ម៉េង ប៊ុនឡូ វ័យជិត៤០ ហើយ..! នៅតែរក គូស្នេហ៍ មិនឃើញ
ភ្នំពេញ៖ ខណៈដែល អតីតតារាសម្តែង មាឌមាំសាច់ដុំធំៗ លោក ម៉េង ប៊ុនឡូ បានបាត់វត្តមាន ពីពិភពសិល្បៈ អស់រយៈពេល ជាច្រើនឆ្នាំនោះ បានធ្វើឲ្យ ទស្សនិកជនជា ច្រើនគិតថា លោកទៅសម្ងំ រស់នៅសាងស្នេហ៍ ផ្អែមល្ហែមជាមួយគូស្នេហ៍ បែបលាក់បាំង រហូតដល់លោក ត្រូវដកខ្លួន ឈប់ពីសិល្បៈ ។ ប៉ុន្តែនៅពេលថ្មីៗលោក ម៉េង ប៊ុនឡូ បែរជាទម្លាយឲ្យដឹងថា ការបាត់ វត្តមានលោក ពីពិភពសិល្បៈនោះ គឺដោយសារលោកត្រូវទៅ ច្រៀងនៅក្រៅប្រទេស ហើយរហូត មកដល់ពេលនេះ លោកនៅមិនទាន់ មានម្ចាស់ចិត្ត ឬក៏គិតរឿង រៀបការអ្វីឡើយ ព្រោះការងារសិល្បៈ របស់លោកកំពុងតែរវល់ខ្លាំង ។
លោក ម៉េង ប៊ុនឡូ បានប្រាប់គេហទំព័រកម្សាន្ត LookingTODAY ឲ្យដឹងកាលពី ពេលថ្មីៗនេះ ក្នុងកម្មវិធី សម្ពោធរឿង "បេសក កម្មមរណៈ" របស់ផលិតកម្ម Veha Entertainment នៅរោងភាពយន្ត លុច្ស ឲ្យដឹងថា ចំពោះមូលហេតុ ដែលលោកបាត់ វត្តមានពីសិល្បៈ ជាច្រើនឆ្នាំនោះ គឺលោកដកឃ្លា ទៅច្រៀង នៅក្រៅប្រទេស ពោលគឺទៅមកៗ ទើបមិនសូវមានពេល ទំនេរបង្ហាញមុខ នៅលើកញ្ចក់ទូរទស្សន៍ ឬសម្ដែងរឿងឡើយ ។ ក្រោយពីលោកបានវិល មកស្រុកវិញ លោកក៏បាន បើកជំនួញផ្ទាល់ខ្លួន មានការមមាញឹក ក៏ផ្អាកសិល្បៈ មួយរយៈពេល ធំតែម្តងទៅ ។
តារាសម្តែង រាងខ្ពស់ស្រឡះ មាឌធំលោក ម៉េង ប៊ុនឡូ បានប្រាប់ឲ្យ ដឹងទៀតថា "ចំពោះរឿងថា ខ្ញុំមានស្នេហាអីនោះ គឺអត់ទេ ជាក់ស្តែងពេលនេះ ខ្ញុំមានវ័យ ៣៧ឆ្នាំហើយ តែនៅរកសង្សារ មិនទាន់ឃើញទេ ព្រោះខ្ញុំមិនចង់គិត ។ កន្លងមក ធ្លាប់មានមិត្តភក្តិ និយាយថា ខ្ញុំចាស់ជិត ហួសឌឺឡេហើយ ។ ម្យ៉ាងទៀតខ្ញុំគិតថា បើយើងមានស្នេហា ត្រូវតែមានពេលវេលា សម្រាប់គ្នាតែ បើអត់ពេលយើង មិនអាចរក្សាស្នេហា បានយូរទេ មុនក្រោយគង់ តែបែកគ្នា នាំឲ្យឈឺចាប់" ។
លោក ម៉េង ប៊ុនឡូ បានប្រាប់ទៀតថា បច្ចុប្បន្ននេះ លោកមានការមមាញឹក ជាមួយការងារច្រើន ណាស់មិនសូវមាន ពេលទំនេរទេ លោកត្រូវ ធ្វើការឲ្យស្ថានីយ ទូរទស្សន៍អប្សរា និងថតរឿងឲ្យ ផលិតកម្មផ្សេងៗ ។ ជាក់ស្ដែងរឿង "បេសកកម្មមរណៈ" គឺជារឿងទី១២ ហើយតាមរយៈរឿងនេះ លោករំពឹងថា អាចនឹងស្តារកេរ្តិ៍ឈ្មោះ កិត្តិយស ឲ្យលោកឡើងវិញ បន្ទាប់ពីដក ឃ្លាពីសិល្បៈ ច្រើនឆ្នាំកន្លងមក ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!