ឧទ្ធម្ភាគចក្រ ២គ្រឿង ប៉ះទង្គិចគ្នា ស្លាប់មនុស្ស ទាំងអស់ អំឡុងពេល ថតកម្មវិធី ទូរទស្សន៍

 
 

អាហ្សង់ទីន៖ មនុស្ស ១០នាក់ បាន ស្លាប់ យ៉ាងអាណោចអាធម៌ ក្រោយពី ឧទ្ធម្ភាគចក្រ ២គ្រឿង ប៉ះទង្គិចគ្នា ក្នុងអំឡុងពេល ថតកម្មវិធី ទូរទស្សន៍មួយ នៅទិសពាយព្យ នៃប្រទេសនេះ កាលពី ពេលថ្ងៃត្រង់ ម្សិលមិញនេះ បើតាម សេចក្ដីរាយការណ៍ ជាផ្លូវការ បានចេញប្រកាស។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍មួយនេះ បានកើតឡើង នៅក្បែទីក្រុងតូច Villa Castelli ប្រហែលជាចំងាយ ១,១៧០ គ.ម ពីរាជធានី Buenos Aires ក្នុងខេត្ដ La Rioja។ នៅក្នងនោះ បានឲ្យដឹងថា អ្នកដំណើរទាំងអស់ បានស្លាប់ ដែលមាន សញ្ជាតិ បារាំង ៨នាក់ និង ២នាក់ទៀត ជាអ្នកបើក ឧទ្ធម្ភាគចក្រ ជនជាតិ អាហ្សន់ទីន ដែលគ្មាននរណាម្នាក់ នៅរស់រានមាន ជីវិតនោះទេ នេះបើតាម សម្ដីរបស់ លោក Cesar Angulo ជាប្រធាន សន្ដិសុខ នៅក្នុង ខេត្ដនេះ ថ្លែងប្រាប់ សារព័ត៌មាន Reuters។

  
រូបភាព កន្លែងកើតហេតុ

គួរបញ្ជាក់ផងដែរថា ឧទ្ធម្ភាគចក្រមួយគ្រឿង ក្នុងចំនោម២ នេះ គឺជា កម្មសិទ្ធរបស់ រដ្ឋាភិបាល នៃខេត្ដនេះ ខណៈដែល មូលហេតុពិត ប្រាកដ ដែលបណ្ដាលឲ្យមាន គ្រោះថ្នាក់នេះ ពុំដឹងច្បាស់ នោះទេ តែជំហានដំបូង ត្រូវបាន គេប៉ាន់ស្មានថា ឧទ្ធម្ភាគចក្រទាំង ពីរគ្រឿងនេះ ប្រហែលជា ប៉ះទង្គិចគ្នា ។ ទោះជាយ៉ាងណា ខាងមន្ដ្រីផ្លូវការ បានបញ្ជាក់ថា លក្ខខណ្ឌនៃ អាកាសធាតុ នៅតំបន់ភ្នំនេះ គឺល្អជាធម្មតា ដែលការសើុបអង្កេត រកពីមូលហេតុពិត កំពុងតែធ្វើឡើង យ៉ាងក្ដៅគគុក ៕

 
ផែនទី បង្ហាញពី ទីតាំងមានគ្រោះថ្នាក់

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម