ក្រុមអ្នកបុរាណវិទូ រកឃើញមូលហេតុពិត នៃខួរក្បាលមនុស្ស អាយុកាល ២,៦០០ឆ្នាំ នៅតែអាចរក្សារូបរាងដើម មិនស្អុយរលួយ!

 
 

អង់គ្លេស ៖ នេះពិតជារឿងមួយគួរឲ្យភ្ញាក់ផ្អើលជាខ្លាំង ដែលខួរក្បាលមនុស្ស មានអាយុកាល ជាង ពីរពាន់ឆ្នាំទៅហើយ នៅតែមានសភាពមិនស្អុយរលួយ ធ្វើឲ្យអ្នកវិទ្យាសាស្រ្ត ចំនាយពេល ជាង ៧ ឆ្នាំ ទើបរកឃើញ មូលហេតុពិត។

ខួរក្បាលដែលស្ថិតនៅក្នុងសម័យ យុគថ្មបំបែក មានអាយុកាល ២,៦០០ ឆ្នាំនេះ ត្រួវបានក្រុមអ្នកបុរាណវិទូ រកឃើញនៅក្នុង ឆ្នាំ ២០០៩ ក្នុងទីក្រុង York ប្រទេសអង់គ្លេស ដែលពេលនោះ ពួកគាត់បានឃើញ លលាដ៏ក្បាល ផ្កាប់មុខចុះក្រោម និងមិនឃើញផ្នែកផ្សេងទៀតឡើយ នៃសរីរាង្គ។

ក្នុងនោះដែរ ក្រុមអ្នកបុរាណវិទូ បានយកខួរក្បាល និងផ្នែកផ្សេងទៀត ទៅធ្វើតេស្ត ដើម្បីរកមូលហេតុពិត ថាតើបណ្តាលមកពីអ្វី ទើបខួរក្បាលនេះ នៅតែមានសភាពមិនស្អុយរលួយ ហើយមើលទៅហាក់ដូចជានៅថ្មីៗដូច្នេះ។ អ្នកជំនាញបានអះអាងថា វាបណ្តាលមកពីផ្នែកក្បាលនៃសាកសព ត្រូវបានកប់ដោយដីឥដ្ឋ ធ្វើឲ្យមានខ្យល់អុកស៊ីសែន ចេញចូល ក្រោយពេល ដែលមនុស្សម្នាក់នេះ ស្លាប់ភ្លាមៗ។

យ៉ាងណាមិញ អ្នកជំនាញមានជំនឿថា ក្បាលរបស់សាកសព មនុស្សប្រុសម្នាក់នេះ ត្រូវបានកាត់ចោលភ្លាមៗ បន្ទាប់ពីត្រូវបានគេសម្លាប់ រួចហើយ យកទៅកប់នៅក្នុងដីឥដ្ឋដែលមានជាតិសំនើម ដោយផ្នែក ស្បែក, សក់ និង សាច់ ត្រូវបានស្អុយរលួយអស់ទៅហើយ។ អ្វីដែល អ្នកជំនាញកត់សម្គាល់ទៀតនោះ គឺថា ទោះបីជាខួរក្បាលនេះ មានលក្ខណៈរួមតូចបន្តិចក៏ដោយ ក៏វានៅតែរក្សារូបរាងដើម និងផ្នែកជាច្រើនទៀត នៃកោសិកាខួរក្បាលផងដែរ។

គួរបញ្ជាក់ផងដែរ បើយោងទៅតាមការពិនិត្យ ក្រុមអ្នកបុរាណវិទូបានឲ្យដឹងថា បុរសម្នាក់នេះ អាចមានអាយុចន្លោះពី ២៦ ទៅ ៤៥ ឆ្នាំ ពេលដែលគាត់ស្លាប់ និងជាមនុស្សរស់នៅក្នុងស.វ ទី ៦ មុន គ.ស។ គាត់ត្រូវបានគេវាយយ៉ាងខ្លាំង នៅចំចង្កឹង.ក ហើយថែមទាំងមានស្នាមកាំបិត ចាក់យ៉ាងជ្រៅទៀតផង៕


ខួរក្បាលអាយុកាល ២,៦០០ ឆ្នាំ ដែលត្រូវបានរក្សា ដូចសភាពដើម


លលាដ៏ក្បាល ដែលមានអាយុកាល ២,៦០០ ឆ្នាំ


អ្នកបុរាណវិទូកំពុងពិនិត្យមើលលាលដ៏ក្បាល


ខួរក្បាល អាយុកាល ២,៦០០ ឆ្នាំ


ផែនទី ដែលជាកន្លែងរកឃើញ ខួរក្បាល អាយុកាល ២,៦០០ ឆ្នាំ


ទីតាំងរកឃើញ ខួរក្បាល អាយុកាល ២,៦០០ ឆ្នាំ 

ប្រភព ៖ ដេលីម៉ែល

ដោយ ៖ ណា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម