ចាប់ខ្លួនមន្រ្តី ក្រសួងព័ត៌មាន ពីបទ ប្រើប្រាស់ ស្លាកលេខ និង ឯកសណ្ឋាន នគរបាលក្លែងក្លាយ
កណ្តាល៖ សមត្ថកិច្ចខេត្តកណ្តាល បានឱ្យដឹងថា នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៥នេះ កម្លាំង សមត្ថកិច្ច ចម្រុះបានឃាត់ខ្លួន បុរសម្នាក់ជាមន្រ្តីនៅក្រសួង ដែលបានបន្លំប្រើប្រាស់ ស្លាកលេខ រថយន្ត និង ឯកសណ្ឋាន នគរបាលក្លែងក្លាយ ។
ការឃាត់ខ្លួននេះ បានធ្វើឡើង នៅចំណុចកំពង់សាឡាងអ្នលឿង ត្រើយខាងលិច ស្ថិតនៅក្នុង ភូមិ កំពង់ចំលង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។ បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនល្មើស ឈ្មោះ អូន ភាព អាយុ៤៧ឆ្នាំ នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ជាអ្នកថតរូបនៅ ក្រសួងព័ត៌មាន ។
ប្រតិបត្តិការនេះ សមត្ថកិច្ច ក៏បានដកហូតវត្ថុតាងមួយចំនួន រួមមាន រថយន្តកាម៉ារីបាឡែន ពណ៌ខ្មៅ ស្លាកលេខ នគរបាល 2-7272 មួយគ្រឿង ជារថយន្តគេចពន្ធ , អាវុធខ្លី ប៉េអាម៉ាប់ ចំនួន០១ដើម គ្រាប់ចំនួន.០៥គ្រាប់ និងបង់០១, លុយដុល្លារចំនួន.៩០០ដុល្លារ, លុយរៀល៦.៨០០រៀល រួមជាមួយវត្ថុ តាំងមួកនគរបាល មួកយោធា និងអាវនគរបាលពណ៌សដៃវែង ពាក់សិក្ត៣. ចំនួន១ផងដែរ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!