រថយន្តដឹកផ្លែស្វាយ បុកជាមួយ រថយន្តវីហ្គោ ក្រឡាប់ ចាក់ស្វាយ ពេញផ្លូវ
កំពង់ស្ពឺ : រថយន្តហ៊ីយ៉ាន់ ដាយមួយគ្រឿងផ្ទុកផ្លែស្វាយពេញ បានបុកជាមួយរថយន្ត វីហ្គោ បណ្តាលអោយ ក្រឡាប់ចាក់ផ្លែស្វាយ រាយប៉ាយពេញផ្លូវ កាលពីវេលាម៉ោង ៥និង១៥ នាទីល្ងាច ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូ ម៉ែត្រលេខ៤១-៤២ត្រង់ចំណុច ឃុំវល្លិ៍ ស្រុកសណរោងទង ខេត្តកំពង់ស្ពឺ ។
គ្រោះថ្នាក់ចរាចរនេះ មិនបណ្តាលអោយមានអ្នក រងគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬស្លាប់ បាត់បង់ជីវិតនោះទេ គ្រាន់តែធ្វើអោយអ្នកបើករថយន្ត វីហ្គោរងរបួសស្រាល និងរថយន្តទាំង២គ្រឿង រងការខូចខាតប៉ុណ្ណោះ ។
មន្ត្រីនគរបាលស្រុកសំរោង ទង បានអោយដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-2184 បើកបរដោយឈ្មោះ ណាត អ៊ាវ អាយុ ២៤ឆ្នាំ រស់នៅភូមិស្វោយរោល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិសាត់ ធ្វើដំណើរពី លុខទៅកើត ស្រាប់តែដល់ គីឡូម៉ែត្រលេខ៤១-រស់ បានបុកជាមួយរថយន្តវីហ្គោ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2J-5394 បណ្តាលអោយហ៊ីយ៉ាន់ដាយក្រឡាប់ ចាក់ផ្លែស្វាយ ដែលដាក់ក្នុងកេសរាយប៉ាយពេញផ្លូវជាតិ ។
មន្ត្រីនគរបាលបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរនេះ បណ្តាលអោយអ្នកបើករថយន្តវីហ្គោ លោក ហង្ស សុភាព អាយុ ៥២ឆ្នាំ រស់នៅ ភូមិ-សង្កាត់-ក្រុង ច្បារមន ខេត្តកំពង់ស្ពឺរងរបួសស្រាល។
ក្រោយកើតហេតុ រថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅ រក្សាទុកនៅអធិការស្រុក សំរោងទង រង់ចាំដោះស្រាយ បន្តទៀត ។
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!