លេចចេញឃ្លីប ទួញសោក របស់ប្តីកំណាច ដែលបាញ់សម្លាប់ប្រពន្ធ យ៉ាងសាហាវ នៅខេត្តស្ទឹងត្រែង (មានវីដេអូ)
ស្ទឹងត្រែង៖ ករណីប្តីបាញ់សម្លាប់ប្រពន្ធ ដ៏សាហាវមួយ បានផ្ទុះឡើងនៅក្នុងទឹកដី ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៧ ខែមិនា កន្លងទៅ បានឈានទៅដល់ការ ចាប់ខ្លួន បុរសជាប្តីបានសំរេច កាលពីថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៥ ដែលជននេះ បានរត់គេចខ្លួនទៅដល់ខេត្តរតនគីរី។ តែយ៉ាងណាមិញ មិនទាន់មានព័ត៌មានលម្អិតណាមួយ បញ្ជាក់ឲ្យដឹងពីមូលហេតុ ពិតប្រាកដ ដែលបង្កឲ្យជននេះ សំរេចចិត្តបាញ់ប្រហារ ឆក់យកជីវិតប្រពន្ធខ្លួននៅឡើយ។
ទើបតែមកទល់ថ្ងៃទី ១០ ខែមិនា ឆ្នាំ២០១៥នេះ ខ្មែរឡូត បានប្រទះឃើញ ការបង្ហោះនូវវីដេអូឃ្លីប ជាសាធារណ:មួយ ពីសំណាក់គណនីអ្នកលេងហ្វេសប៊ុកម្នាក់ បង្ហាញពីការស្រាយបំភ្លឺត្រួសៗ អាចឲ្យយើងដឹងបានខ្លះ អំពីមូលហេតុ ដែលនាំឲ្យកើតមាន អំពើបាញ់សម្លាប់ប្រពន្ធខ្លួនឯងយ៉ាងសាហាវបែបនេះ។
បើតាមប្រភពព័ត៌មាន ក្នុងស្រុក ចុះផ្សាយកន្លងទៅ បានឲ្យដឹងថា ស្ត្រីជាភរិយាបានបដិសេធ និងមិនចង់រស់នៅជាមួយ ទើបធ្វើឲ្យជនសង្ស័យ ជាប្តីបាញ់សម្លាប់យ៉ាងដូច្នេះ ខណ:ដែលសមត្ថកិច្ច បានបញ្ជាក់ដែរថា ក្រោយពីបែកគ្នាអស់រយ:ពេល ១ឆ្នាំមកនោះ បុរសជាប្តីបានមករកប្រពន្ធវិញ ដោយចង់រួមរស់នៅជាមួយគ្នាវិញ។
គួរបញ្ជាក់ដែរថា ជនរងគ្រោះ ជាប្រពន្ធ មានឈ្មោះ រស្មី ស្រីខួច អាយុ ២២ឆ្នាំ ត្រូវបានជនសង្ស័យ បាញ់ប្រហារ ដោយអាវុធខ្លី ចំនួន ៣គ្រាប់។ រីឯ ប្តី មិនទាន់ ត្រូវបានបញ្ជាក់ពីអត្តសញ្ញាណនៅឡើយ។
ចំពោះវីដេអូខាងក្រោម អាចជាការស្រាយចម្ងល់ បានមួយចំនួន ហើយព័ត៌មានលម្អិតបន្ថែម យ៉ាងណានោះ ខ្មែរឡូត នឹងចុះផ្សាយជាបន្តបន្ទាប់ នៅពេលក្រោយ៕
ជនសង្ស័យជាប្តីត្រូវបានចាប់ខ្លួន
ទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ Facebook
ដោយ សី
ខ្មែរឡូតមើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!