លបបាញ់ប្រហារ​៣គ្រាប់​លើ​ស្ត្រីម្នាក់ ​កំពុង​គេងក្នុងអង្រឹង​ស្លាប់ យ៉ាងអាណោចអាធ័ម​

 
 

ខេត្តស្ទឹងត្រែង ៖ ស្ត្រីជាអាជីវករលក់ខោអាវក្នុងផ្សារម្នាក់ ត្រូវជនមិនស្គាល់មុខលបបាញ់ប្រហារ៣គ្រាប់ បណ្តាលឱ្យស្លាប់ភ្លាមៗ នៅនឹង កន្លែង ខណៈកំពុងគេងក្នុងអង្រឹងម្នាក់ឯង ដែលហេតុការណ៍នេះ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលា ម៉ោង០២ និង២០នាទី រសៀលថ្ងៃទី០៧ មីនា ២០១៥ នេះ ស្ថិតនៅចំណុចផ្សារធំ ក្នុងក្រុងស្ទឹងត្រែង ។

ប្រភពបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះរស្មី ស្រីខូច អាយុ២២ឆ្នាំ ជាស្ត្រីមេម៉ាយកូន១ មានទីលំនៅក្នុង ភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។

ប្រភពបន្តថា ស្ត្រីរងគ្រោះបានលែងលះជាមួួយប្តីជាង១ឆ្នាំមកហើយ ប៉ុន្តែកន្លងមកប្តីរូបនោះតែងតែមក  ជួបជារឿយៗ ដើម្បីចង់ផ្សះផ្សា គ្នាវិញ តែស្ត្រីរងគ្រោះមិនព្រម ។ ប្រភពបានបន្តទៀតថា អតីតប្តីរបស់ស្ត្រីរងគ្រោះ ក៏ធ្លាប់បានគំរាមកំហែងថា ប្រសិនជាហ៊ានយកប្តីថ្មី គេនឹងគប់ គ្រាប់បែក និងសម្លាប់ចោលជាមិនខាន ។

តែទោះបីជាយ៉ាងណា ករណីនេះគេនៅមិនទាន់អាចកំណត់បានថា ជនដៃដល់ដែលមកបាញ់ប្រហារ  នោះ គឺជាអតីតប្តី ឬក៏ជា អ្នកណា នោះ ទេ ខណៈដែលសមត្ថកិច្ច កំពុងតែធ្វើការ ស្រាវជ្រាវយ៉ាងក្តៅគគុក ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម