មែនអត់! យន្តហោះ ម៉ាឡេស៊ី MH370 នឹងត្រូវរកឃើញ វិញ?
ម៉ាឡេស៊ី៖ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន របស់ប្រទេស ម៉ាឡេស៊ី បាននិយាយថា គាត់មានទំនុកចិត្ត និងជឿជាក់ថា យន្តហោះ MH370 ដែលបានបាត់ខ្លួន អស់រយៈពេល ជាយូរ មកហើយនោះ នឹងត្រូវរកឃើញវិញ នៅក្នុងមហាសមុទ្រឥណ្ឌា។
លោក Liow Tiong Lai ដែលជា អ្នកនយោបាយ និងជារដ្ឋមន្រ្តី ក្រសួងដឹកជញ្ជូន របស់ប្រទេស ម៉ាឡេស៊ី បាននិយាយថា អាជ្ញាធរ ម៉ាឡេស៊ី មិនបាន លាក់បាំងព័ត៌មាន ណាមួយ អំពីយន្តហោះ MH370 ឡើយ។ ពួកគេបាន និងកំពុងតែ ស្វែងរក យន្តហោះ MH370 ដែលបានបាត់ខ្លួន ជាមួយនឹង មនុស្ស ចំនួន ២៣៩នាក់។
យន្តហោះ MH370 ដែលបានបាត់ខ្លួន
ជាមួយគ្នានេះដែរ នាយកដ្ឋាន អាកាសចរស៊ីវិល របស់ប្រទេសម៉ាឡេស៊ី ក៏បានចេញផ្សាយ នូវរបាយការណ៍ បណ្តោះអាសន្ន នៅថ្ងៃសៅរ៏ នេះផងដែរ ពីការរុករក យន្តហោះ MH370 ដែលបានបាត់ខ្លួន នោះ។
គួរបញ្ជាក់ផងដែរថា យន្តហោះម៉ាឡេស៊ី MH370 បានបាត់ខ្លួន កាលពីថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៤ ខណៈពេលដែល ធ្វើដំណើរពី ទីក្រុង កូឡាឡាំពួរ ទៅកាន់ទីក្រុង ប៉េកាំង ដែលមានមនុស្ស ២៣៩នាក់ នៅលើនោះ។
យ៉ាងណាមិញ ប្រទេសអូស្រ្តាលី ក៏កំពុងដឹកនាំ ក្រុមការងារស្វែងរក នៅឯភាគខាងត្បូង មហាសមុទ្រឥណ្ឌា ដែលមានចំងាយប្រមាណ ១,៦០០គីឡូម៉ែត្រ ពីឆ្នេររបស់វា ខណៈនាវា ដែលរុករក យន្តហោះនោះ បានផ្តោតទៅលើ តំបន់ដែលស្ថិតក្បែរ តំបន់យន្តហោះធ្លាក់ ដែលមានផ្ទៃដី ៦០,០០០គីឡូម៉ែត្រការ៉េ។
នៅក្នុងការរុករកនេះ ប្រទេសអូស្ត្រាលី និងម៉ាឡេស៊ី បានចំណាយថវិកា រួមគ្នាសរុប ជាង ៩៣លានដុល្លារ ឯណោះ៕
ប្រភព ៖ BBC
កែសម្រួលដោយ ៖ ប៊ី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!