ក្រុម​ចោរបាញ់​ប្លន់​យក​ គ្រឿងអលង្កា​រ៥​គីឡូក្រាមនៅ​ក្រុង​សួង​ សមត្ថកិច្ច​ស្គាល់​អត្តសញ្ញាណ​ ហើយ

 
 

ខេត្តត្បូងឃ្មុំ ៖ រហូតមកដល់ល្ងាចថ្ងៃទី៧ មីនា ២០១៥ តាមរយៈការស្រាវជ្រាវរបស់សមត្ថកិច្ចបាន ស្គាល់ អត្តសញ្ញាណក្រុម ចោរប្លន់ ប្រដាប់អាវុធ ចំនួន២នាក់ ដែលបានធ្វើសកម្មភាពស្ទាក់ ប្លន់អាជីវករលក់មាស ប្តូរប្រាក់នៅផ្សារសួង ត្រង់ចំណុចមុខផ្ទះ ស្ថិតនៅភូមិជ្រៃ បិទមាស សង្កាត់សួង ក្រុងសួង បានមាស និងផ្លាកទីន៥គីឡូក្រាម ព្រមទាំងប្រាក់ចំនួន ៣០លានរៀលផងដែរ ។

តាមប្រភពពីមន្ត្រីនគរបាលខេត្តត្បូងឃ្មុំមួយរូបបានឲ្យដឹងថា ជារៀងរាល់ព្រឹកស្ត្រីឈ្មោះ តាំង លីម អាយុ ៣៩ឆ្នាំ រួមជាមួយប្តីតែងតែ ចេញពី ផ្ទះយកគ្រឿងអលង្ការ ទៅលក់នៅផ្សារក្រុងសួង រហូតដល់ពេលល្ងាច ទើបត្រឡប់មកផ្ទះវិញ ដោយមិនដែលមានបញ្ហា ណាមួយកើតឡើង ឡើយ ។

ប្រភពដដែលបានបន្តថា លុះវេលាម៉ោង៥ល្ងាច ថ្ងៃទី១ មីនា កន្លងទៅពួកគាត់ទាំង២នាក់បានជិះម៉ូតូ១ គ្រឿងចេញពីផ្សារដើម្បី ត្រឡប់មក លំនៅឋាន ខណៈដល់មុខផ្ទះ ទៅហើយស្រាប់តែមាន ជនសង្ស័យក្រុមចោរប្លន់ ២នាក់ជិះ ម៉ូតូ១គ្រឿង ធុនC 125  ពណ៌ខ្មៅតាមពីក្រោយ មកស្ទាក់ រួចមានម្នាក់បាន ទាញកាំភ្លើងខ្លីពី ចង្កេះមកភ្ជង់បាញ់គំរាម១ គ្រាប់ ហើយបានដណ្តើមយក កន្ត្រកដាក់គ្រឿងអលង្ការ ក្នុងនោះមាន មាស ប្លាទីនសរុបប្រមាណ ៥គីឡូក្រាម លុយខ្មែរ៣០លានរៀល ប្រាក់ដុល្លារចំនួន ៨០០ដុល្លាររួច ជិះម៉ូតូគេចទាំង ប្រញាប់ទៅបាត់ តែម្តង ។

ក្រោយពីមានហេតុការណ៍នេះសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់លំនៅ ឋានជនរងគ្រោះ ដោយបាន សួរនាំសាក្សីដឹងថា ជនដែលមាន កាំភ្លើងខ្លីបាញ់ ប្រហារនោះពាក់អាវដៃ ខ្លីក្រឡាក្រហម សំបុរស្រអែម ។  ជាមួយនោះលោក ឧត្តមសេនីយ៏ត្រី ម៉ៅ ពៅ ស្នងការនគរបាល ខេត្ត បានចាត់ឲ្យជំនាញ ចុះស្រាវជ្រាវរហូតមក ដល់ល្ងាចថ្ងៃទី៧ មីនា ត្រូវបានលោកវរសេនីយ៍ត្រី ឈន សុធន់ អធិការនគរបាល ក្រុងសួង បញ្ជាក់ថា បានស្គាល់អត្តសញ្ញាណ ក្រុមចោរទាំងនោះហើយ ហើយកំពុងតែ កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត។

លោកសង្ឃឹមថា មិនយូរទេ ឧក្រិដ្ឋជនក្រុមចោរប្លន់ពិតជារត់មិនរួចពី សំណាញ់ច្បាប់ឡើយ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម