លោក ជា វណ្ណារិទ្ធ ផ្ដល់ កាដូពិសេស ក្នុងទិវាសិទ្ធិនារី
ភ្នំពេញ៖ កាដូប្លែក សម្រាប់ ថ្ងៃ ៨មីនា ឆ្នាំ ២០១៥នេះ លោក ជា វណ្ណារិទ្ធ ដែលជា តារាសម្តែង និងជាពិធីករ វ័យក្មេង បានផ្តល់ អំណោយ សប្បុរសធម៌ ដ៏មានតំលៃ គឺការផ្តល់ឈាម របស់ខ្លួន លោកផ្ទាល់ សំរាប់ជួយសង្គ្រោះ ដល់អ្នកជំងឺ និងអ្នករបួស ដែលត្រូវការ ឈាមជាបន្ទាន់។
តារាអតីតហ្វ្រេសស៊ីប៊យ ដែលត្រៀមខ្លួនធ្វើជា លោកឪពុកគេ ក្នុង ពេលឆាប់ៗនេះ បានធ្វើ អោយ មហាជនភ្ញាក់ផ្អើល ដោយឆ្លៀតពេល រវល់ពីការងារ និងការមើលថែទាំគ្រួសារ ទៅធ្វើការ បរិច្ចាគឈាម នៅមជ្ឈមណ្ឌល ជាតិផ្តល់ឈាម ដែលមានទីតាំង ស្ថិតក្នុង មន្ទីរពេទ្យអង្គឌួង ហើយលោក បាន ឆ្លៀតឱកាស ផ្ញើរសារអំពាវនាវ តាមរយៈបណ្តាញ សង្គមហ្វេសប៊ុក របស់លោក ដល់ជនរួម ជាតិទាំងអស់ ដែលមិនទាន់ បានធ្វើការ បរិច្ចាគឈាម អោយទៅ ធ្វើការបរិច្ចាគ ដូចលោកដែរ។ សាររបស់លោក ជា វណ្ណារិទ្ធ នៅលើបណ្តាញ សង្គមហ្វេសប៊ុក មានសេចក្តី ដូចនេះ "ទិវាសិទ្ធិនារី ឆ្នាំនេះ មកចូលរួមបរិច្ចាគឈាម ដើម្បីក្តីស្រលាញ់ ព្រោះមជ្ឈមណ្ឌល ជាតិផ្តល់ឈាមកំពុង អំពាវនាវរកឈាម ប្រភេទ A+ & O+ គាប់ជួន ឈាមខ្ញុំប្រភេទ O+ មកចូលរួម ដើម្បីជួយសង្រ្គោះ ជីវិតអ្នក ដែលមាន បញ្ហាហើយ ត្រូវការ ឈាមបន្ទាន់ ។ ប្រសិនបើលោក អ្នកចង់ចូលរួម សូមអញ្ជើញមក មន្ទីរពេទ្យអង្គឌួង ឬទំនាក់ទំនង ០១១ ៧៨៩ ៧៤២"។
យ៉ាងណាមិញ ក្រុមការងារខ្មែរឡូត ក៏បាន ធ្វើការ ទាក់ទង តាមទូរស័ព្ទ ជាមួយនឹង លោក ជា វណ្ណារិទ្ធ ដោយផ្ទាល់ ទាក់ទិន ទៅនឹង ការបរិច្ចាគនេះ។ នៅក្នុងនោះ លោក បាននិយាយថា ជាដំបូង ឡើង លោកបានដឹង ពីព័ត៌មាន ស្វែងរក អ្នកបរិច្ចាគឈាម ពី មជ្ឈមណ្ឌល ជាតិផ្តល់ឈាម តាមរយៈ បណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក ដែលមិន បង្អន់ យូរ គាត់ក៏ បានធ្វើ ដំណើរទៅកាន់ ទីនោះ ដើម្បី បរិច្ចាគ ឈាម តែម្ដង ហើយអ្វីដែល គាប់ជួននោះ គឺគាត់មាន ឈាម ប្រភេទ O ទៀត។ គួរបញ្ជាក់ផងដែរថា ឈាម ប្រភេទ O នេះ អាចជួយសង្គ្រោះ មនុស្ស ដែលមានឈាមគ្រប់ ប្រភេទដូចជា A, B, AB និង O តែសម្រាប់អ្នក ដែលមាន ឈាម ប្រភេទ O វិញ អាចទទួល ជំនួយ ពីឈាម ប្រភេទ ដូចគ្នា ប៉ុណ្ណោះ គឺ O។ គាត់ បានបញ្ជាក់ទៀតថា ក្រោយពី ធ្វើការ បរិច្ចាគ ឈាម រូបគាត់ ទទួលបាន ប័ណ្ណមួយ សន្លឹក ពី មជ្ឈមណ្ឌល ជាតិផ្តល់ឈាម ដែលប័ណ្ណនេះ មានន័យថា គាត់អាចធ្វើ ការដោះដូរ បាន ឈាម មួយផ្លោក មកវិញ ប្រសិនជា ថ្ងៃក្រោយ គាត់មាន បងប្អូួន ឬសាច់ញាតិ ណាម្នាក់ ត្រូវការឈាម ជាបន្ទាន់ ក្នុងករណី ដែលឃ្លាំង មជ្ឈមណ្ឌល ជាតិផ្តល់ឈាម នៅមាន ឈាម ប្រភេទ ដែលគាត់ ត្រូវការនោះ។
ជាចុងក្រោយ លោក ជា វណ្ណារិទ្ធ សូមសំណូមពរ ក៏ដូចជា អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ ទាំងឡាយ ចូលរួមគ្នា ធ្វើការ បរិច្ចាគឈាម ដើម្បី ជួយ សង្គ្រោះ ដល់ អ្នកជំងឺទាំងឡាយ ដែលត្រូវ ការឈាម បន្ទាន់ និងមួយវិញទៀត សូមកុំខ្លាចថា អ្នកនឹង អាចមានបញ្ហា ក្រោយពី ធ្វើការ បរិច្ចាគ ដែលជាក់ស្ដែង អ្នកកំពុងតែ ជួយខ្លួនឯង ឲ្យធ្វើការផលិត គ្រាប់ឈាម ជាថ្មី នោះទេ។
គួររំលឹកផងដែរថា ការផ្តល់ឈាម គឺមានសារៈសំខាន់ណាស់ ដើម្បីជួយដល់អ្នកជម្ងឺ នៅក្នុងករណី សង្គ្រោះបន្ទាន់ ដូចជាស្រ្តី ក្នុងអំឡុង ពេលសម្រាលកូន និងជនរងគ្រោះ ដោយគ្រោះ ថ្នាក់ចរាចរណ៍។ អ្នកជម្ងឺខ្លះ ដែលមាន ជម្ងឺមហារីក និង ជម្ងឺឈាម អាចត្រូវការឲ្យ មានការប្តូរ ឈាមជា ទៀងទាត់ដោយ អ្នកជម្ងឺម្នាក់ ត្រូវការ ឈាមជាមធ្យម ចំនួន ៣ ផ្លោក។
ដូចនេះហើយ ប្រិយមិត្ត ខ្មែរឡូត ទាំងអស់គ្នា នៅចាំដល់ណាទៀត? តោះទៅបរិច្ចាគឈាម ទាំងអស់គ្នា!៕
ប្រភព និងរូបថត៖ ហ្វេសប៊ុក
ដោយ Luhan
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!