ក្រុម ISIS សំលាប់មនុស្ស ៨នាក់ ព្យួរក្បាលចុះក្រោម ដូចសត្វធាតុ (មានវីដេអូ)
អ៊ីរ៉ាក់៖ មនុស្សចំនួន៨ នាក់ ត្រូវបានសំលាប់ និងយកសាកសពទៅព្យួរនៅច្រកទ្វារ ស្ថិតក្នុងខេត្ត Kirkuk របស់ប្រទេសអ៊ីរ៉ាក់ ដែលនេះ ជាទង្វើយ៉ាងសាហាវឃោរឃៅ ចុងក្រោយរបស់ក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាមជ្រុលនិយម (Islamic State)។ រូបភាពដ៏គួរឲ្យតក់ស្លុតទាំងនេះ ត្រូវបានលេចឡើង នៅលើបណ្តាញសង្គម ដែលគេឃើញ បុរសដែលស្លាប់ទាំងនោះ ត្រូវគេចងព្យួរជើងឡើងលើក្នុងរោង ដោយឃើញមានរូបទង់ពណ៌ខ្មៅ ដែលប្រើដោយក្រុម ISIS បង្ហាញនៅចំពីលើពួកគេ។
មនុស្សចំនួន៨ នាក់ត្រូវបានសំលាប់ និងយកសាកសពទៅព្យួរដូចសត្វ
សាកសពរបស់ បុរសដែលស្លាប់ទាំងនោះ ខ្លះឃើញមានពាក់ ឯកសណ្ឋានជាកងទ័ព តែគេមិនដឹងថា តើពួកគេ គឺជាកងទ័ពរបស់ប្រទេសអ៊ីរ៉ាក់ ឬក៏មិនមែននោះទេ។ ក្នុងរូបភាពមួយ មានបង្ហាញរូប ទាហានរបស់ ISIS ដែលគេស្គាល់ឈ្មោះថា Abu Al-Rahman បានអង្គុយបង្ហាញលើក ម្រាមដៃមួយ នៅក្បែរសាកសពដែល ប្រលាក់សុទ្ធតែឈាម។ ក្នុងរូបផ្សេងទៀត គេឃើញ សមាជិករបស់ ISIS ដដែលនោះ ឈរថតជាមួយ ក្បាលរបស់មនុស្សជាច្រើន និងថតជាក្រុមទាហាន រុំមុខ របស់ក្រុមសកម្មប្រយុទ្ធ ISIS។
យោងតាមសេចក្តី រាយការណ៍មួយ បានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធ ISIS ពេលនេះ កំពុងរៀបចំបន្ទាយថ្មីរបស់ពួកគេ នៅក្រុង Hawija ស្របពេលដែលអាមេរិក កំពុងតែហ្វឹកហ្វឺនកងទ័ពរបស់ប្រទេសអ៊ីរ៉ាក់ ដើម្បីចូលវាយដណ្តើមទីក្រុង Mosul យកមកកាន់កាប់វិញ។ Hawija គឺជាទីក្រុងដែល សំបូរដោយជនជាតិ មូស្លីមកាន់និកាយ ស៊ុននី (Sunni) ស្ថិតនៅក្បែរផ្លូវធំ ដែលឆ្ពោះទៅកាន់ទីក្រុង Mosul និងរដ្ឋធានី Baghdad។ ចាប់តាំងពីទាហានរបស់ ISIS ចូលកាន់កាប់ Hawija កាលពី ខែមិថុនា ឆ្នាំ២០១៤ មក ទីក្រុងនេះបានរីកខ្លួនធំឡើងជាលំដាប់ ដោយសារការវាយ យកភូមិក្បែរខាង ធ្វើឲ្យក្រុម ISIS បង្កើតបានជាទីបញ្ជារការ កងទ័ពថ្មីនៅទីនោះ។
ជាង៩ខែចុងក្រោយនេះ មូលដ្ឋានទ័ពដ៏សំខាន់ របស់ក្រុម ISIS គឺស្ថិតនៅទីក្រុង Mosul ជាទីក្រុងធំបំផុតលំដាប់ទី២របស់អ៊ីរ៉ាក់ ដែលក្រុម ISIS ដណ្តើមបានកាលពីឆ្នាំមុន។ ទីក្រុងនេះបានផ្តល់ភាពងាយស្រួល សំរាប់ពួកសកម្ម ប្រយុទ្ធរដ្ឋអ៊ីស្លាម ដោយសារតែ វាមានទីតាំងក្បែរព្រំប្រទល់ប្រទេស ស៊ីរ៊ី ដែលអាចឲ្យពួកគេ នាំចូលអាវុធ និងកងទ័ពបាន។
ទោះជាយ៉ាងណាក៏ដោយ កងទ័ពចំរុះរបស់អាមេរិក បានធ្វើការវាយប្រហារទីក្រុងនេះ តាមផ្លូវអាកាស ជាច្រើនខែមកហើយ ដើម្បីរារាំង ការដឹកជញ្ជូនទ័ពរបស់ ក្រុម ISIS និងវាយកំទេចឃ្លាំងដាក់អាវុធរបស់ពួកគេជាដើម។ អាមេរិកពេលនេះកំពុងបង្វឹក កងទ័ពអ៊ីរ៉ាក់ជាង ២ម៉ឺននាក់ដើម្បីដណ្តើមយក ទីក្រុង Mosul ពី ក្រុម ISIS ត្រលប់មកវិញ៕
អ្នកដែលត្រូវគេសំលាប់មានពាក់ខោអាវទាហាន តែគេមិនដឹងថាជាទាហានប្រទេសណានោះទេ
ទាហាន ISIS ឈ្មោះថា Abu Al-Rahman បានអង្គុយបង្ហាញលើក ម្រាមដៃមួយ នៅក្បែរសាកសព
ចំណាប់ខ្មាំងដែលចាប់ដាក់ទ្រុង មុននឹងយកទៅសំលាប់
ខាងក្រោមគឺជាវីដេអូ ក្រុម ISIS ចាប់ចំណាប់ខ្មាំងដាក់ទ្រុង រួចហែរតាមទីសាធារណៈមុននឹងសំលាប់៖
ប្រភព៖ បរទេស
ដោយ Roth
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!