ស្រីតូច ចំណាន ព្យាយាម​ជាង​១០ឆ្នាំ​ ទើបអាច​ ឆក់​យក​ បេះដូង​ កំពូល​ មហាសេដ្ឋី​ គិត ម៉េង បាន​សម្រេច​

 
 

ភ្នំពេញ៖ ភាពអត់ធ្មត់សង្កត់ចិត្ត ក្នុងនាមជាស្រីម្នាក់រស់នៅក្នុងស្ថានភាព ជាភរិយាលួចលាក់ មិនពេញមុខ ពេញមាត់របស់ ស្រីតូច ចំណាន អស់រយៈ ពេលជាង១០ ឆ្នាំមក ហើយនេះ ក្ដីប្រាថ្នា ទាំងឡាយដែល កើតចេញពីការ អត់ធ្មត់ និងការព្យាយាម គ្មានទីបញ្ចប់នេះ បានទទួល ផ្លែផ្កាជា មោទនៈ ក្នុងពេល ដែលពិធីមង្គលការ ជាផ្លូវការ ជាមួយនឹង ស្វាមីជា មហាសេដ្ឋី អ្នកឧកញ៉ា គិត ម៉េង បានលេច ចេញជា រូបរាងហើយ គឺនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ ខាងមុខនេះ ។

ជាការពិតគ្មានអ្នកណានឹកស្មានដល់ទេថា ការតស៊ូព្យាយាមយ៉ាងអំណត់ ជាទីបំផុតរបស់ ស្រីតូច ចំណាន ត្រូវបាន ហុចផលមក វិញនូវក្ដីសណ្ដោស ប្រណីស្រឡាញ់ពេញចិត្ត និងបាន យកឈ្នះចិត្ត មហាសេដ្ឋី លំដាប់កំពូល ម្នាក់នេះឡើយ ពោលការ រស់នៅជាមួយគ្នា ក្នុងនាមប្ដី ប្រពន្ធលួចលាក់ ពិតវិប្បដិសារី មួយពិបាកទ្រាំទ្របំផុត សម្រាប់ ស្រ្តីទូទៅ ហើយស្រ្តី គ្រប់ៗរូបពិតជា មិនចង់បានជីវិត ស្នេហាបែប នេះឡើយ ទោះបីជាស្នេហា លាក់លៀមមួយនេះ កំពុងរស់ នៅលើគំនរ មាសគំនរប្រាក់ មានលុយចាយ លែងអស់ក្ដី។

ប៉ុន្តែក្នុងនាមជាស្រ្តី ដែលមានការអត់ធ្មត់ ការពិចារណាពីសុភមង្គល បានត្រឹមត្រូវ ការយល់ចិត្ត គ្នាខ្ពស់ ក្នុងរង្វង់គ្រួសារ ការចេះតែ ទាំទំហំក្ដីស្នេហ៍ និងភាពស្មោះត្រង់របស់ ស្រីតូច ចំណាន បានធ្វើឲ្យ អ្នកឧកញ៉ា គិត ម៉េង ទន់ចិត្តហើយ ងាកមកគិត ពីភាព ស្របច្បាប់នៃ ក្ដីស្នេហ៍ និងការបំពេញ កិត្តិយសដ៏ស័ក្តិសម ជូនភរិយាជាទីស្រឡាញ់ ធ្វើជាឪពុក ប្រកបដោយ ព្រហ្មវិហាធម៌ និងគុណធម៌ ខ្ពស់ចំពោះកូនៗ ។

គេនៅចាំបានថា ស្រីតូច ចំណាន បានក្លាយជាប្រពន្ធលួចលាក់អស់រយៈពេលជាង ១០ឆ្នាំមក ហើយ ដោយអ្នក ទាំងពីរ បានសំងំសាង សុភមង្គលស្នេហ៍ជាមួយគ្នា ទទួលបាន កូនជាចំណងដៃ រហូតដល់ទៅ ៤នាក់(ស្រី២ ប្រុស២) ប៉ុន្តែគេ កម្របានឃើញ ស្រីតូច ចំណាន បង្ហាញមុខមាត់ ក្នុងនាមជា ភរិយាពេញលក្ខណៈ របស់អ្នកឧកញ៉ា គិត ម៉េង ឲ្យមហាជន និងមន្រ្តីធំៗ បានឃើញ ជាសាធារណៈណាស់។ ពាក្យចាស់ តែងពោលថា «ព្យាយាមគង់ បានសម្រេច» យ៉ាងណាមិញ រយៈពេលជាង ១០ឆ្នាំរបស់ ស្រីតូច ចំណាន ដែលជាការទន្ទឹង រង់ចាំយ៉ាង អន្ទះសារ ត្រូវបានសម្រេច យ៉ាងឱឡារិក នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ ខាងមុខនេះ យ៉ាងប្រាកដ។

គេនៅចាំបានថា កាលពីប៉ុន្មានខែមុននេះ រូបថតជាច្រើនសន្លឹករបស់គ្រួសារ អ្នកឧកញ៉ា គិត ម៉េង និង ស្រីតូច ចំណាន រួមជាមួយនឹងកូនៗ ត្រូវបានបែកធ្លាយជាបន្តបន្ទាប់។ តាមពិតនោះ មិនមែន ជារឿងចៃដន្យទេ តែនេះជាការទម្លាយ នូវអាថ៌កំបាំង ចំណងស្នេហ៍ បន្តិចម្តងៗ ដើម្បីឲ្យមហាជន ដឹងនិងជ្រាប ហើយចុងក្រោយក៏ទម្លាយ រៀបការតែម្តង។

ទស្សនិកជនក៏ដូចជាអ្នកសិល្បៈ បានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះ មហាសំណាង របស់ ស្រីតូច ចំណាន ដែលបាន គ្រងបេះដូង អ្នកឧកញ៉ាសម្បូរស្នេហ៍ និងបានក្លាយ ជាកូនក្រមុំ ពេញច្បាប់ របស់បុគ្គល ខ្លាំងផ្នែកជំនួញ ដែលមាន ប្រាក់រាប់លានដុល្លារ។ អស់រយៈពេល ជាច្រើនឆ្នាំ ស្រីតូច ចំណាន ត្រូវបានគេដឹងថា នាងបានក្លាយ ជាសេដ្ឋីនី ម្នាក់មានប្រាក់ និងមុខ ជំនួញធំៗ តម្លៃរាប់លាន ដុល្លារនៅក្នុងដៃ។ ក្នុងចំណោម ទ្រព្យដែលគេដឹង ស្រីតូច ចំណាន ត្រូវបាន លោកឧកញ៉ាប្រគល់សិទ្ធិ ឲ្យនាងក្លាយជា ម្ចាស់សណ្ឋាគារ និងកាស៊ីណូ ដ៏ធំ នៅក្រុងបាវិត ខេត្តស្វាយរៀង និងមានមុខ ជំនួញ មួយចំនួន បន្ថែមទៀត។ ក្រៅពីនោះ គេបានដឹងថា ស្រីតូច ចំណាន បានទិញផ្ទះវីឡា មួយកន្លែងតម្លៃ រាប់លានដុល្លារ នៅប្រទេស ស៊ីវិល័យសិង្ហបុរី ហើយ លើសពីនេះ នាងជាម្ចាស់ អចលនទ្រព្យ តម្លៃរាប់លាន នៅរាជធានី ភ្នំពេញផងដែរ។

ការសម្រេចចិត្តទម្លាយរូបថតជាបន្តបន្ទាប់ ស្តីពីទំនាក់ទំនងភាពជាប្តីប្រពន្ធរបស់ អ្នកឧកញ៉ា គិត ម៉េង និងតារា សម្តែងច្រៀង ស្រីតូច ចំណាន តែមិនទាន់បានរៀបការពេញច្បាប់ នោះ គឺដើម្បីកាត់ បន្ថយគំនាបពី គ្រួសារដ៏មាន អំណាចខ្លាំងក្លា មួយនៅក្នុង សង្គមខ្មែរ ដែលគ្រួសារ ដ៏មានអំណាច និងទ្រព្យស្តុកស្តម្ភ មួយនោះ ចង់បានអ្នក ឧកញ៉ា គិត ម៉េង ភ្ជាប់សាច់ ភ្ជាប់ឈាម ជាមួយនឹងគ្រួសារ របស់ខ្លួន និងដើម្បីពង្រឹក អំណាចផងដែរ ។

ក្រោយពេលមហាជន បានដឹងឮគ្រប់គ្នាតាមរយៈរូបថត និងដំណឹងនៃការដាក់កាលបរិច្ឆេទ រៀបមង្គលការ ត្រូវបាន គេទម្លាយបន្ត ដើម្បីបញ្ជាក់ ឲ្យកាន់ តែច្បាស់ថា អ្នកឧកញ៉ា គិត ម៉េង មានប្រពន្ធ កូនហើយ មិនអាចទៅ រៀបមង្គលការ ជាមួយ គ្រួសារមហាអំណាច ណាម្នាក់ទៀត បានទេ។ ដូច្នេះគ្រួសារ ដ៏មានអំណាច ក៏មិនអាចដាក់គំនាប យកប្តី ឬប្រពន្ធគ្រួសារ មួយនេះ ទៅរៀបមង្គលការ ជាមួយបានឡើយ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម