ក្មួយមេប៉ុស្តិ៍ឃុំយាអង្គ និងបក្សពួក​យក​ ដាវសាមូរ៉ៃ​កាប់​យុវជនម្នាក់​រងរបួស​ធ្ងន់​

 
 

ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់រងរបួសធ្ងន់ធ្ងរ ហើយត្រូវបានសាច់ញាតិបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ  បង្អែក បន្ទាប់យុវជនរូបនោះ បានទៅ ចូលរួមពិធីមង្គលការ មិត្តភក្តិ ហើយត្រូវក្រុមក្មេងស្ទាវ ដែលគេដឹងថា ជាក្មួយរបស់នាយប៉ុស្តិ៍រដ្ឋបាល ឃុំយាអង្គយក ដាវសាមូរ៉ៃ មកដេញ កាប់ ។

ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពពីវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ មីនា ២០១៥ ស្ថិតនៅក្នុងភូមិអូរឈ្នួល ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះគិត រ៉េម អាយុ២៥ឆ្នាំ ជាអ្នកធ្វើស្រែ រស់នៅក្នុងភូមិព្រៃធំ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ចំណែកជនដៃ ដល់ជាក្មួយ លោកប៉ុស្តិ៍ឈ្មោះផែន អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃទុយ ឃុំយាអង្គ ស្រុកថ្ពង និងបក្សពួក ម្នាក់ឈ្មោះពឿន អាយុ៣០ឆ្នាំ រស់នៅភូមិជាមួយគ្នា ។

ប្រភពបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅចូលរួមពិធីមង្គលការមិត្តភក្តិក្នុងភូមិក្បែរគ្នា ហើយក្រុមក្មួយ របស់លោកនាយ ប៉ុស្តិ៍បានទៅមើល គេរាំលេងក្នុង ពិធីនោះដែរ រហូតដល់ម៉ោងកើតហេតុ ជនរងគ្រោះបាន ទៅបាត់ជើងតូចក្នុងព្រៃ ក្រោយរោងការ ស្រាប់តែ ក្រុមជនដៃដល់យក ដាវសាមូរ៉ៃព្រួតវាយ និងកាប់ បណ្តាលឱ្យរងរបួសចំក្បាល ថ្ពាល់ខាងឆ្វេង ដើមដៃខាងឆ្វេង របួសធ្ងន់ធ្ងរ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម