ស្ត្រី​ម្នាក់​បានរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​ ចោទ​ថា​ជន ជាតិ​រុ​ស្ស៊ី​ ម្នាក់​បង្ខំ​ឲ្យ​ គាត់​ទៅ​ ទិញ​ថ្នាំ​ញៀន​ និង​រក​ស្រី ​បំរើ​ផ្លូវភេទ

 
 

រាជធានីភ្នំពេញ៖ ស្ត្រីម្នាក់បានរត់មកប្តឹងសមត្ថកិច្ចប៉ូលិសទាំងភាពភ័យក្លាច ថាជនជាតិរុស្ស៊ី ជាសង្សា បានបង្ខាំងគាត់ នៅក្នុង បន្ទប់សណ្ឋាគា ហើយបង្ខំឲ្យ ស្ត្រីខាងលើ ទៅទិញថ្នាំ ញៀន និងរកស្រី បំរើផ្លូវភេទ ថែមទៀតផង ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៥ទៀបភ្លឺ ឈានចូលថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៥ ស្ថិតនៅផ្លូវ ៣៣៦ ក្នុងសណ្ឋាគាលុច្ស សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។

ស្ត្រីរងគ្រោះសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ឲ្យដឹងថាគាត់នៅខេត្តសៀមរាបបាន ស្គាល់ជន ជាតិរុស្ស៊ី ហើយជន ជាតិរុស្ស៊ី រូបនោះបាន សុំស្រឡាញ់គាត់ ក៏នាំគាត់មករស់ នៅភ្នំពេញ បាន៦ថ្ងៃ ដោយសន្យាថា និងយកគាត់ និងកូនទៅ នៅបរទេស ។ដឹងអីជនជាតិ រុស្ស៊ីខាងលើ ជាមនុស្សញៀន ថ្នាំ និងល្មោភស្រី ក្នុង១យប់ត្រូវយក ស្ត្រីបំរើផ្លូវ ភេទដល់ ទៅ២នាក់ ថែមទៀតផង ។ គាត់ក៏បានបញ្ចាក់ ទៀតថា គាត់ស្នាក់នៅ ជាមួយជន បរទេស បាន៤ថ្ងៃនៅ សណ្ឋាគាលុច្ស ចំណែក២ថ្ងៃទៀតគាត់ រត់ទៅផ្ទះ បងប្អូន ស្រាប់តែ នៅថ្ងៃកើតហេតុ ជនបរទេស រូបនោះបាន ទូរស័ព្ទហៅគាត់ ឲ្យត្រឡប់មក សណ្ឋាគាវិញ បែរជាបង្ខាំងមិន ឲ្យចេញ ទៅក្រៅបង្ខំឲ្យគាត់ ទៅទិញថ្នាំញៀន និងរកស្រីឲ្យ ជាហេតុធ្វើឲ្យ ស្ត្រីរងគ្រោះ ប្រតាយប្រតប់ ជាមួយ ជនបរទេស ក៏រត់ចេញ ពីសណ្ឋាគាទាំង ភ័យស្លន់ស្លោទៅ ប្តឹងសមត្ថកិច្ចតែម្តង ។

ជុំវិញករណីខាងលើសមត្ថកិច្ចប៉ុស្តិ៍ផ្សារកណ្តាល១បានទទួលពាក្យបណ្តឹងស្ត្រីរងគ្រោះហើយ ហើយនិង ធ្វើការស្រាវជ្រាវ ព្រោះមិនអាច ទៅឆែកឆេរ ក្នុងសណ្ឋាគានោះទេ ព្រោះគ្មាន ដីការពីតុលាការ ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម