្លូវ ពោលគឺនៅ ឯព្រលានយន្តហោះ នៃទីក្រុង ហុងកុង រូបគេត្រូវចាំ ជើងហោះហើរ ដើម្បីហោះបន្ត ទៅកាន់ខេត្ត សានទុង តែជាចៃដន្យ គាត់ក៏បាន គេងលក់ជ្រុល ធ្វើឲ្យខកខាន មិនបានហោះ ទៅតាមកាល កំណត់។
ម្យ៉ាងវិញទៀត ព្រោះតែលុយ នៅក្នុងខ្លួន មិនគ្រប់គ្រាន់ ដើម្បីទិញសំបុត្រ យន្តហោះជិះទៅ ខេត្តសានទុង វិញក៏ដូចជា មិនអាចទិញ អាហារនៅឯ ព្រលានយន្តហោះ ទទួលទានបាននោះ រូបគាត់ក៏ត្រូវ បង្ខំចិត្តដាំបាយ នៅឯទីនោះ ដើម្បីចំអែតក្រពះ តែម្តងទៅ។
យ៉ាងណាមិញ ក្រុមអាជ្ញារ របស់ព្រលានយន្តហោះ ហុងកុង បាននិយាយថា ទោះបីជាការ ប្រើប្រាស់ ឆ្នាំងដាំបាយ អគ្គិសនីក្នុង ព្រលានយន្តហោះ វាមិនអាច បង្កឲ្យមាន គ្រោះថ្នាក់ធំដុំ ក៏ដោយតែ ឌុយថាមពល អគ្គិសនី នៅទីនេះ គឺសម្រាប់តែ បុគ្គលិកផ្នែកជួសជុល ប្រើប្រាស់ប៉ុណ្ណោះ ដូច្នេះបើ មានអ្នកផ្សេង ប្រើវាដោយ មិនត្រឹមត្រូវនោះ រូបគេអាច ទទួលពិន័យ ជាទឹកប្រាក់ ជាង១២០០ដុល្លារ និងត្រូវជាប់ ឃុំឃាំង ជាច្រើនខែ ទៀតផង។
ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពបច្ចុប្បន្ន របស់ម្នាក់នេះ មិនទាន់ត្រូវ បានបញ្ជាក់ឲ្យ ដឹងនៅឡើយ នោះទេ៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?
រូបភាព របស់បុរសម្នាក់នេះ ដែលបង្ហាញពី បាយរបស់គាត់ ដែលបានដាំ នៅឯព្រលានយន្តហោះ ហុងកុង
ប្រភព៖ Shanghaiist
ដោយ៖ Xeno
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!