ក្មេង​ប្រុស ​អាយុ​៣​ឆ្នាំ ពីរនាក់លង់​ ទឹកស្រះស្លាប់ យ៉ាងអាណោច ​អាធ័ម​

 
 

ខេត្តតាកែវ ៖ សំឡេងទ្រហោយំពោរ ពេញទៅដោយទុក្ខសោក រកអ្វីមកប្រៀបផ្ទឹមពុំបាន ខណៈដែលក្មេងប្រុស២ នាក់បានស្លាប់តែមួយប៉ព្រិចភ្នែក ដោយសារលង់ទឹកត្រពាំង បង្កឱ្យភ្ញាក់ផ្អើលកាលពី វេលាម៉ោង១២ថ្ងៃទី០៩ មីនា ២០១៥ នេះ ស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុង ដូន កែវ ។

ប្រភពបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះទាំង២នាក់ ម្នាក់ឈ្មោះចាន់ រ៉ែន អាយុ៣ឆ្នាំ មានឪពុកឈ្មោះចាន់ សាក់ អាយុ៣៤ឆ្នាំ និងម្តាយឈ្មោះអ៊ុំ ចាន់ឌឿន អាយុ៣២ឆ្នាំ និងក្មេងប្រុសម្នាក់ ទៀតឈ្មោះមឿន តាំងលី អាយុ៣ឆ្នាំ មានឪពុកឈ្មោះអ៊ុំ វណ្ណារ៉ា អាយុ៣១ឆ្នាំ និងម្តាយឈ្មោះម៉ម សារ៉េត អាយុ៣២ឆ្នាំ ។

ប្រភពបន្តថា នៅមុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះឈ្មោះចាន់ រ៉ែន ត្រូវម្តាយលាយបាយ មួយចានឱ្យញ៉ាំ រួចក៏មិនបាននៅមើលកូនឡើយ ពេលនោះពេលបាន បាយមួយចានហើយ ក៏បបួលក្មេងប្រុសឈ្មោះមឿន តាំងលី ដឹកដៃគ្នាទៅញ៉ាំបាយនៅ លើទួលកណ្តាលត្រពាំងទឹកខាងក្រោយផ្ទះ ។ មួយសន្ទុះក្រោយមក ស្ត្រីជាម្តាយអត់ឃើញកូន ក៏ដើរទៅរកនៅត្រពាំងនោះ ក៏ស្រាប់តែឃើញកូន និងក្មួយលង់ទឹក អណ្តែតទៅហើយ ទើបមានការឆោឡោ ឡើងតែម្តង ។



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម