ធ្លាប់ដឹងទេថា ក្នុងមួយជីវិតមនុស្ស នឹងត្រូវបរិភោគ សត្វអស់ប៉ុន្មានក្បាល?
បរទេស៖ មនុស្សម្នាក់ដែលកើតមក នឹងត្រូវបរិភោគសត្វអស់ចំនួនជាង ៧ ០០០ ក្បាល ក្នុងមួយជីវិតរបស់ពួកគេ ដែលក្នុងនោះ មានគោចំនួន ១១ ក្បាល ជ្រូក ២៧ក្បាល សត្វមាន់ប្រមាណ ២៤០០ក្បាល ត្រីជាង ៤៥០០ ក្បាល មាន់ទួរគី ចំនួន ៨០ និងចៀម ប្រមាណ៣០ ក្បាលផងដែរ នេះបើ យោងទៅតាម ការសា្រវជ្រាវ និងគណនាដោយក្រុមអ្នកតមសាច់ជាអាហារ ដែលបានផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួន។
ក្រុមនោះក៏បានបន្តបញ្ជាក់ ផងដែរថា បើសិនជាមនុស្សខ្លះចូលចិត្ត បរិភោគសត្វទន្សាយ ទា ក្ងាន ឬក៏ពពែ នោះតួលេខនៃការបរិភោគសត្វរបស់គេ នឹងអាចកើនដល់ ៧៥០០ ក្បាល។ ក្រុមរបស់ពួកគេ បានទទូចសុំឲ្យមនុស្សងាកមក ចាប់អារម្មណ៍លើការបរិភោគ បន្លែជំនួសវិញ និងកាត់បន្ថយ ទទួលទានសាច់តិច ជាងមុន នោះនឹងជួយកាត់បន្ថយ ការសាយភាយឧស្ម័នកាបូនិច ទៅក្នុងបរិយាកាស ដោយសារតែ កសិដ្ឋានចិញ្ចឹមសត្វ សំលាប់យកសាច់ បានកំពុងធ្វើឲ្យភពផែនដីឆាប់កើនកំដៅ ខ្លាំងជាង ការប្រើប្រាស់រថយន្ត ទៅទៀត វាឈរនៅលំដាប់ទី២ ខាងធ្វើឲ្យផែនដីកើនកំដៅ បន្ទាប់ពីការបំពុល របស់រោងចក្រឧស្សាហកម្ម៕
មនុស្សម្នាក់ដែលកើតមក នឹងត្រូវបរិភោគសត្វអស់ចំនួន ៧០០០ ក្បាលក្នុងមួយជីវិត
មនុស្សបរិភោគសត្វមាន់ប្រមាណ ២៤០០ក្បាល ក្នុងមួយជីវិតរបស់ពួកគេ
តួលេខទាំងអស់ត្រូវបានសា្រវជ្រាវ និងគណនា ដោយក្រុមអ្នកតមសាច់ជាអាហារ
គេអះអាងថា កសិដ្ឋានចិញ្ចឹមសត្វយកសាច់ធំៗ បំពុលបរិយាកាស ខ្លាំងជាងការប្រើរថយន្តទៅទៀត
ប្រភព៖ បរទេស
ដោយ៖ Roth
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!