{Update} ចៅក្រមចេញដីកា ឃុំខ្លួនជនបាញ់ បោះ ៣៣គ្រាប់ ដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន ហើយ
កំពង់ស្ពឺ ៖ ជនដែលបាញ់បោះ ៣៣គ្រាប់ នៅកណ្ដាលទីរួម ខេត្ដកំពង់ស្ពឺ ហើយត្រូវ បានចាប់ខ្លួនរយៈ ពេល១០ថ្ងៃ ក្រោយមកនេះ ត្រូវបានព្រះរាជអាជ្ញា អមសាលាដំបូង ខេត្ដកំពង់ស្ពឺ លោក កែវ សុឃា សម្រេច ចោទប្រកាន់ពីបទ “កាន់កាប់និង ប្រើប្រាស់ អាវុធខុសច្បាប់ ” ត្រូវបានចៅក្រម ស៊ើបសួរ សាលាដំបូងខេត្ដ កំពង់ស្ពឺ លោក យ៉ាន់ សុភាព សម្រេចចេញដីកា ដាក់ពន្ធនាគារជា បណ្ដោះអាសន្ន នៅរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥នេះ ។
លោក យ៉ាន់ សុភាព បានប្រាប់តាមទូរ ស័ព្ទ នៅមុននេះបន្ដិចថា “ខ្ញុំបានចេញដីកា ឃុំខ្លួនដាក់ពន្ធនាគារ ហើយ ត្រូវបានសមត្ថកិច្ច ដឹកយកទៅ ពន្ធនាគារហើយ”។
លោក កែវ សុឃា បានសម្រេចចោទ ប្រកាន់ជននេះពីបទ កាន់កាប់និងប្រើប្រាស់ អាវុធខុសច្បាប់ ។ សូមបញ្ជាក់ថា ជឹង ស៊ីណាត ក្រោយពី បាញ់បោះ ៣៣គ្រាប់ គំរាមនគរបាលចរាចរណ៍ ខេត្ដកំពង់ស្ពឺ កាលពី១០ ថ្ងៃមុននោះ ត្រូវបានចាប់ខ្លួន នៅខេត្ដត្បូងឃ្មុំ និងនាំមកកាន់ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ រួចបន្ដបញ្ជូន ទៅកាន់ស្នងការដ្ឋាន នគរបាលខេត្ដ កំពង់ស្ពឺ ជាម្ចាស់ទឹកដី៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!