នគរបាល​ប្រឆាំង​បទល្មើស​ សេដ្ឋកិច្ច​ខេត្ត​មណ្ឌលគីរី ចាប់​រថយន្ត​ឡង់គ្រីស័រ ៣គ្រឿង ដក​ហូត​ឈើ​ប្រណីត ៣០ដុំ

 
 

មណ្ឌលគីរី: កម្លាំងនគរបាល ការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគីរី បានបើក ប្រតិបត្តិការចុះ បង្ក្រាប ការដឹកជញ្ជូន ឈើប្រណីត ដោយឃាត់រថយន្ត ឡង់គ្រីស័រ ចំនួន ៣គ្រឿង កាលពីវេលា ម៉ោង៨ព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅភូមិពូទ្រូលើ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរី ។

ប្រតិបត្តិការចុះបង្ក្រាបការ ដឹកជញ្ជូនឈើប្រណីតពី សំណាក់ឈ្មួញ តាមរយ:ការ ប្រើរថយន្តឡង់គ្រីស័រ ទាំង៣ គ្រឿងខាងលើនេះ បានធ្វើឡើង ក្រោមការបញ្ជា ផ្ទាល់ពីសំណាក់ស្នងការ នគរបាលខេត្ត លោកឧត្តមសេនីយ៍ ញ៉ែម វ៉ាន់នី ដោយដកហូតឈើ សរុប ៣០ដុំ ។

ប្រធានការិយាល័យកណ្តាល ប្រឆាំងបទល្មើស ខេត្តមណ្ឌលគីរី លោក ជិន សុឃុន បានបញ្ជាក់នៅក្នុង របាយការណ៍ថា រថយន្តឡង់ គ្រីស័រ ទាំង៣គ្រឿង រួមមាន ទី១ប្រភេទចង្កូតស្តាំ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2S-9293 ផ្ទុកឈើចំនួន ៨ដុំ ។ ទី២ប្រភេទចង្កូតស្តាំ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2C-9965 ផ្ទុកឈើចំនួន ១១ដុំ និងទី៣-ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2S-9378 ផ្ទុកឈើចំនួន ១១ដុំ ។

លោក ជិន សុឃុន បានបញ្ជាក់ទៀតថា ក្រោយប្រតិបត្តិការបង្ក្រាប វត្ថុតាងខាងលើ ទាំងរថយន្ត ទាំងឈើប្រណីតត្រូវបាន កម្លាំងជំនាញ បញ្ជូនទៅរក្សា ទុក នៅស្នងការដ្ឋាននគរ បាលខេត្ត ជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី ។

សម្រាប់ប្រតិបត្តិការបង្ក្រាប រថយន្តដឹកឈើប្រណីតទាំង ៣គ្រឿងនេះ សមត្ថកិច្ចពុំបាន ឃាត់ខ្លួនជន ណាម្នាក់ នោះឡើយ ។ តាម មន្ត្រីនគរ បាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានអោយដឹងថា ក្រោយពី ទទួលបានព័ត៌មាន ស្តីពីការដឹកជញ្ជូនឈើ ប្រណីតតាមរយ: រថយន្តឡង់គ្រីស័រ ទាំង៣គ្រឿងរួចមក ការិយាល័យជំនាញ បានទទួលបញ្ជាភ្លាមៗពីស្នង ការខេត្ត ចុះទៅបង្ក្រាប ជាក់ស្តែងតែម្តង៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម