ប្រពន្ធនាំប្រុសស្នេហ៍ឡើងឋានសួគ៌ក្នុងផ្ទះសំណាក់ ប្តីតាមទាន់ប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួន
ខេត្តសៀមរាប ៖ ស្ត្រីម្នាក់ ជាបុគ្គលិកធនាគារមួយ នៅខេត្តឧត្តរមានជ័យ មានវិបត្តិផ្លូវចិត្ត បានលួចរត់ចេញ ពីផ្ទះ ចោលកូនស្រី និងប្តី ដើរផឹកស៊ី ជាមួយមិត្តភក្តិ នៅខេត្តសៀមរាប ហើយក៏ជ្រុលជ្រួស ភ្លេចគិតថា ខ្លួនមានប្តី បានណាត់ប្រុសស្មេហ៍ ឡើងឋានសួគ៌ យ៉ាងត្រេកត្រអាល ក្នុងផ្ទះសំណាក់ ត្រូវបានប្តី តាមទាន់ទាំងព្រឹក ហើយប្តឹងសមត្ថកិច្ច មូលដ្ឋាន ឲ្យឃាត់ខ្លួន បានទាំង២នាក់ ប៉ុន្តែបុរសជា ប្រុសស្នេហ៍នោះ បានគេចខ្លួន បាត់ដោយសុវត្ថិភាព ខណៈសុំប៉ូលិស ទៅទិញទឹក បរិសុទ្ធផឹក។
ហេតុការណ៍នេះ បង្កឱ្យមានការ ភ្ញាក់ផ្អើល កាលពីវេលា ម៉ោង៨ព្រឹក ថ្ងៃទី៨ មីនា ២០១៥ ស្ថិតនៅក្រុមទី២ ភូមិវត្តបូព៌ សង្កាត់ សាលាកំរើក ក្រុងសៀមរាប។ លោកអនុសេនីយ៍ឯក នួន ស័ក្កចំរើនរិទ្ធ អធិការរង ទទួលបន្ទុក ព្រហ្មទណ្ឌ ក្រុងសៀមរាប បានប្រាប់ កោះសន្តិភាពថា ដោយទទួលបាន ពាក្យបណ្តឹង របស់ជនរងគ្រោះ ជាប្តី សមត្ថកិច្ច បានចុះទៅដល់ ផ្ទះសំណាក់ យីហោ (ព្រហ្មរត្ម័អ៊ីន) រួចចូលទៅក្នុង បន្ទប់លេខ១០១ ក៏ឃើញជនសង្ស័យ ទាំង២នាក់ កំពុងដេក នៅផ្ទះសំណាក់នេះ ពិតប្រាកដមែន។
លោកបន្តថា បន្ទាប់ពីឃើញ ភស្តុតាង ជាក់ស្តែង យ៉ាងដូច្នេះ សមត្ថកិច្ច ក៏បាននាំខ្លួន ជនប្រុសស្រី ទាំង២នាក់មកកាន់ ប៉ុស្តិ៍រដ្ឋបាល សង្កាត់សាលា កំរើក ដើម្បីធ្វើការ សួរនាំ។ លោកបន្តទៀតថា បុរសជាប្រុសស្នេហ៍ មានឈ្មោះ តូន សុគរី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើត នៅខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅ ភូមិខ្លាខាំឆ្កែ ឃុំតាឡុំ ស្រុកមង្គលបុរី ខេត្តឧត្តរមានជ័យ និងស្ត្រី ដែលប្តី ប្តឹងសមត្ថកិច្ច ឱ្យឃាត់ខ្លួនឈ្មោះ ព្រំ សុហេង អាយុ៣០ឆ្នាំ ជាបុគ្គលិកធនាគារ រស់នៅភូមិ ដូនកែន ខាងត្បូង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
ចំណែកបុរស ជាប្តីឈ្មោះ ជិន សុគុណ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជា ប៉ូលិសក្រុងសំរោង រស់នៅជាមួយប្រពន្ធ មានកូនស្រីម្នាក់ អាយុ២ឆ្នាំ។ បន្ទាប់ពីសមត្ថកិច្ច សួរនាំរួច ភាគីទាំងសងខាង បានសម្របសម្រួល ត្រូវរ៉ូវគ្នាវិញ។
តាមប្រភពពីប្តី បានប្រាប់ថា ប្រពន្ធរបស់ខ្លួន បានយកលេស រត់ចេញពីផ្ទះ ជាច្រើនដង ដោយចោទថា ខ្លួនមានស្រីញី ប៉ុន្តែលុះដល់ ថ្ងៃទី០៧ មិនា នាងបានមក ចូលរួមកម្មវិធី ខួបមិត្តភក្តិ នៅខេត្តសៀមរាប។ ខណៈនោះ មានមិត្តភក្តិរបស់ខ្លួន នៅខេត្តសៀមរាប បានទូរស័ព្ទប្រាប់ថា ប្រពន្ធខ្លួន ត្រូវបានគេដឹក ចូលផ្ទះសំណាក់ ពេលនោះ រូបគេបានធ្វើដំណើរ ចេញពីខេត្តឧត្តរមានជ័យ មកសៀមរាប ប្តឹង សមត្ថកិច្ច ឲ្យចាត់ការ ទៅតាមផ្លូវច្បាប់។
ចំណែកស្ត្រី ជាប្រពន្ធ បានរៀបរាប់ថា រឿងនេះ មិនគួរធ្លាក់មក លើរូបនាងសោះ ព្រោះប្តីរបស់នាង មានស្រីលួចលាក់ ទើបនាងខូចចិត្ត ផឹកស្រវឹងភ្លេចគិត មួយគ្រា ក៏ជ្រុលខ្លួនតែម្តង។ ស្ត្រីរូបនេះបានបន្តថា ដើម្បីបញ្ចប់រឿង នាងក៏បានទៅ អង្វរសុំទោសប្តី ដើម្បីឲ្យរួចផុតពី សំណាញ់ច្បាប់៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!