យុវជន​ម្នាក់​ ជិះកង់​ធ្វើ ​ទេសចរណ៍​ ពីសៀមរាប​​ មកភ្នំពេញ​វង្វេង ​ដល់​ស្វាយរៀង​ អស់ប្រាក់​ដើ​រ សុំទានគេ (មានវីដេអូ)

 
 

ខេត្តស្វាយរៀង ៖ យុវជនម្នាក់ដេកសន្ធឹងសន្ធៃ នៅក្រោមដើមចន្ទគិរី ជាប់របងសាលាដំបូងខេត្ត ស្ថិតនៅភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដោយសារអស់កម្លាំង ដាច់បាយជាច្រើនថ្ងៃ ដើរសុំទានមិនបាន ។ ហើយគេអះអាងថា រូបគេអផ្សុកក៏ជិះកង់ដើរទេសចរណ៍ ពីខេត្តសៀមរាប មកកាន់រាជធានីភ្នំពេញ តាមភ្ញៀវបរទេសគេជិះកង់ដែរ ពេលមកដល់រាជធានីភ្នំពេញ ក៏វង្វេងរកផ្លូវត្រឡប់ ទៅផ្ទះវិញមិនឃើញ ហើយចាយប្រាក់អស់ទៀត ។

បន្ទាប់មកកង់ក៏ខូចលក់ យកប្រាក់ចាយអស់ទៅ គ្មានប្រាក់ត្រឡប់ទៅផ្ទះវិញ ក៏ចាប់ផ្តើមដើរផ្សងព្រេង និងដើរសុំទានគេរស់មួយថ្ងៃៗដើរ មក ដល់ខេត្តស្វាយរៀង សុំទានមិនបាន ក៏ដេកតាមចិញ្ចើមថ្នល់តែម្តងទៅ ។

ករណីគួរឱ្យហួសចិត្តនេះ កើតឡើងកាលពីវេលា ម៉ោង០៧ព្រឹកថ្ងៃទី០៩ មីនា ២០១៥ នេះ ស្ថិតនៅក្រោមដើមចន្ទគិរី លើខឿនរបងសាលាដំបូងខេត្ត គួរឱ្យសង្វេគ ។

ជនវង្វេងផ្ទះនេះ ឈ្មោះប៉ាន សាម៉េត អាយុ៣២ឆ្នាំ មានម្តាយឈ្មោះប៉ាន សុខ អាយុ៥៥ឆ្នាំ មានបងប្អូន៤នាក់ (ស្រី២នាក់) ប្អូនស្រីទី១-ឈ្មោះម៉ៅ សារឿន, ប្អូនស្រីទី២-ឈ្មោះម៉ៅ រដ្ឋា និងប្អូនប្រុសពៅឈ្មោះម៉ៅ ប្ញទ្ធី មានទីលំនៅក្នុងភូមិត្រែងញ័រ ឃុំត្រែងញ័រ ស្រុកពួក ខេត្តសៀមរាប ។

ព័ត៌មាននេះ បើដឹងដល់ក្រុមគ្រួសារ សូមមកទំនាក់ទំនងជាមួយ អាជ្ញាធរខេត្តស្វាយរៀង ដើម្បីទទួលយកយុវជន ខាងលើឱ្យត្រឡប់ទៅវិញផង ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម