តុលាការកាត់ទោស បុរសក្នុង រូបនេះ ដោយខ្វេះ ភ្នែកទាំងគូ និងកាត់ត្រចៀក មូលហេតុគឺ...

 
 

អ៊ីរ៉ង់ ៖ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា បុរសជនជាតិអ៊ីរ៉ង់ម្នាក់ ដែលបានជះ ទឹកអាស៊ីដ លើមនុស្ស ម្នាក់ទៀត ត្រូវបាន គេកាត់ ស្លឹកត្រចៀក និង ខ្វេះគ្រាប់ភ្នែក មួយចំហៀងចេញ ដើម្បីជា កាត់ទោស ចំពោះអំពើ ឃោរឃៅរបស់គាត់។

បុរសដែលមានឈ្មោះ Hamid S បានជះទឹកអាស៊ីដ លើជនរងគ្រោះ ឈ្មោះ Davoud Roshanaei  ជាហេតុធ្វើ ឲ្យជនរងគ្រោះ បាត់បង់ភ្នែក ទាំងគូ និង ត្រចៀកមួយចំហៀង ជារៀង រហូតតែម្តង។ រហូតមក ដល់ពេលនេះ តុលាការ បានកាត់ទោស ឲ្យគ្រូពេទ្យ ខ្វេះយក គ្រាប់ភ្នែកទាំងគូ និង ត្រចៀក មួយចំហៀង របស់ជននេះចេញ ឲ្យសម នឹងទង្វើ ដែលខ្លួន បានប្រព្រឹត្តិ នៅឯពន្ធធនាគា មួយកន្លែង នៃទីក្រុង Karaj ប្រទេស អ៊ីរ៉ាក់។ ជាងនេះទៅទៀត តុលាការក៏ បានកាត់ទោស ឲ្យ Hamid  ជាប់ពន្ធធនាគារចំនួន ១០ ឆ្នាំ និង ត្រូវបង់ប្រាក់ មួយចំនួន ឲ្យជនរងគ្រោះ។

ក្នុងនោះដែរ ក្រុមគ្រូពេទ្យ បានចាក់ថ្នាំសន្លប់ រួចហើយ ធ្វើការវះកាត់យក គ្រាប់ភ្នែក ខាងឆ្វេង របស់គាត់ចេញ។ យ៉ាងណាមិញ រហូតមក ទល់ពេលនេះ ក្រុមគ្រូពេទ្យ បានពន្យារ ពេលវះកាត់ យកគ្រាប់ភ្នែក មួយចំហៀង របស់ជនល្មើស នេះចេញ។

រីឯខាងតុលាការ បាននិយាយថា នេះមិនមែនកំហុស ខាងតុលាការទេ ដែលធ្វើឲ្យ មានការ យឺតយ៉ាវ ក្នុងការ កាត់ទោស ជនល្មើស ឲ្យចប់ សព្វគ្រប់។ ដូច្នេះហើយ យើងក៏ មានកិច្ចប្រជុំ ជាមួយ នឹងខាង វេជ្ជសាស្រ្ត ហើយដែរ ដែលពួកគេ នឹងផ្តល់ដំនឹង ឲ្យយើង នៅពេល ដែលមានគ្រូពេទ្យ យល់ព្រមធ្វើការវះកាត់ យកគ្រាប់ភ្នែក របស់ជនល្មើសចេញ។

ចំនែកអង្គការសិទ្ធិមនុស្សអន្តរជាតិ បានថ្កោលទោស ទៅលើការកាត់ទោស លើជនល្មើសម្នាក់ នេះយ៉ាងខ្លាំង ហើយ ថែមទាំង និយាយទៀតថា នេះជា អំពើដ៏ឃោរឃៅបំផុត។ រីឯអ្នក នាំពាក្យ ផ្នែកសិទ្ធមនុស្ស លោក Mahmood Amiry-Moghaddan បាននិយាយថា « មនុស្សដែល ចូលរួមចំនែក ក្នុងការកាត់ ទោសជនល្មើស Hamid S ក្នុងការវះកាត់ យកគ្រាប់ភ្នែក និង កាត់ត្រចៀកនេះ គឺមិនគួរឲ្យ គ្រប់គ្នាហៅថា វេជ្ជបណ្ឌិតឡើយ»៕

ខាងក្រោម គឺជារូបភាពរបស់ជនល្មើស ៖ 



ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព ៖ ដេលីម៉ែល

ដោយ ៖ ណា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម