ប្រទះឃើញ សាកសពម៉ាំមី ផុសឡើង នៅកណ្តាល ភ្នំទឹកកក (មានវីដេអូ)

 
 

ម៊ិចស៊ិក៖ អ្នករុករកជនជាតិម៊ិចស៊ិកមួយក្រុម បាននាំគ្នាស្វែងរកដងខ្លួនសាកសព ដែលកក ជាមួយនឹង ទឹកកក បន្ទាប់ពីពួកគេ បានប្រទះឃើញ លលាដ៍ក្បាលមួយ នៅលើភ្នំដែលខ្ពស់ ជាងគេ នៅក្នុង ប្រទេសម៉ិចស៊ិក។ លលាដ៍ក្បាល នោះត្រូវក្រុម អ្នករុករកខាង លើ រកឃើញនៅ ប្រមាណ ៣១០ ម៉ែត្រប៉ុណ្ណោះ ពីកំពូលភ្នំ Pico de Orizaba ដែលមាន កំពស់សរុប ៥៦១០ ម៉ែត្រ។


ភ្នំ Pico de Orizaba ដែលមានកំពស់ ៥៦១០ ម៉ែត្រ ខ្ពស់ជាងគេនៅ ម៉ិចស៊ិក

នៅពេលដែល ក្រុមមនុស្សដែលមានគ្នា ជាង ១២ នេះឡើងទៅលើ កំពូលភ្នំ ក៏ជួបប្រទះរឿង ដ៏គួរឲ្យរន្ធត់មួយ ដោយពួកគេ បានឃើញ សាកសពម៉ាំមី មួយទៀត ដែលស្ថិតនៅប្រហែល ៣០០ ម៉ែត្រ ពីកំពូលភ្នំ នេះបើ តាមលោក Juan Navarro អភិបាលក្រុង Chalchicomula de Sesma បានប្រាប់ ឲ្យដឹង។ អ្នកស្រុកសង្ស័យថា សាកសព ម៉ាំមីទាំង២ គឺជាសាកសព ក្នុងចំណោម អ្នកភូមិ ៣ នាក់ ដែលបាន បាត់ខ្លួនដោយសារ រអិលធ្លាក់ ពីលើ ភ្នំកាលពី៥៥ ឆ្នាំមុន។ គេទាំង៣ គឺជាអ្នកឡើង ភ្នំដ៏ល្បីឈ្មោះ។

យ៉ាងណាមិញមានមនុស្ស មួយចំនួនមកពីប្រទេសអេស៉្បាញ និងអាល្លឺម៉ង់ បានមកកាន់ តំបន់នោះ ព្រោះពួក គេសង្ស័យថា សាកសព ដែលរកឃើញ នោះអាចជា សាច់ញាតិរបស់ខ្លួន ដែលបាត់ ដំណឹង ជាយូរណាស់ មកហើយ។ បំណែកសំលៀកបំពាក់ ដែលនៅ ជាមួយសាកសព នឹងអាចជួយ ឲ្យ ដឹងពី អត្តសញ្ញាណ របស់ សាកសពម៉ាំមីបាន តែយ៉ាងណា ក៏ដោយ មុននឹង អាចដឹង អត្តសញ្ញាណ របស់សាកសព លុះត្រាតែ គេអាច យកសាក សពចេញ ពីលើភ្នំ បានជាមុនសិន ព្រោះពេល នេះការ យកសាកសពចេញ ត្រូវបាន រំខានខ្លាំងដោយ អាកាសធាតុ។

“វាហាក់ដូចជាមិនអាចទៅរួចនោះទេ បើសិនជាចង់យកសាកសពចេញ នៅពេលនេះ ដោយសារតែ អ័ព្ទ កំពុងរំខាន ការងាររបស់ ពួកយើង ហើយពេល នេះមានតែអ្នករុករក ពីរនាក់ប៉ុណ្ណោះ ដែលអាច ឡើង ទៅដល់ទីតាំង របស់សាក សពបាន” លោក Navarro បានប្រាប់ យ៉ាងដូច្នេះ។ ក្រុមអ្នករុក រកសង្ឃឹមថា កិច្ចការយក សាកសព នឹងអាចបន្តទៅមុខ ទៀតបាន ក្រោយមាន ជំនួយពី ឧទ្ធម្ភាគចក្រ។ សាកសពម៉ាំមី ទាំងពីរ នឹងយកទៅ កាន់ការិយាល័យ ព្រះរាជ អាជ្ញារបស់រដ្ឋ Puebla ដើម្បី ធ្វើការពិនិត្យ DNA ស្វែងរក អត្តសញ្ញាណ របស់ពួកគេ៕


អ្នករុករកប្រទះឃើញសាកសពម៉ាំមី ២នាក់ កប់នៅជាមួយព្រិលទឹកកក


បំណែកសំលៀកបំពាក់ជាប់នឹង សាកសពអាចនឹងឲ្យគេដឹងពីអត្តសញ្ញាណរបស់សាកសពបាន


សាកសព២ នេះអាចជាសាកសពរបស់អ្នកឡើងភ្នំមួយក្រុម ដែលបាត់ខ្លួនកាលពី៥៥ ឆ្នាំមុន


ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម