នគរបាលបញ្ជូន ជនដៃដល់ជះទឹក អាស៊ីត ទៅតុលាការ ខណៈជន រងគ្រោះ បន្ដសង្គ្រោះ នៅមន្ទីរពេទ្យ កាល់ម៉ែត (មានវីដេអូ)

 
 

-បេឡាជាតិ របបសន្ដិសុខសង្គមក្រសួង ការងារចេញ ថ្លៃព្យាបាលទាំងស្រុង ដល់ជនរងគ្រោះ
-អាជ្ញាធរពោធិ៍សែនជ័យ នាំយកសម្ភារ និងថវិកាឧបត្ថម្ភ ជនរងគ្រោះ
ភ្នំពេញ ៖ ករណីវាយ ប្រហារដោយទឹក អាស៊ីតយ៉ាងសាហាវ ឃោរឃៅទៅលើនារី ជាសន្ដិសុខនៅ រោងចក្រ «ស៊ិន តាយ» ដោយផ្ដើមចេញ ពីជម្លោះស្នេហា ត្រីកោណនោះ ជនល្មើស ត្រូវបាននគរបាល ព្រហ្មទណ្ឌខណ្ឌ ពោធិ៍សែនជ័យ រៀបចំកសាង សំណុំរឿងបញ្ជូនទៅ កាន់តុលាការ ដើម្បីបន្ដការ សាកសួរនិងផ្ដន្ទាទោស តាមផ្លូវច្បាប់ ពីទង្វើ ដ៏ព្រៃផ្សៃ របស់ខ្លួន ។

ខណៈដែលនគរបាល កសាងសំណុំរឿង បញ្ជូនជនល្មើស ទៅកាន់តុលាការនោះ ស្ថានភាពរបស់ នារីរងគ្រោះ មិនទាន់ធូរស្បើយ នៅឡើយទេ ដោយបច្ចុប្បន្ន កំពុងបន្ដសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យ កាល់ម៉ែត រហូតមកដល់ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៥ ។

អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅរសៀល ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៥ថា ក្រោយពីបញ្ចប់ ការសួរនាំនិង បំពេញនីតិវិធីរួចមក នគរបាល របស់លោក បានបញ្ជូនជនល្មើស ទៅតុលាការ ដើម្បីចាត់ការ បន្ដតាមនីតិវិធី ។

តាមមន្រ្តីសាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹងថា ជនល្មើសរូបនេះត្រូវបាន តំណាងអយ្យការ ចោទប្រកាន់ ពីបទប៉ុនប៉ង មនុស្សឃាត។
ដោយឡែក ជនរងគ្រោះវិញ ដែលកំពុងបន្ដការព្យាបាល មុខរបួសដ៏ធ្ងន់ធ្ងររបស់ខ្លួន ជាពិសេសនៅ លើផ្ទៃមុខ ទាំងមូលនោះ ត្រូវបានទទួល ការឧបត្ថម្ភព្យាបាល ទាំងស្រុងពីសំណាក់ បេឡាជាតិ របបសន្ដិសុខសង្គម របស់ ក្រសួងការងារ រហូតជាសះស្បើយ ។

ដោយឡែកនៅ ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៥ អភិបាលខណ្ឌ ពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ បានដឹកនាំ អភិបាលរង និងក្រុម ការងាររបស់ខ្លួន នាំយកអំណោយ និងថវិកា ចំនួន១លានរៀល ទៅប្រគល់ជូនជនរងគ្រោះ ដល់មន្ទីរពេទ្យតែម្ដង ។

លោក សេង គន្ធ អភិបាលរងខណ្ឌ ដែលចូលរួមចុះ សួរសុខទុក្ខនិង ផ្ដល់អំណោយដល់ ជនរងគ្រោះបានថ្លែង ឱ្យដឹងថា រហូតមកដល់ ពេលនេះ ស្ថានភាពរបួស របស់ជនរងគ្រោះ នៅតែធ្ងន់ធ្ងរនិង កំពុងស្ថិតក្នុងបន្ទប់សង្គ្រោះ បន្ទាន់នៅឡើយ ។

តាមលោក សេង គន្ធ ជនរងគ្រោះអាច និយាយបានតិចៗ ហើយភ្នែកមើលឃើញ មិនច្បាស់ ប៉ុន្ដែយ៉ាងណានោះ ក្រុមគ្រូពេទ្យកាល់ម៉ែត បាននិងកំពុងបន្ដ យកចិត្ដទុកដាក់ ព្យាបាលស្ថានភាព របួសរបស់ជនរងគ្រោះ។

យ៉ាងណាក៏ដោយ តាមរយៈស្ថានភាព ជនរងគ្រោះដោយសារ ទឹកអាស៊ីតក្នុងករណី កន្លងទៅ ជនរងគ្រោះបើ ទោះបីជាសះស្បើយ ប៉ុន្ដែស្លាកស្នាម និងកើតមានលើ ដងខ្លួនជនរង គ្រោះដដែល ។

គួរបញ្ជាក់ថា នារីជាសន្ដិសុខ នៅរោងចក្រ ស៊ិនតាយ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ឈ្មោះ មាស វ៉ាន់នី អាយុ២០ឆ្នាំ ត្រូវបានជនល្មើស ស្រឿន នាន់ អាយុ៣៨ឆ្នាំ កាន់ទឹកអាស៊ីត មួយដបទឹកសុទ្ធ ជះទៅលើ ស្រោចពេញខ្លួន ខណៈដែលនារីរងគ្រោះ កំពុងធ្វើដំណើរ ទៅធ្វើការកាល ពីវេលាម៉ោង ៦និង១០នាទី ព្រឹកព្រលឹម ថ្ងៃទី៦ ខែមីនា ឆ្នាំ ២០១៥ ស្ថិតនៅមុខផ្សារ កាណាស៊ីធី ។

អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ក្រោយករណីខាងលើ នេះកើតឡើង លោកបានទទួលបាន បញ្ជាភ្លាមៗ ពីសំណាក់ ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ និង ស្នងការរង ទទួលផែនព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ រួច នគរបាលរបស់លោក បានប្រើពេលជាង ៨ម៉ោង តាមចាប់ ជនល្មើស ហើយសារភាពថា មូលហេតុដែល នាងប្រព្រឹត្ដទង្វើ ដ៏ឃោរឃៅមួយនេះ ព្រោះខឹងនារីរងគ្រោះ លួចទំនាក់ទំនង និងលួចរស់នៅ ជាមួយប្ដីរបស់ខ្លួន ឈ្មោះ ជន់ ធឿន អាយុ៣៥ឆ្នាំ មុខរបរជាសន្ដិសុខ ដូចគ្នា នៅរោងចក្រមួយនេះ ៕









ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម