ឃាត់ខ្លួន ចោរគាស់ផ្ទះ ២នាក់ នៅសង្កាត់ ស្ទឹងមានជ័យ

 
 

ភ្នំពេញ : បុរស២នាក់ ក្នុងចំណោមបក្ខពួក ៣នាក់ ដែលជាមុខ សញ្ញាប្រព្រឹត្តនូវ អំពើចោរកម្ម ប្រចាំនៅអាណាចក្រ ស្ទឹងមានជ័យ ត្រូវបានកម្លាំង សមត្ថកិច្ច នគរបាលខណ្ឌមានជ័យ បង្ក្រាបជាក់ស្តែង ខណ:ធ្វើសកម្មភាព គាស់ផ្ទះអ្នកស្រុក លួចម៉ូតូ ។

លោក តេង ស៊ីណូ អធិការ នគរបាលខណ្ឌមានជ័យ បានបញ្ជាក់ថា ករណីនេះ កើតឡើង នៅវេលាម៉ោង ៣រសៀល ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោកអធិការ បានឲ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាល ស្ទឹងមានជ័យ បានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ពីបទគាស់ ផ្ទះយកម៉ូតូ នៅភូមិមានជ័យ ដែលម្ចាស់ផ្ទះ ឈ្មោះ លឹម ហង់ហត ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យ ម្នាក់ឈ្មោះ អៀង សោភ័ណ្ឌ ហៅអាតាប់ អាយុ ៣១ឆ្នាំ មុខរបរមិន ពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងម្នាក់ទៀត ឈ្មោះ យិន វាសនា អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ ត្រពាំងជំរៅ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ហើយបក្ខពួកម្នាក់ទៀត កំពុងតាមចាប់ខ្លួន ដែលបានធ្វើគាស់ ផ្ទះលួចយកម៉ូតូ ម៉ាក TX ពណ៌ស គ្មានស្លាកលេខ របស់ជនរងគ្រោះ ឈ្មោះ លឹម ហង់ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ ជាងជួសជុល ទូរស័ព្ទ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម