Exclusive លោក សុគន្ធ ថេរ៉ាយុ សំណូមពរ ឲ្យជួយគាំទ្រ សិល្បៈខ្មែរ តាមរយៈ បទ "ក ខ គ ឃ ង" (មានវីដេអូ

 
 

លោក សុគន្ធ ថេរ៉ាយុ ដែលជាបណ្តូល ពេជ្ររបស់ ផលិតកម្មថោន ដែលតែងតែ មានបទបែប ប្លែកៗ ស្រាប់ សម្រាប់ បទចម្រៀងរបស់ លោកទៅហើយ តែលើកនេះ គឺរឹតតែប្លែកទៀត ព្រោះស្តាប់បទ ចូលឆ្នាំ របស់លោក គឺលឺតែច្រៀងពី ក ដល់ ង។ តាមពិតទៅ គឺនាយគ្រឿន និងលោក រ៉ាយុ ច្រៀងរំលឹក ពីអតីតកាល ដែលធ្លាប់រៀន ជាមួយគ្នា ហើយមិនចេះ រាប់ អក្សរ ក ដល់ ង តែជាក់ស្ដែងនេះ គ្រាន់ តែជាអត្ថន័យបទ ចម្រៀងទេ ក៏ព្រោះ អ្នកទាំងពីរ មិនមានប្រវត្តិ រៀនជាមួយគ្នាទេ។

ចំពោះនាយគ្រឿន ដែលទស្សនិកជន ធ្លាប់បានស្គាល់ រួចមកហើយ ថាជាតារាកំប្លែង ល្បីមួយរូប ហើយក៏ធ្លាប់ ជាតួឯក នៅក្នុងខ្សែ ភាពយន្តខ្នាត ធំល្បីៗ និងជាម្ចាស់បទ "ឪក្មេក កាន់សីល" ផងដែរនោះ បានបន្ថែម អារម្មណ៍ កំប្លែងទៅ ក្នុងបទនេះ ស្តាប់ទៅពិត ជាគួរអោយអស់ សំណើច មែនទែន។ តាមរយៈ ទេពកោសល្យ របស់តារា ទាំងពីរដួងនេះ មើលទៅ ប្រហែល ជាធ្វើអោយ ក្មេងៗ ដើរទន្ទេញ ក ខ គ ឃ ង ពេញភូមិទៀត ហើយមើលទៅ។ ខ្មែរឡូត ក៏បានធ្វើការ សម្ភាសន៍ទៅកាន់លោក សុគន្ធ ថារ៉ាយុ ផងដែរ ដែលមាន អត្ថន័យ ដូចខាងក្រោមៈ

ខ្មែរឡូត៖ តើលោកមាន អារម្មណ៍ យ៉ាងណាដែរ ចំពោះការច្រៀង បទកំប្លែងមួយ នេះជាមួយ លោក គ្រឿនជា លើកដំបូង?

លោករ៉ាយុ៖  "នេះជាលើក ដំបូងរបស់ខ្ញុំ ជាមួយបងគ្រឿន ខ្ញុំមានអារម្មណ៍ ថាប្លែក ដោយសារ ថាពីមុនមក ធ្លាប់តែចាប់ ដៃគូជាមួយ បងប្រុសរបស់ បងគ្រឿន គឺបងពាក់មី ដោយច្រៀង ជាដៃគូរបៀបជា ឳពុក និងកូន តែលើកនេះ គឺចាប់ដៃគូ ជាមួយបងគ្រឿន ដែលច្រៀងជារបៀប មិត្តភក្តិវិញម្តង។"

ខ្មែរឡូត ៖ "តើលោកសង្ឃឹម យ៉ាងណាដែរ ចំពោះបទ ចម្រៀងមួយ បទនេះ?"

លោករ៉ាយុ៖ "ខ្ញុំគិតថា បទចម្រៀង មួយបទនេះ នឹងមានការ ចាប់អារម្មណ៍ខ្លាំង ដោយសារថា ពេលដែលខ្ញុំ បានឃើញបទ ចម្រៀង មួយបទនេះ បង្ហោះចូល ក្នុងហ្វេសប៊ុក តែរយៈ ពេលប៉ុន្មាន ម៉ោងប៉ុណ្ណោះ ឃើញថា មានការ Share និង Like ច្រើនមែនទែន គឺរហូតដល់ជាងមួយម៉ឺន នាក់ឯណោះ"។

ខ្មែរឡូត៖ "ជាចុងក្រោយ តើលោកមាន ពាក្យពេជន៍ អ្វីដើម្បីចង់ផ្តាំ ផ្ញើរទៅទស្សនិក ជនដែររឺទេ?"

លោក រ៉ាយុ៖ "ជាចុងក្រោយ ខ្ញុំចង់ជូនពរ ដល់ទស្សនិក ជនដែលតែង តែគាំទ្រ នូវបទចម្រៀង របស់ខ្ញុំបាទ និងបទចម្រៀង របស់តារា ផ្សេងៗទៀត នៅក្នុងផលិត កម្មថោន។ ហើយខ្ញុំចង់ឆ្លៀត ឱកាសនេះ ដើម្បីផ្តាំផ្ញើរ ទៅទស្សនិកជន មួយចំនួន ដោយសារថា បទចម្រៀងមួយបទនេះ ឃើញថា មានការគាំទ្រច្រើន ដោយមានមតិ មួយចំនួនគាត់ ថាបទនេះល្អ គឺអាចជួយ អោយក្មេងៗ ចេះរៀនសូត្រ ក ខ ឡើងវិញ ហើយក៏មាន មួយចំនួនតូច គាត់បានរិះគន់ មកលើបទនេះ ដោយថាបទនេះ ស្តាប់មិនបាន ច្រៀងរាប់ៗ ចំពោះខ្ញុំបាទ ខ្ញុំបាទទទួលរាល់ ការរិះគន់ ទាំងអស់ ប៉ុន្តែខ្ញុំចង់ អោយគាត់ជួយ ពិចារណា ឡើងវិញ ដោយសារថា កាលពីមុនធ្លាប់ មានមតិរិះ គន់ជាច្រើន មកថា ខ្មែរយើងមិនចេះ និពន្ធបទ ខ្លួនឯង ចេះតែបក បទចម្រៀង យកទំនុក ភ្លេងពីគេ ប៉ុន្តែបទចម្រៀង មួយបទនេះ គឺផលិតដោយ ស្នាដៃខ្មែរ សុទ្ធសាធ ខ្ញុំបាទមិនចង់ ឲ្យអ្នកផលិត អ្នកនិពន្ធ និងក្រុមការងារ ទាំងអស់ដែល គាត់ខំសស្រាក់ សស្រាំផលិត បទចម្រៀង នេះឡើងបាក់ ទឹកចិត្ត នោះទេ ដោយសារថា ពួកគាត់បាន ខិតខំផលិត បទខ្លួនឯងហើយ ខិតខំតម្រូវ ទឹកចិត្តទស្សនិក ជនហើយ ប៉ុន្តែនៅតែ មានមតិរិះគន់ធ្ងន់ៗមកលើ ពួកគាត់ទៀត ខ្ញុំខ្លាចថា បើពួកគាត់ នៅតែរិះគន់ បែបនេះទៀត ធ្វើអោយផលិតករ ខ្មែរទាំងអស់ បាក់ទឹកចិត្ត នឹងផលិត បទខ្លួនឯងទៀត ខ្ញុំខ្លាចថានេះ មិនមែនជា ការរិះគន់ ដោយស្ថាបនា បែរជាការរិះគន់ ជាន់ពន្លិចទឹកចិត្ត របស់ពួកគាត់ ទៅវិញ ដោយសារយើង មិនបានគាំទ្រ ស្នាដៃខ្មែរ ខ្លួនយើងដូចគ្នា នេះឯង។ បើយើងងាក ទៅបរទេសវិញ សិល្បៈគេ រីកចម្រើន ដោយសារគេ ចេះអោយតម្លៃ និងលើកទឹកចិត្ត ជាតិសាសន៍គេ គ្មានអ្នកណា ដែលគ្មានកំហុស នោះទេ តែអ្វីដែល សំខាន់គឺពួក យើងកំពុង វិវត្តន៍ទៅមុខហើយ ហើយអ្វីដែលពួក យើងចង់បាន គឺការគាំទ្រពី ទស្សនិកជន ប៉ុណ្ណោះ។ ចំពោះសិល្បៈ ការលើកទឹកចិត្ត គឺពិតជាសំខាន់បំផុត ដូច្នេះខ្ញុំចង់ សំណូមពរអោយ ទស្សនិកជន ទាំងអស់ចេះ ជួយគាំទ្រខ្មែរ គ្នាឯងអោយ ដូចបរទេស គាំទ្រជាតិ សាសន៍ គេផងដែរ។

លោកសុគន្ធ ថេរ៉ាយុ ថ្វីត្បិតតែជា តារាចម្រៀង ដែលមានវ័យ ក្មេងមួយរូប ប៉ុន្តែបើ និយាយពី ទេពកោសល្យ និងការគាំទ្រវិញ ក៏មានសន្ទុះខ្លាំងក្លា មិនចាញ់តារា ដែលមានអាយុ ច្រើនជាង លោកប៉ុន្មានដែរ។ លោក រ៉ាយុ ជាតារាដែល មិនធ្លាប់មាន រឿងអាស្រូវ និងតែងតែ មានការគាំទ្រពី ទស្សនិកជន បើនិយាយពី អត្តចរិកតាម បទចម្រៀង វិញលោក គឺជាតារា ស្លូតបូត មួយរូប តែក៏កំប្លែង គួរអោយ ទស្សនិកជន គាំទ្រមិន ខុសផងដែរ។ តាមពិតទៅ ស្នាដៃសិល្បៈ ទាំងឡាយ ផលិតឡើង គឺដើម្បីការគាំទ្រ ប្រសិនបើគ្មាន ការគាំទ្រនោះ ទេក៏គ្មានអ្នកផលិតណា មានទឹកចិត្ត ក្នុងការបង្កើត ថ្មីអោយល្អដែរ។ បើសិនជា យើងចង់ បន្ទោសស្នាដៃ សិល្បៈរបស់ខ្មែរ យើងថាមិនល្អ យើងក៏គួរ ពិចារណាផង ដែរថា តើយើងបាន គាំទ្រសិល្បៈ របស់យើងអោយ បានល្អ ហើយឬនៅ? នេះគ្រាន់តែជា គំនិតមួយ សម្រាប់ ទស្សនិកជន ពិចារណាប៉ុណ្ណោះ ប្រសិនបើ ទស្សនិកជន ចង់ផ្តល់មតិបន្ថែម សូចចុចផ្តល់ មតិខាងក្រោមនេះ៖ 

 




ចង់ដឹងបទចម្រៀងមួយបទនេះកំប្លែងយ៉ាងណា សូចចុចស្តាប់នៅ Link ក្រោមៈ


ដោយៈ Arex

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម