ផ្លូវដ៏គ្រោះថ្នាក់ បំផុតមួយ របស់ពិភពលោក និងធ្លាប់ឆក់ យកជីវិតមនុស្ស ៥នាក់ ត្រូវបានបើក ឲ្យដើរវិញហើយ (មានវីដេអូ)
អេស្ប៉ាញ៖ កាលពីពេលថ្មីៗនេះ ប្រទេសអេស្ប៉ាញ បានសម្រេច បើកដំណើរការ សាឡើងវិញ នូវផ្លូវថ្មើរជើងមួយ ដែលត្រូវបាន គេចាត់ទុកថា ជាផ្លូវដើរ ដ៏គ្រោះថ្នាក់បំផុត ក្នុងពិភពលោក បន្ទាប់ពី ផ្លូវមួយនេះ ត្រូវបានបិទ អស់រយៈពេល ជាង១៤ឆ្នាំ មកហើយនោះ។
យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ផ្លូវដើរមួយខ្សែ ដែលត្រូវបាន គេហៅថា El Caminito del Rey (ផ្លូវថ្មើរជើង ដ៏តូចមួយ របស់ស្តេច) គឺជាផ្លូវដើរ ប្រកបដោយ គ្រោះថ្នាក់បំផុត មួយរបស់ ពិភពលោក ព្រោះថាវាបាន ឆក់យកជីវិត មនុស្សចំនួន ៥នាក់ រួចមកហើយ ក្នុងអំឡុងឆ្នាំ ១៩៩៩ និងឆ្នាំ ២០០០ ទើបក្រុមអាជ្ញាធរ សម្រេចបិទផ្លូវ មួយនេះលែង ឲ្យមានការ ឆ្លងកាត់ នៅឆ្នាំ២០០១ ដើម្បីជៀសវាង គ្រោះថ្នាក់កើតឡើង បន្តទៀត។
រូបភាពនៃ ផ្លូវដើរដែល ត្រូវបានគេ ចាត់ទុកថា ជាផ្លូវដ៏មាន គ្រោះថ្នាក់បំផុតមួយ របស់ពិភពលោក
តែយ៉ាងណាមិញ បន្ទាប់ពីមាន ការចំណាយទឹកប្រាក់ ជាង៣០លានដុល្លារ ដើម្បីកែលំអ និងធ្វើឲ្យ មានសុវត្ថិភាព ជាងមុននោះ ទើបក្រុមអាជ្ញាធរ របស់ប្រទេស អេស្ប៉ាញ បានសម្រេច បើកផ្លូវ នេះសាជាថ្មី ដោយនឹងសម្រេច ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នៅថ្ងៃទី២៨ ខែមិនា ខាងមុខនេះ។
សម្រាប់ការ កែលំអឡើងវិញនោះ គឺមានដូចជា ការពង្រឹង ផ្លូវនោះឲ្យ រឹតតែមាំ បូករួមជាមួយ នឹងការដាក់ បន្ថែមរបង សុវត្ថិភាព នៅសងខាងផ្លូវ ព្រមទាំងមាន ការបន្ថែម នូវមួកការពារ សម្រាប់អ្នក ដែលដើរឆ្លងកាត់ ផ្លូវនោះទៀតផង។
គួរបញ្ជាក់ផងដែរថា ផ្លូវមួយនេះ គឺស្ថិតនៅក្នុង តំបន់មួយនៃ ទីក្រុង Malaga របស់ប្រទេស អេស្ប៉ាញ ដែលមានទំហំតូច និងត្រូវបានសង់ ផុតពីទឹកទន្លេ កម្ពស់ ១០០ម៉ែត្រ។ ម្យ៉ាងវិញទៀត ពេលដែលយើង ដើរឆ្លងកាត់ ផ្លូវនោះ ហើយមើល ចុះមកក្រោម គឺធ្វើឲ្យយើង មានអារម្មណ៍ ស្រៀវ និងរន្ធត់ ភ្លាមៗតែម្តង ក៏ព្រោះតែ រយៈកម្ពស់ ពីលើចុះក្រោម វាខ្ពស់ពេក រួមផ្សំជាមួយ នឹងទិដ្ឋភាព នៅខាងក្រោម ដែលពោរពេញ ទៅដោយថ្មដុះធំៗ ទៀតផង៕
តោះចង់ដឹងថា ផ្លូវមួយខ្សែនោះ គួរឲ្យស្រៀវ យ៉ាងណាទៅ ទស្សនាវីដេអូ ទាំងអស់គ្នា៖
ទិដ្ឋភាពពេល ដែលយើងមើល ចុះមកក្រោម
វីដេអូ នៃទិដ្ឋភាពផ្លូវ ដ៏គ្រោះថ្នាក់នោះ ក្រោយពេលដែល កែលំអនិង ធ្វើឲ្យមាន សុវត្ថិភាពជាងមុន៖
វីដេអូនៃ ទិដ្ឋភាពរបស់ ផ្លូវ El Caminito del Ray ពេលមិនទាន់ កែលំអ៖
ប្រភព៖ ដេលីម៉េល
ដោយ៖ Xeno
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!