ឌុបកុមារីទៅមើលឆាកកំប្លែង ដល់កន្លែងស្ងាត់ចាប់នាងរំលោភបានសម្រេច
ខេត្តបាត់ដំបង ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅព្រឹកថ្ងៃទី៩ មីនា នៅខាងមុខផ្សារភ្នំព្រឹក បន្ទាប់ ពីមានបណ្ដឹងចោទប្រកាន់ថា មានការរំលោភបំពាន ផ្លូវភេទទៅលើកុមារី អាយុ១២ឆ្នាំ ម្នាក់ រហូតបានសម្រេច នៅក្នុងភូមិអូរតាប៉ុន ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក គ្រាដែល ឌុបនាងទៅ មើលឆាកកំប្លែង ។
អធិការរង ស្រុកភ្នំព្រឹកលោកសារ៉េត វិសេដ្ធ បានប្រាប់ថា ជនសង្ស័យឈ្មោះជ្រី សុផៃ អាយុ២២ឆ្នាំ ជា អ្នករត់ម៉ូតូឌុប នៅភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក រីឯកុមារីរងគ្រោះអាយុ១២ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ ។ លោកអធិការរង បានបញ្ជាក់ថា អ្នករត់ម៉ូតូឌុប រូបនេះ ត្រូវសង្ស័យថា បានចាប់ក្មេងស្រី រំលោភសេពសន្ធវៈ នៅយប់ថ្ងៃទី៨ មីនា នៅក្នុងភូមិអូរតាប៉ុន ត្រង់ចំនុចផ្លូវបំបែក ស្ងាត់មួយកន្លែង គ្រាដែលឌុបនាង ទៅមើលឆាកកំប្លែង ដែលសម្ដែង នៅក្បែរផ្សារភ្នំព្រឹក ។ លុះនៅព្រឹកថ្ងៃទី៩ មីនា ក៏ត្រូវឃាត់ខ្លួន ក្រោយពី អាណា ព្យាបាល របស់នាងដាក់ពាក្យ បណ្ដឹងទៅសមត្ថកិច្ច ។
អ្នក រត់ម៉ូតូឌុបបានសារភាពអំពីកំហុសរបស់ខ្លួនប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានចាប់បង្ខំនាងរំលោភ សេពសន្ធវៈមែន នូវពេលឌុបនាង ដល់កន្លែងស្ងាត់ ត្រង់ផ្លូវបំបែក មួយកន្លែង នៅក្នុងភូមិ ឃុំខាងលើ ។ ជនសង្ស័យរូបនេះ បានបញ្ជាក់ថា ខ្លួនបានឌុបនាងចេញពីផ្ទះថា ទៅមើលការប្រគុំតន្រ្តី នៅផ្សារភ្នំព្រឹក តែពេលដល់ ចំនុចផ្លូវបំបែក ដែលស្ងាត់ខ្លួន ក៏ឈប់ម៉ូតូក្បែរផ្លូវរួច ចាប់នាងរំលោភ លុះស្អែកឡើង ក៏ត្រូវសមត្ថកិច្ច ចាប់ខ្លួនតែម្ដងទៅ ។
មន្ត្រីនគរបាល ការិយាល័យព្រហ្មទណ្ឌបានឲ្យដឹងថា ជនសង្ស័យត្រូវបានបញ្ជូនមកដល់ស្នងការដ្ឋាន ខេត្តហើយ ហើយក៏កំពុងសួរនាំបន្ថែម ដើម្បីកសាងសំណុំ រឿងបញ្ជូនបន្ត ទៅតុលាការដែរ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!