ទារកសន្តិភាព ចាប់កំណើត ក្នុងផ្ទៃមាតាទើបតែបាន ២០សប្តាហ៍ អាចលើកម្រាមដៃ បង្ហាញសញ្ញាអក្សរ V នៃជ័យជំនះ
អង់គ្លេស៖ តាមរយ:ការស្កេនពិនិត្យផ្ទៃពោះ របស់ស្ត្រីជាមាតាម្នាក់ បានបង្ហាញរូបភាព យ៉ាងច្បាស់ឲ្យឃើញនូវទិដ្ឋភាព ដែលទារកនៅក្នុងផ្ទៃ លើក ម្រាមដៃចេញជាសញ្ញា V មិនគួរឲ្យជឿ។
លោក Ed Parsons ជាឪពុក និងអ្នកស្រី Dee Parsons ជាអនាគតអ្នកម្តាយ បានសម្តែងភាពភ្ញាក់ផ្អើល នៅពេលដែលបានឃើញ កូនរបស់ខ្លួន ដែលទើបតែមានអាយុ ២០ សប្តាហ៍ប៉ុណ្ណោះ អាចប្រើម្រាមដៃ ធ្វើជាសញ្ញាអក្សរ V មានន័យថា Victory ឬ ជ័យជំនះ ខណ:រូបគេ ស្ថិតក្នុងផ្ទៃម្តាយនៅឡើយ ហើយសញ្ញាសន្តិភាពនេះទៀតសោត មានការផ្សារភ្ជាប់ជាមួយនឹង លោកអតីតនាយករដ្ឋមន្ត្រី Winston Churchill នៃចក្រភពអង់គ្លេស កាលពីជំនាន់សង្គ្រាមលោក ផងដែរ ដែលរូបលោក ធ្លាប់បានប្រើសញ្ញា V នេះបង្ហាញពីសន្តិភាពពិភពលោក។
ស្ត្រីជាម្តាយ វ័យ៣៥ឆ្នាំ រូបនេះ បាននិយាយថា៖ «អ្នកជំនាញសុខភាព មិនចង់ជឿសោះថាជាការពិត … គាត់និយាយថា មិនដែលឃើញ រឿងចម្លែកកើតឡើង យ៉ាងដូច្នេះពីមុនមកទេ។ វាពិតជាល្អប្រសើរមែន ដែលអាចមើលឃើញ រូបភាពតំណាងឲ្យសញ្ញា នៃសន្តិភាព ក្នុងពេលដែល មានរឿងមិនល្អ កើតមានឡើងយ៉ាងច្រើន នៅជុំវិញពិភពលោក។ ខ្ញុំនឹងហៅកូននេះថា ទារកនាំសន្តិភាព»។
គាត់បានបន្ថែមជាចុងក្រោយទៀតថា បើសិនជាកូននេះ កើតមកជាកូនប្រុស គាត់នឹងដាក់ឈ្មោះឲ្យគេថា Winston តែម្តង ដូចទៅនឹងឈ្មោះ របស់លោកអតីតនាយករដ្ឋមន្ត្រី Winston ដែរ៕
តើប្រិយមិត្ត យល់ថាអាចទៅរួចទេ ដែលទារកតូចដល់ម្លឹង អាចលើកដៃជាសញ្ញា V នៅក្នុងផ្ទៃម្តាយ យ៉ាងដូច្នេះ?
អ្នកស្រី Dee និង លោក Ed Parsons បង្ហាញរូបភាពកូនរបស់ខ្លួន ធ្វើសញ្ញា V
រូបភាពដែលមិននឹកស្មានដល់ និងមិនគួរឲ្យជឿ របស់ទារកក្នុងផ្ទៃ
អតីតនាយករដ្ឋមន្ត្រីអង់គ្លេស Winston Churchill
ប្រភព៖ Dailymail
ដោយ សី
ខ្មែរឡូតមើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!