ច្នៃប្រឌិតមែន! ដំបូលអគារ រោងចក្រ សល់ទីធ្លាធំ បង្កើតកសិដ្ឋាន នៅលើដំបូល ឲ្យបុគ្គលិកដាំដំណាំ ពេលទំនេរ

 
 

ចិន៖ កសិដ្ឋាន ដាំដំណាំមួយកន្លែង ដែលមើលទៅ ហាក់ដូចជាមានលក្ខណៈសាមញ្ញាធម្មតា និងមិនមានអ្វីគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែ កសិដ្ឋានមួយ នេះ ពិតជាខុសប្លែកពីគេ ដោយសារតែ បានបង្កើតឡើងនៅ លើដំបូលអគារ រោងចក្រមួយកន្លែង ក្នុងទីក្រុង ឆុងឈីង ប្រទេសចិន។


កសិដ្ឋានលើដំបូលរោងចក្រ ដ៏កម្រមាន

យោងតាមសំដី លោក Lu Xiaoqing បាននិយាយថា ដោយសារតែ ដំបូលអគាររោងចក្រធំពេក ហើយទុកចោលមិនប្រើប្រាស់អ្វីទាំងអស់ ហេតុដូច្នោះ រោងចក្ររបស់គាត់ ក៏បានកើតមាន គំនិត ច្នៃប្រឌិតប្រែក្លាយ ដំបូលអគាររោងចក្រ ទៅជាកសិដ្ឋានដាំដំណាំ ដែលបុគ្គលិកក្នុងរោងចក្រអាចចូលរួម ដាំដំណាំ លើដំបូលរោងចក្របាន ក្រោយពីទំនេរពីការងារ ។

យ៉ាងណាមិញ  កសិដ្ឋានលើដំបូលអគាររោងចក្រនេះ បានសាងសង់ តាមបែបបទដ្ឋាន អាចឲ្យអគារទ្រទ្រង់នូវទម្ងន់ ដី និងផ្តល់ដំណំា ហើយប្រ័ពន្ធបញ្ចូលទឹក ត្រូវបានរៀបចំយ៉ាងល្អ ដើម្បីបញ្ចៀស ការលិចទឹកចូលទៅ ក្នុងអគាររោងចក្រនៅខាងក្រោម។ ចំនែកឯការដំាដំណាំវិញ គឺរោងចក្រនេះ បានឲ្យបុគ្គលិក ធ្វើក្នុងរោងចក្រ ដែលស្ម័គ្រចិត្តចង់ដំាដំណាំ អាចធ្វើការ ដាំរុក្ខជាតិអ្វីក៏បានដែលគេចង់ដាំ  តាមផ្នែកផ្សេងៗក្នុងកសិដ្ឋាននេះ។ នៅពេលទទួលផលដំណាំ បុគ្គលិកអាចបេះ ដំណាំដែលពួកគេបានដាំយកទៅផ្ទះ បានដោយសេរី។ លើសពីនេះ  បុគ្គលិករោងចក្រ ក៏អាចចិញ្ចឹមសត្វ មាន់  នៅលើកសិដ្ឋាន នៅលើដំបូលរោងចក្រនេះផងដែរ។

គួរបញ្ជាក់ដែរថា ដោយសារតែ នៅទីក្រុងធំៗក្នុងប្រទេសចិន ត្រូវបានសាងសង់អគារស្ទើរគ្រប់ទីកន្លែង ជាហេតុធ្វើឲ្យគ្មាននៅសល់ ដី និងទីធ្លា ធ្វើសួនច្បារឡើយ ជាកត្តាបណ្តាលឲ្យមានការកសាង សួនច្បារ នៅលើដំបូលអគារ កើនឡើងជាលំដាប់៕  



បុគ្គលិកក្នុងរោងចក្រ កំពុងតែដំាដំណាំ និង សប្បាយរីករាយនិងផ្តល់ដំណាំរបស់ពួកគេ

តើប្រិយមិត្ត យល់ថា ជាការច្នៃប្រឌិតល្អទេ ការធ្វើបែបនេះ ?

ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម