លាក់ដាវសាមូរ៉ៃក្នុងកាបូបស្ពាយ មកមើលការប្រគុំតន្រ្តីនគរបាល ឆែកឃើញនាំមកអប់រំ
ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្ទាវម្នាក់មកមើលការប្រគុំតន្ត្រីលាក់ដាវសាមូរ៉ៃនៅ ក្នុងកាបូបស្ពាយ សមត្ថ កិច្ចមានការសង្ស័យ ឆែកឆេររក ឃើញនាំខ្លួនមកធ្វើការអប់រំ និងធ្វើកិច្ចសន្យា រួចហើយហៅឪពុកម្តាយ និងអាណាព្យាបាល មកទទួលយកទៅអប់រំបន្ត ។
ប្រភពព័ត៌មានពីនគរបាលការពារ និងអន្តរាគមន៍បានឲ្យដឹងថា នៅវេលាម៉ោង១០យប់ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៥ កម្លាំងនគរបាលការពារ និងអន្តរាគមន៍ បានដាក់កម្លាំងយាមល្បាត ក្នុងកម្មវិធីប្រគុំតន្ត្រី របស់ក្រុមស្រា បៀរហ្គេនស៍បឺគ(Ganzberg) នៅក្នុងបរិវេណ វេទិការខេត្ត ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ប្រភពដដែលបានបញ្ជាក់ថា នៅពេលដែលកម្លាំងនគរបាលការពារ និងអន្តរាគមន៍កំពុងឈរយាមឃើញ ឈ្មោះ អ៊ី នី ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិបែកចានថ្មី ឃុំរលួស ស្រុកស្វាយចេក មានស្ពាយកាបូបពីក្រោយ ដោយមានការ សង្ស័យហៅមក ធ្វើការត្រួតពិនិត្យ ឆែកឆេរក្នុងកាបូប ឃើញមានដាវសាមូរ៉ៃ រួចនាំខ្លួនមកប្រគល់ ឲ្យកម្លាំងនគរបាលជំនាញ ការិយាល័យកណ្តាល ព្រហ្មទណ្ឌ (ការិយាល័យ នគរបាលកំរិតស្រាល ) ។
លោកវរៈសេនីយ៍ទោ ញាណ ដាវី នាយការិយាល័យនគរបាលកំរិតស្រាលបានឲ្យដឹងថា យុវជនឈ្មោះ អ៊ី នី ដោយមិនទាន់មាន សកម្មភាព អ្វីបង្កឲ្យមានអ្នក ដទៃមានរបួសស្នាម លោកស្នងការរងទទួលការិយាល័យ កណ្តាលនគរបាលព្រហ្មទណ្ឌ បានឲ្យការិយាល័យ ជំនាញ ធ្វើការអប់រំ និងធ្វើការកិច្ចសន្យា រួចប្រគល់ឲ្យឪពុកម្តាយ និងអាណាព្យាបាល យកទៅអប់រំបន្តដោយ ដកហូតយកតែដាវ សាមូរ៉ៃរក្សាទុក ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!