ខឹងសង្សារជិតរៀបការផឹកស្រា ស្រវឹងបោកក្បាល នឹងជញ្ជាំងសន្លប់
រាជធានីភ្នំពេញ ៖ បុរសម្នាក់តូចចិត្តនឹងសង្សារជិតរៀបការ បានផឹកស្រាស្រវឹងហើយ អង្គុយនិយាយ ទូរស័ព្ទទាំងទឹកភ្នែក ហូររហាម បោកក្បាល និងជញ្ជាំង ថ្មបន្ទប់ជួលរបស់នារី ជាសង្សារ រហូតដួលសន្លប់ លេចនោមដាក់ខោ ដែលហេតុការណ៍ នេះកើតឡើង កាលពីវេលា ម៉ោង ៨យប់ថ្ងៃទី០៨ មីនា ២០១៥ ស្ថិតនៅផ្ទះជួលផ្លូវ ២៦១ស្ទួន ក្រុម៤ ភូមិបឹងសាឡាង សង្កាត់បឹង សាឡាង ខណ្ឌទួលគោក ។
ប្រភពបានឱ្យដឹងថា នៅមុនកើតហេតុវេលាម៉ោងប្រហែល៧យប់ គេឃើញបុរស ឈ្មោះហ៊ួរ ម៉ាលី អាយុ២៤ឆ្នាំ មានស្រុកកំណើត នៅភូមិបូព៌ ឃុំសាលាកុំរើក ស្រុកសៀមរាប ក្រុងសៀមរាប បានដើរមក ឈប់មុខផ្ទះ ជួលកន្លែង កើតហេតុ ហើយបាន និយាយទូរស័ព្ទ ជាមួយសង្សារ ដែលស្នាក់ នៅបន្ទប់ ជួលខាងលើ ដោយអង្គុយនិយាយ ទូរស័ព្ទទាំង ទឹកភ្នែកថា អូនចេញ មកជួបបងអត់ បងមកដ ល់មុខផ្ទះអូនហើយ ហេតុអ្វីអូន បោកបង បើអូនមិន ចេញមកជួបបងទេ បងនិងចូលទៅរក អូនហើយ ។
ពេលនិយាយចប់ បុរសនោះបានបើកទ្វារចូលទៅក្នុងបន្ទប់ តែត្រូវនារីនោះចេញមក ខាងក្រៅ ហើយ និយាយថា ខ្ញុំមិន បានបោកទេ ហើយឈប់មករកខ្ញុំទៀត ខ្ញុំមានគូដណ្តឹង ជិតរៀបការ ហើយ គ្រាន់តែ និយាយចប់នារី នោះបានជិះម៉ូតូ គេចចេញ ទៅបាត់ ចំណែកបុរសខូចចិត្ត ក៏បានដើរត្រឡប់ទៅវិញ។
រំលងបានប្រហែលកន្លះម៉ោង បុរសខូចចិត្តបានត្រឡប់មកម្តងទៀត ហើយនិយាយទូរស័ព្ទបណ្តើរយំបណ្តើរ ដោយយក ក្បាលគាត់ បោកនិងជញ្ជាំង និយាយថា អូនបោក បងៗៗ រហូត ដេកសន្លប់ ឈឹងកណ្តាលផ្លូវ បង្កជាការភ្ញាក់ ដល់ប្រជាពលរដ្ឋ ដែលរស់នៅ ក្បែរកន្លែងកើតហេតុ និងសមត្ថកិច្ចចុះ ទៅចោមរោម មើលដាស់យ៉ាងណា ក៏មិនភ្ញាក់ដែរ ដោយមានការព្រួយ បារម្ភខ្លាចរង របួសធ្ងន់ធ្ងរ សមត្ថកិច្ចបា នសម្រេចចិត្តបញ្ជូន បុរសនោះទៅ សម្រាកព្យាបាល នៅមន្ទីពេទ្យរង ចាំសាច់ញាតិទៅមើល ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!