ផាន វីរ៉ាទី ស្អាត​ម្លឹង​ៗ ទើប​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​មែន?

 
 

ជា​តារា​ថ្មី​មែន ដោយ​ទើប​ប្រឡូក​សិល្បៈ​បាន​១​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​កញ្ញា ផាន វីរ៉ាទី កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​ទស្សនិកជន ពិសេស​ពេល​បាន​លេច​មុខ​សម្ដែង​ភាពយន្ត​ដំបូង​រឿង “កំលោះ​ចាប់​ហួយ” ដែល​ទើប​ចាក់​បញ្ចាំង​ចប់​លើ​កញ្ចក់​ទូរទស្សន៍ MyTV ពីរ​បី​ថ្ងៃ​មុន​នេះ។


អ្នក​នាង ឌុច សុភា គឺ​ជា​តួឯក​ស្រី​ក្នុង​រឿង​នេះ ប៉ុន្តែ​តួ​សម្ដែង​ដែល​គេ​ចាប់​អារម្មណ៍ គឺ​នាង “អាំ” សម្ដែង​ដោយ​កញ្ញា ផាន វីរ៉ាទី។ ការ​ចាប់​អារម្មណ៍ ត្រូវ​បាន​គេ​ផ្ដោត​លើ​សម្ផស្ស និង​ការ​ទេពកោសល្យ​សម្ដែង ខណៈ​នាង​ជា​តួ​ថ្មី​ម្នាក់ មិន​ទាន់​មាន​គេ​ស្គាល់​ផង។

សាមី​ខ្លួន បាន​ទទួល​ស្គាល់​លើ​បញ្ហា​នេះ នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរសព្ទ​ជាមួយ Sabay រសៀល​ម្សិលមិញ។ កញ្ញា ផាន វីរ៉ាទី ថ្លែង​ថា”ក្រោយ​សម្ដែង​រឿង​ហ្នឹង ឃើញ​គេ​គាំទ្រ​ច្រើន អាច​ថា​មក​ពី​សាច់​រឿង​ផង អាច​មក​ពី​ការ​សម្ដែង​ផង។ គ្រាន់​តែ​ចប់​រឿង​ហ្នឹង ឃើញ​មាន​គេ​ទាក់​ទង​មក​ខ្ញុំ​ច្រើន​បង  តែ​ភាគ​ច្រើន​ជា​រឿង​ចាក់​នៅ​រោងកុន តែ​ខ្ញុំ​ដូច​ជា​ចង់​ថត​រឿង​ភាគ​ចាក់​លើ​ទូរទស្សន៍​ជាង!”។


“កំលោះ​ចាប់​ហួយ” គឺ​ជា​ការ​បើក​ឆាក​សមត្ថភាព​សម្ដែង​របស់​កញ្ញា ផាន វីរ៉ាទី បន្ទាប់​ប្រឡូក​សិល្បៈ​ប្រមាណ​១​ឆ្នាំ​មក​នេះ។ វិល​ទៅ​ដំណើរ​ឈាន​ចូល​សិល្បៈ​វិញ តារា​សម្ដែង វ័យ ២១​ឆ្នាំ​រូប​នេះ ប្រាប់​ថា នាង​បាន​ឈាន​ជើង​ចូល​សិល្បៈ តាម​រយៈ​ក្រុមហ៊ុន​ជប៉ុន​មួយ​ឈ្មោះ​ថា Mushasi ដោយ​កញ្ញា បាន​ដាក់​ពាក្យ​ប្រឡង​ឆ្លង​កាត់​ការ​ជ្រើស​រើស​ត្រឹម​ត្រូវ។

“ក្រុមហ៊ុន​ហ្នឹង​គេ​តម្រូវ​ឲ្យ​យើង​មាន​សមត្ថភាព​ច្រើន ដូច​ជា​អាច​ច្រៀង​បាន សម្ដែង​បាន ព្រម​ទាំង​មាន​សម្ផស្ស​ស្អាត​អី​ផង ចុង​ក្រោយ​ខ្ញុំ​ក៏​ជាប់​ទៅ!”។ វីរ៉ាទី បន្ថែម​ថា បច្ចុប្បន្ន​នៅ​ក្នុង​ក្រុមហ៊ុន​ជប៉ុន​នេះ កញ្ញា ត្រូវ​បាន​ក្រុមហ៊ុន​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​ប្រធាន​ក្រុម​ថែម​ទាំង​ទៀត​ផង ហើយ​កញ្ញា គ្រប់​គ្រង​សមាជិក​៦នាក់​ផ្សេង​ទៀត។

មិន​ត្រឹម​តែ​មាន​រូប​សម្ផស្ស​ស្អាត មាន​ទេពកោសល្យ​សម្ដែង​ល្អ​ទេ ប៉ុន្តែ​ស្រី​ស្អាត វីរ៉ាទី នៅ​អាច​ច្រៀង​បាន និង​អាច​ប្រើប្រាស់​ភាសា​អង់គ្លេស​បាន​ល្អ​ថែម​ទៀត​ផង។ កញ្ញា កើត​នៅ​ខេត្ត​បាត់ដំបង ប៉ុន្តែ​បាន​ផ្លាស់​ទី​លំនៅ​ជាមួយ​ឪពុក​ម្តាយ​មក​នៅ​ខេត្ត​ព្រៃវែង តាំង​ពី​កញ្ញា​នៅ​តូច​ៗ​ម្ល៉េះ៕

មើល៍​ៗ…សុំ​សួរ​តិច​មើល៍​គ្នា​យើង…ស្អាត​ប៉ុណ្ណឹង?

រូបថត៖ ផ្តល់​សិទ្ធិ​ដោយ​កញ្ញា ផាន វីរ៉ាទី

ប្រភព  Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម