ឆក់កាបូប បានសម្រេច តែរត់មិនរួច ត្រូវប្រជាពលរដ្ឋ ឡោមព័ទ្ធ ចាប់បាន ម្នាក់

 
 

ភ្នំពេញ : ចោរឆក់កាបូបម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានប្រជាពលរដ្ឋ ធ្វើការឡោមព័ទ្ឋ ហើយចាប់ខ្លួន ភ្លាមៗ ប្រគល់អោយ សមត្ថកិច្ច ក្រោយពីជនសង្ស័យ ទាំង២នាក់នេះ បានឆក់កាបូប ស្រ្តីម្នាក់ ពេលកំពុងបើកម៉ូតូ លើកំណាត់ផ្លូវលេខ៣៧១ ក្បែរក្លោងទ្វារចូល វត្តពោធិញាណ ។

អំពើឆក់មិនបានសម្រេចនេះ ហើយត្រូវកម្លាំងសមត្ថកិច្ច និងប្រជាការពារសហការគ្នា ចាប់បានម្នាក់ រត់រួចម្នាក់នេះ កើតឡើង កាលពីវេលា ម៉ោង ៨យប់ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅតាមផ្លូវ៣៧១ ម្តុំវត្តពោធិញាណ ភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

អធិការនគរបាលខណ្ឌមានជ័យ លោក តេង សុីណូ បាននិយាយថា ជនសង្ស័យ ដែលត្រូវចាប់ខ្លួន ឈ្មោះ ស្វាយ សារ៉ាត់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខឯកជន មានទីលំនៅផ្ទះជួល ក្នុងខណ្ឌទួលគោក ម្តុំវត្តញាណរង្សី និងជនល្មើសម្នាក់ទៀតឈ្មោះអាខ្មៅ កំពុងរត់គេចខ្លួន ។ រីឯជនរងគ្រោះត្រូវគេឆក់កាបូប ហើយធ្លាក់ពីលើម៉ូតូ គ្រាន់តែរបួសស្រាលនោះ មានឈ្មោះ ឡាយ ជាលីអាយុ១៩ឆ្នាំ សព្វថ្ងៃស្នាក់នៅ ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងមានស្រុកំណើតនៅក្រូចឆ្មារ ខេត្តកំពង់ចាម ។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ ខណ:ដែលស្រ្តីរងគ្រោះ កំពុងជិះម៉ូតូតែម្នាក់ឯង ពីលិចទៅកើត មកដល់ ចំណុចជិតក្លោងទ្វារ ចូលវត្តពោធិញាណ ស្រាប់តែលេចមុខជនសង្ស័យទាំង២នាក់ ជិះម៉ូតូ ជនលើសមានគ្នា ០២នាក់ជិះម៉ូតូស្មាស់រីវ៉ូ ស៊េរី២០១០ ពាក់ស្លាក លេខ ភ្នំពេញ 1AM-2752 ពណ៌ខ្មៅ មកធ្វើសកម្មភាពឆក់យកកាបូបដៃ ពីស្រ្តីរងគ្រោះ បណ្តាលអោយដួលទាំងអស់គ្នា ភ្លាមៗនោះ នារីគ្រោះស្រែកចោរៗ ស្របពេលកម្លាំងនគរបាល និងប្រជាការពារមូលដ្ឋាន កំពុងល្បាតក្បែរ កន្លែងកើតហេតុ ក៏ឃាត់ខ្លួន បានម្នាក់ និងរត់គេចខ្លួនម្នាក់ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាន នាំទៅសាកសួរនៅប៉ុស្តិ៍ ស្ទឹងមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌ មានជ័យ ចាត់ការបន្ត ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម