អតីតក្មេង លួចបេះផ្លែដូងគេ ម៉ុន វាសនា ត្រូវសាលា អន្តរជាតិ ហ្វ្រេដហ្វត ផ្តាច់ជំនួយ ហើយបញ្ជូន ទៅស្រុកវិញ!
ភ្នំពេញ៖ វាគឺជារឿង ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពី សាលាអន្តរជាតិ ហ្វ្រេដហ្វត បានប្រកាស ផ្តាច់ជំនួយ នៅថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៥នេះ ទៅលើកុមារា ម៉ុន វាសនា ដែលជាក្មេងកំសត់ម្នាក់ ធ្លាប់លួចបេះផ្លែដូងគេ ហើយត្រូវម្ចាស់គេ ធ្វើទារុណកម្ម យ៉ាងឃោរឃៅបំផុត កាលពីខែសីហា ឆ្នាំ២០១៤ កន្លងទៅ។
បើតាមប្រភពព័ត៌មាន ពីទំព័រហ្វេសប៊ុក របស់សាលាអន្តរជាតិ ហ្វ្រេដហ្វត បានឲ្យដឹងថា សាលានឹងត្រូវបញ្ចប់ គម្រោងផ្តល់ជំនួស ជួយដល់កុមារា ម៉ុន វាសនា ចាប់ពីថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៥ ស្អែកនេះតទៅ ដោយខាងសាលា ប្រកាសឲ្យដឹងថា “សាលាអន្តរជាតិ ហ្រ្វេដហ្វត សូមជម្រាប ជូនដំណឹងថា គម្រោងជំនួយជួយដល់ កុមារា ម៉ុន វាសនា នឹងត្រូវបញ្ចប់ ចាប់ពីថ្ងៃទី ១០ មីនា ២០១៥ តទៅ មូលហេតុ ដោយសារ កុមារា ម៉ុន វាសនា មិនអាចទទួលយក ការបណ្តុះបណ្តាល ទាំងចំណេះដឹងទូទៅ ក៏ដូចជា ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវ: ជាពិសេសអ្វីដែលជា ឧបសគ្គធំបំផុតគឺ កុមារា ម៉ុន វាសនា មិនព្រមស្តាប់ និងទទួលយក ការណែរនាំ ពីអ្នកគ្រប់គ្រង ក៏ដូចជា អ្នកបង្ហាត់បង្រៀន ឡើយ។”
ទោះបីជាយ៉ាងណាក៏ដោយ សាលារៀន ហ្វ្រេដហ្វត នៅតែបន្ត ជួយដល់ ក្រុមគ្រួសារ របស់កុមារា ម៉ុន វាសនា ដោយសាលា បាននិយាយថា “ប៉ុន្តែទោះបីជា កុមារា ម៉ុន វាសនា ត្រូវបានផ្តាច់ជំនួយ ក៏ដោយ ក៏លោកនាយក និងភរិយា នឹងនៅតែបន្ត ជួយដល់ ឪពុកម្តាយកុមារា ម៉ុន វាសនា ដដែល ក្នុងការផ្តល់ការងារ ដល់ឪពុករបស់គាត់ នៅភ្នំពេញ និងការផ្តល់ថវិកា មួយចំនួនបន្តែមទៀត ដើម្បីពង្រឹង របររកស៊ី របស់ម្តាយកុមារា ម៉ុន វាសនា នៅឯស្រុកកំណើត អោយមានភាពប្រសើរ ជាងបច្ចុប្បន្ន។”
យ៉ាងណាមិញ ខាងសាលា បានបញ្ជាក់ទៀតថា “បើតាមការពិភាក្សាគ្នា រវាងណាព្យាបាល របស់កុមារា ម៉ុន វាសនា និងខាងសាលា បានសម្រេចថា កុមារា ម៉ុន វាសនា នឹងត្រូវបញ្ជូន ទៅស្រុកកំណើតវិញ នៅថ្ងៃទី៩ ខែមីនា ២០១៥ នេះ៕”
ប្រភព ៖ ហ្វេសប៊ុក
ដោយ ៖ ប៊ី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!