និស្សិតអ៊ិស្លាមម្នាក់តូចចិត្តអត់ទីជម្រក និងសាលាផ្តាច់អាហាររូបករណ៍ ប៉ងលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារចាស់
រាជធានីភ្នំពេញ ៖ និស្សិតនារីជនជាតិខ្មែរអ៊ិស្លាមម្នាក់បានអះអាងថា ដោយសារតូចចិត្តខ្លួនឯងដែល វិទ្យាស្ថានប៊ែធី អន្តរជាតិផ្តាច់ អាហារូបករណ៍ និងអត់ទីជម្រក ក៏បានជិះម៉ូតូទៅ លោតទឹកសម្លាប់ខ្លួន ពីលើស្ពាន ជ្រោយចង្វារ តែត្រូវបានកម្លាំង នគរបាលឃាត់ទាន់ ។
ការប៉ុនប៉ុងសម្លាប់ខ្លួននេះបានធ្វើឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១ និង៤០នាទីរសៀល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៥ នៅលើស្ពាន ជ្រោយចង្វារចាស់ ផ្នែកខាងលិច ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
និស្សិតដែលគិតខ្លីប៉ងលោតទឹកសម្លាប់ខ្លួននោះមានឈ្មោះយ៉ា រ៉ស់ ភេទស្រី អាយុ២០ឆ្នាំ ជានិស្សិត វិទ្យាស្ថានប៊ែរធីអន្តរជាតិ ស្នាក់នៅ ផ្ទះជួលផ្លូវលេខ៣៦០ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន និងមានស្រុកកំណើត នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
តាមនគរបាលការពារស្ពានជ្រោយចង្វារបានឱ្យដឹងថា នៅមុនពេលកើតហេតុនិស្សិតរូបនោះបានជិះម៉ូតូ ម៉ាកឆាលីមួយគ្រឿង ធ្វើដំណើរ ឡើង ស្ពានជ្រោយចង្វារ ក្នុងទិសដៅពីលិចទៅកើត ។ នៅពេលជិតដល់ កណ្តាលស្ពានក៏បានឈប់ ហើយតោងបង្កាន់ ដៃស្ពានប្រុង លោត ទឹកសម្លាប់ខ្លួន ។ ដោយឃើញដូច្នេះ កម្លាំងនគរបាលដែល ប្រចាំការនៅស្ពានបានស្ទុះ ទៅចាប់ឃាត់ខ្លួន បញ្ជូន មកសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច និស្សិតអ៊ិស្លាមរូបនោះបានឱ្យដឹងថា មូលហេតុដែលនាងពុំចង់រស់ដោយសារ តែពិបាកចិត្ត ដែលសាលា ផ្តាច់ អាហាររូបករណ៍ ហើយអ្នកដែល ឱ្យប្រាក់ជួលស្នាក់ នៅរៀនសូត្រក៏ បានផ្តាច់លែងឱ្យទៀត ។
និស្សិតរូបនោះបានឱ្យដឹងទៀតថា នាងមានគ្រួសារមានជីវភាពក្រីក្រ ប្រមាណជាង៣ឆ្នាំមកហើយត្រូវ បានបុរសម្នាក់ដែល ជាអ្នកមាន មុខមាត់ នៅក្នុងសង្គមបាន យកនាងមកភ្នំពេញ រៀននៅវិទ្យាស្ថាន ប៊ែធីអន្តរជាតិ នៅម្តុំមេភ្លើង ដោយទទួល បានអាហាររូបករណ៍ ។ ក្រៅពីនោះក៏មាន ឪពុកមាម្នាក់នៅ ប្រទេសកូរ៉េក៏បាន ជួលផ្ទះឱ្យ ស្នាក់នៅក្នុង១ខែ ៨៥ដុល្លារ ព្រមទាំងប្រាក់ មួយចំនួន ទៀតរៀនសូត្រ ។
នៅពេលថ្មីៗនេះឪពុកមាលែងផ្តល់ប្រាក់ឱ្យធ្វើឱ្យនាងមានការ ពិបាកក្នុងជីវភាព និងអត់ទីជំរក ដោយ សារពិបាកចិត្តពេក ក៏បានឈប់ សម្រាកប្រមាណ ១សប្តាហ៍ដោយពុំបាន សុំច្បាប់ ។ និស្សិតរូបនោះបានបន្តទៀតថា នៅពេលថ្មីៗនេះសាលា ក៏បានផ្តាច់អាហារូបករណ៍ ធ្វើឱ្យនាងពិបាក ចិត្តកាន់តែខ្លាំង ក៏គិតខ្លីជិះម៉ូតូ ទៅលោតទឹកសម្លាប់ខ្លួន តែត្រូវបាននគបាល ចាប់ឃាត់ទាន់ ។
បន្ទាប់ពីសាកសួរ និងធ្វើការអប់រំរួច នគរបាលក៏បានឱ្យនិស្សិតរូបនោះត្រឡប់ទៅវិញ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!