ក្រុមចោរ ប្រដាប់ដោយ កាំភ្លើង ៥នាក់ បំរ៉ុងចូលប្លន់ ទ្រព្យសម្បត្តិ ក្នុងវត្តបឹងតូច ស្រុកសំរោងទង

 
 

កំពង់ស្ពឺៈ នៅវេលាម៉ោង ៨ និង ០៥យប់ ថ្ងៃទី ៩ ខែមីនា ឆ្នាំ២០១៥ ត្រូវបានគេរាយការណ៍ថា មានក្រុមចោរ មានគ្នា ប្រមាណ៥នាក់ ប្រដាប់ដោយកាំភ្លើងក្នុងដៃ បានធ្វើសកម្មភាព បំរ៉ុងចូលប្លន់ទ្រព្យ សម្បត្តិនៅក្នុងវត្តបឹងតូច ក្នុងឃុំស្គុះ ស្រុកសំរោងទង តែចៃដន្យត្រូវបាន អ្នកជំងឺដែលចូលសម្រាក នៅក្នុងវត្តឃើញទាន់ ហើយបានស្រែក ឆោរឡោដឹងដល់សមត្ថកិច្ច ចុះមកធ្វើអន្តរាគមតែម្តង។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ មានក្រុមចោរចំនួន៥នាក់ បានធ្វើ សកម្មភាព បំរ៉ុងចូលប្លន់ទ្រព្យសម្បត្តិ នៅក្នុងវត្តដោយ ពួកគេបានលាក់ខ្លួន នៅក្បែរបន្ទប់ទឹក ចាស់មួយ តែត្រូវបានអ្នកជំងឺ ដែលចូលមកក្នុងវត្ត ដើម្បីសម្រាកព្យាបាលជំងឺ សរសៃប្រសាទ ចូលបន្ទប់ហើយ បានប្រទះឃើញក្រុមចោរទាំងនោះ ក៏បានស្រែកឆោរឡោ ផ្អើលលោកសង្ឃ យាយជី តាជី ដែលនៅក្នុង វត្តតែម្តង។

ក្រោយហេតុការណ៍នេះ ព្រះចៅអធិការវត្តបានទូងស្គរ ដើម្បីជាសញ្ញាប្រាប់ដល់ប្រជាពលរដ្ឋ  ដើម្បី បញ្ជាក់ថា មានហេតុការណ៍នៅក្នុងវត្ត ហើយក៏មានកម្លាំងសមត្ថកិច្ចជាច្រើនផ្នែក បានមកធ្វើការ ស្រាវជ្រាវ តាមចាប់មុខសញ្ញាផងដែរ តែក្រុមចោរបានរត់គេចខ្លួន បាត់អស់ ទៅហើយ៕







ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម