ទំនាក់ទំនង​ស្នេហា​ជាមួយ​អនីតិជន ឈាន​ដល់​ ការ​រួម​ភេទ​ បាន​២​ដង ត្រូវ​ជាប់​ខ្នោះ

 
 

ខេត្តក្រចេះ ៖ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាននិយាយថា ជនសង្ស័យម្នាក់ ដែលបានប្រព្រឹត្ត សកម្មភាពរំលោភ លើក្មេងស្រី វ័យអនីតិជនម្នាក់ នៅក្នុងស្រុកព្រែកប្រសព្វ រហូតបាន សម្រេចចំនួន ២ដង ត្រូវនគរបាល ចាប់បញ្ជូនខ្លួន ទៅកាន់តុលាការ ក្រោមបទចោទ រួមភេទ ជាមួយអនីតិជន។

ជនសង្ស័យរូបនេះឈ្មោះ ហ ហេង អាយុ៣០ឆ្នាំ មានទីលំនៅភូមិកែង ឃុំជ្រោយ បន្ទាយ ស្រុកព្រែកប្រសព្វ និង បានធ្វើ សកម្មភាពរួមរ័ក ជាមួយនារីរងគ្រោះ បានសម្រេចចំនួន ២ដង តែត្រូវបែកការណ៍ ក្រោយមក ស្ត្រីជាម្តាយ បានដាក់ ពាក្យបណ្តឹងមកប៉ូលិស ។

បើតាមប៉ូលិសជនសង្ស័យត្រូវចាប់ឃាត់ខ្លួននៅថ្ងៃទី៧ មីនា ២០១៥ បន្ទាប់ពីរូប គេបានធ្វើ សកម្មភាពរួមរ័ក ជាមួយនឹងក្មេង ស្រីរងគ្រោះ លើកចុងក្រោយនៅ រោងចាំចម្ការមួយ កន្លែង ខាងក្រោយ ឃុំជ្រោយបន្ទាយ កាល ពីថ្ងៃទី៦ មីនា ក្រោយពីពួក គេទាំងពីរ បានត្រឡប់មក ពីស៊ីឈ្នួល កាប់ដំឡូង នៅចម្ការ ។ ជនសង្ស័យត្រូវបានបញ្ជូន ខ្លួនបន្តទៅតុលាការ នៅព្រឹកថ្ងៃទី៩ មីនា បន្ទាប់ពី នគរបាលបាននាំ ខ្លួនមកសាកសួរ រយៈពេល ២ថ្ងៃនោះរួចមក។

លោកវរសេនីយ៏ទោ ហ៊ួត លឹមហ៊ាង នាយការិយាល័យព្រហ្មទណ្ឌខេត្ត បានឲ្យដឹងថា ការចាប់ ឃាត់ជននេះ គឺធ្វើឡើង ទៅតាម បណ្តឹងស្ត្រីជាម្តាយ របស់ក្មេងស្រីរងគ្រោះ ។ 


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម