ឃាត់ខ្លួនយុវជនម្នាក់ ពីបទរំលោភ ក្មេងស្រី អាយុ១៦ឆ្នាំ នៅស្រុកភ្នំព្រឹក
បាត់ដំបង៖ សមត្ថកិច្ចនគរបាល ស្រុកភ្នំព្រឹក បានឃាត់ខ្លួនយុវជនម្នាក់ កាលពីវេលាម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៥ តាមពាក្យបណ្តឹង របស់អាណាព្យាបាល ជនរងគ្រោះ បន្ទាប់ពីជនសង្ស័យ បានប្រព្រឹត្តអំពើ ចាប់រំលោភក្មេងស្រី អាយុ១៦ឆ្នាំ កាលពីវេលាម៉ោង ៧និង៣០នាទី យប់ថ្ងៃទី៨ ខែមីនា នៅចំណុចភូមិអូរតាប៉ុន ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក កន្លងទៅ។
លោក សារ៉េត វិសេដ្ឋ អធិការរងនគរបាល ស្រុកភ្នំព្រឹក បានឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ច ឃាត់ខ្លួនមាន ឈ្មោះ ជ្រី សុផៃ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ.ឃុំ ពេជ្រចិន្តា ស្រុកភ្នំព្រឹក មុខរបររត់ម៉ូតូឌុប ។ ចំណែកជនរងគ្រោះ មានអាយុ១៦ឆ្នាំ រស់នៅភូមិ អូរតាប៉ុន ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។
លោក សារ៉េត វិសេដ្ឋ បានបញ្ជាក់ថា មុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូ ទៅឌុបជនរងគ្រោះ ពីផ្ទះនៅភូមិខាងលើ ដើម្បីទៅមើល ការប្រគំតន្រ្តីសម័យ នាយពែកមី មានចម្ងាយពីផ្ទះ ប្រហែល១០គីឡូម៉ែត្រ ក្នុងឱកាសបុណ្យ សិទ្ធិនារីអន្តរជាតិ ពេលមកដល់ កន្លែងស្ងាត់ ជនសង្ស័យបាន លួងលោម រួចធ្វើសកម្មភាពរំលោភ រហូតបានសម្រេចម្តង រួចឌុបទៅផ្ទះវិញ។ លុះស្អែកឡើង អាណាព្យាបាល បានប្តឹងសមត្ថកិច្ច ឲ្យឃាត់ខ្លួនតែម្តង។
ជនសង្ស័យបាន ឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ចាប់រំលោភនាង បានសម្រេច ម្តងពិតប្រាកដមែន ដោយសារតែខ្លួន ធ្លាប់ស្រឡាញ់គ្នា យូរមកហើយ ពេលមានឱកាសល្អ ក៏លួងលោម នាងរំលោភតែម្តង។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុង កសាងសំណុំរឿង បញ្ជូនខ្លួនទៅស្នងការខេត្ត នៅរសៀលថ្ងៃទី៩ ខែមីនា ដើម្បីចាត់ការ បន្តតាមច្បាប់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!