​ឃាតកម្មដ៏សាហាវ ​ចៅប្រុសតូច​វាយសន្លប់ និង​ជីដូន​វាយស្លាប់ រួចយកសពទៅចង.កទម្លាក់​ក្នុងរណ្តៅ បន្លំជា​ករណីអត្ត​ឃាត

 
 

ខេត្តត្បូងឃ្មុំ ៖ អំពើឃោរឃៅ ដ៏ព្រៃផ្សៃមួយ ខណៈស្ត្រីជាជីដូន ត្រូវវាយរហូត ដល់ស្លាប់ រួចអូសសព យកមកចង.ក រួចទម្លាក់ ចូលក្នុងរណ្តៅ ក្រោយផ្ទះ ដើម្បីបំភាន់ភ្នែកថា ជាករណី ធ្វើអត្តឃាត ចំណែកឯចៅប្រុសតូច អាយុ២ឆ្នាំម្នាក់ទៀត ត្រូវវាយ រហូតសន្លប់ ។

ហេតុការណ៍នេះ កើតឡើង នៅចន្លោះពី ម៉ោង០៩ ទៅ១០ព្រឹក ថ្ងៃទី០៨ មីនា ២០១៥ ស្ថិតនៅ ភូមិគគីរ ឃុំកក់ ស្រុកពញាក្រែក រហូតមកដល់ រសៀលថ្ងៃទី៩ មីនា នេះ នៅមិនទាន់ មានសេចក្តី រាយការណ៍ ពីជនសង្ស័យ ត្រូវបានចាប់ខ្លួន ឡើយ ជាមួយនោះ ជំនាញសមត្ថកិច្ច កំពុងតែចុះស្រាវជ្រា វយ៉ាងក្តៅគគុក  ។

លោកវរសេនីយ៍ត្រីអាំ សុផល អធិការរង នគរបាលស្រុក ពញាក្រែក ឱ្យដឹងថា ជីដូន ដែលត្រូវក្រុម ឃាតករ វាយសម្លាប់នោះ ឈ្មោះ វិត វ៉ាន់ អាយុ៤០ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូន២នាក់ ចំណែកចៅប្រុស តូចនោះ ត្រូវបានគេ នាំទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ស្រុកពញាក្រែក ហើយបានរួចផុត សេចក្តីស្លាប់ហើយ ។

លោកបន្តថា កូនៗរបស់ ស្ត្រីរងគ្រោះ បានទៅធ្វើការ នៅរាជធានីភ្នំពេញ ដើម្បីយកប្រាក់ មកផ្តត់ផ្គង់ ជីវភាពគ្រួសារ លុះនៅចន្លោះ ម៉ោង៩ ទៅ១០ព្រឹក ថ្ងៃទី៨ មីនា ចំបុណ្យសិទ្ធិនារីនោះ ស្របពេលដែល ស្ត្រីរងគ្រោះ កំពុងតែនៅផ្ទះ ជាមួយចៅប្រុស អាយុ២ឆ្នាំ បែរជាមាន ក្រុមឃាតករ ដែលមានគ្នា យ៉ាងតិច ក៏២នាក់ បានចូលមក ចាប់វាយដំ រហូតដល់ស្លាប់ ក្នុងថ្លុកឈាម សូម្បីតែចៅប្រុសតូច មិនដឹងអីសោះ ក៏ត្រូវវាយ សន្លប់ដែរ ។ ដោយនឹកស្មាន តែស្លាប់ ក៏បានអូសជីដូន ទៅក្រោយផ្ទះ មានចម្ងាយ ជាង៥០ម៉ែត្រ ទន្លាក់ចូល ទៅក្នុងទឹក ទុកចោល មានជម្រៅ ១,៤០ម៉ែត្រ និងយកខ្សែ មកចង.ក ដើម្បីបន្លំជា របៀបធ្វើអត្តឃាត ។  

ប្រភពបន្តទៀតថា នៅពេលដែល ចៅប្រុសតូចនោះ ងើបពីសន្លប់វិញ បានស្រែក ទ្រហ៊ោយំ ក៏ឮដល់ផ្ទះ អ្នកភូមិមកមើល ទើបបង្កការ ភ្ញាក់ផ្អើល ហើយលោក មេភូមិគគីរ ក៏បានរាយការណ៍ ទៅលោកនាយ ប៉ុស្តិ៍រដ្ឋបាល ឃុំកក់ ជាបន្ទាន់ ហើយត្រូវកម្លាំង សមត្ថកិច្ច ជាច្រើននាក់ ចុះទៅដល់ ផ្ទះកើតហេតុដែរ ។

ទោះជាយ៉ាងណាក្តី ខាងកម្លាំងសមត្ថកិច្ច នឹងខិតខំប្រឹងប្រែង ឱ្យអស់ពីលទ្ធភាព ដើម្បីរកយុត្តិធម៌ ជូនគ្រួសាររងគ្រោះ ។




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម