បុរសម្នាក់ តភ្លើងឆក់ត្រី ក្បែរផ្ទះ ភ្លាត់ស្នៀត ឆ្លងចរន្តភ្លើង ឆក់ស្លាប់
បាត់ដំបង៖ បុរសម្នាក់បាន តខ្សែភ្លើង ដើម្បីឆក់ត្រីនៅ មាត់អូរក្បែរផ្ទះ តែត្រូវភ្លាត់ស្នៀត ឆ្លងចរន្តភ្លើង ឆក់ស្លាប់ខ្លួនឯង កាលពីវេលាម៉ោង ៤និង៣០នាទី ទៀបភ្លឺ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៥ នៅចំណុចក្រុមទី១ ភូមិគងទុំ ឃុំពាមឯក ស្រុកឯកភ្នំ បច្ចុប្បន្នសពជនរងគ្រោះ កំពុងធ្វើបុណ្យ តាមប្រពៃណី។
ប្រភពពីកន្លែង កើតហេតុ បានឲ្យដឹងថា ជនរងគ្រោះដែល បានតខ្សែភ្លើង ដើម្បីឆក់ត្រីក្នុង អូរក្បែរផ្ទះ ហើយភ្លាត់ស្នៀត ត្រូវចរន្តភ្លើង ឆ្លងឆក់ស្លាប់ ភ្លាមៗតែម្តង។
ប្រភពបានបញ្ជាក់ថា ជនរងគ្រោះដែល បានស្លាប់នោះ មានឈ្មោះ ហឿប ធឿន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិកើត ហេតុខាងលើ។
បន្ទាប់ពីកើត ហេតុហើយ អ្នកភូមិនិងក្រុមគ្រួសារ បានប្តឹងសមត្ថកិច្ច ឲ្យចុះមកកន្លែង កើតហេតុ និងពិនិត្យលើ សពជនរងគ្រោះ បានសន្និដ្ឋានថា ជនរងគ្រោះពិតជា បានស្លាប់ ដោយសារឆក់ ខ្សែភ្លើងស្លាប់ ដោយខ្លួនឯង ពិតប្រាកដមែន។ បច្ចុប្បន្នសមត្ថកិច្ច បានប្រគល់ សពជនរងគ្រោះ ឲ្យទៅសាច់ញាតិ និងក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណីរួចហើយ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!