ចោរ​ប្រដាប់​អាវុធ​ចូល​ប្លន់​អាជីវករ​លក់​មាស​នៅ​ផ្សារ​ស្ទោង​អស់​ជាង​១០០​តម្លឹង

 
 

ខេត្តកំពង់ធំ៖ ក្រុមចោរប្រដាប់កាំភ្លើង អាការ៤ដើម បានសម្រុកចូល ប្លន់អាជីវករ លក់មាស នៅក្នុងផ្សារស្ទោង អស់ចំនួន៣ទូរ យកបានមាស ជាង១០០តម្លឹង និងប្រាក់ ៩,០០០ដុល្លា រួចនាំគ្នាគេចខ្លួន ចូលក្នុងព្រៃ បាត់តែម្តង ។ហេតុការណ៍នេះ បានកើតឡើង នៅវេលា ម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៥ ។

យ៉ាងណានោះកងកំលាំង ប្រដាប់អាវុធ ទាំង៣ប្រភេទ មាន កងរាជអាវុធហត្ថ នគរបាល និងកំលាំងសឹករង កំពុងធ្វើការ ឡោមព័ទ្ធព្រៃ រហូតដល់យប់ នៅតែមិនទាន់ រកឃើញ ក្រុមចោរ ប្រដាប់អាវុធ នៅឡើយនោះទេ ។

ជាមួយគ្នានោះ ប្រជាពលរដ្ឋ នៅក្នុង ខេត្តកំពង់ធំ ជាពិសេស គឺក្រុមអាជីវករ លក់មាស តែម្តង មានការព្រួយបារម្មណ៍ យ៉ាងខ្លាំង ពីសុវត្ថិភាព របស់ពួកគាត់ ដោយសារតែ ករណីចោរប្លន់ អាជីវករលក់មាស នៅក្នុងខេត្តកំពង់ធំ កំពុងតែកក្រើក ឡើងវិញហើយ ក៏ពុំទាន់ឃើញ សមត្ថកិច្ចបង្ក្រាបបាន នៅឡើយ រហូតមកដល់ ពេលនេះ ដូចជាករណី ចោរប្លន់អាជីវករ លក់មាស នៅស្រុកបារាយណ៍ ទើបតែកើតឡើង ក្តៅៗសោះ ស្រាប់តែមកប្លន់ អាជីវករលក់មាស នៅស្រុកស្ទោងទៀត។ ហើយប្រជាពលរដ្ឋ បានរិះគន់ថា បើលើកនេះ សមត្ថកិច្ចបង្ក្រាប មិនបាន ក្រុមចោរទៀតនោះ មិនដឹងថា ពួកចោរវាខ្លាំង ឬមួយក៏សមត្ថកិច្ច អន់នោះទេ ៕






ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម