ក្មេងប្រុស៣នាក់លង់ទឹកស្រះ ស្លាប់នៅស្រុកព្រះនេត្រព្រះ
ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុស៣នាក់ ក្នុង២នាក់ជាបងប្អូនបង្កើតនិងគ្នា និងម្នាក់ទៀតជាបងប្អូនជី ដូនមួយ ត្រូវគេប្រទះឃើញ ស្លាប់ក្នុង ទឹកស្រះទាំង៣នាក់ យ៉ាងអាណោចអាធ័ម កាលពីវេលា ម៉ោង០៣ និង៣០នាទី រសៀល ថ្ងៃទី០៦ មីនា ២០១៥ ស្ថិតនៅភូមិទ្រ លោកត្បូង ឃុំភ្នលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ប្រភពបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះ១-ឈ្មោះផាត សុភី អាយុ៧ឆ្នាំ ២-ផាត សុភិន អាយុ៤ឆ្នាំ ទាំង២ នាក់នេះជាបងប្អូន បង្កើតនិងគ្នា មានឪពុកឈ្មោះ ផន សុផាត អាយុ៣២ឆ្នាំ និងម្តាយឈ្មោះ សោម ម៉ៅ អាយុ៣១ឆ្នាំ មានទីលំនៅក្នុង ភូមិកើតហេតុខាងលើ និងម្នាក់ទៀត ជាបងប្អូនជីដូនមួយ ឈ្មោះ រុំ ពិសិដ្ឋ អាយុ៦ឆ្នាំ មានឪពុកឈ្មោះ សន ម៉ៅ អាយុ៤២ឆ្នាំ និងម្តាយឈ្មោះផន សុភាន់ អាយុ២៨ឆ្នាំ រស់នៅ ក្នុងភូមិជាមួយគ្នា ។
ប្រភពបន្តថា តាមការរៀបរាប់ពីស្ត្រីម្នាក់ឈ្មោះជិន សាលួត ភេទស្រី ដែលមានផ្ទះក្បែរស្រះបានឱ្យដឹង ថា ដំបូងគាត់បានមករែកទឹក ស្រាប់ តែ បានឃើញស្បែកជើង ៣គូនៅ ជិតមាត់ស្រះ ដោយមានការសង្ស័យ ក្រែងមានក្មេង លង់ទឹកស្រះ ក៏បានស្រែក ប្រាប់គេឯង ឲ្យជួយចុះ រាវ ក៏ប្រទះឃើញ សពក្មេងម្នាក់ រួចរាវបន្តទៀត ក៏ឃើញសពក្មេង ចំនួន២ថែមទៀត ទើបមានការ ភ្ញាក់ផ្អើលឡើង ។
បើតាមការរៀបរាប់ពីឪពុកម្តាយបាននិយាយថា ពួកគាត់បានបាត់កូនៗរបស់គាត់តាំងពីម៉ោង០២និង ៤០ នាទីរសៀល ដោយមិននឹកស្មាន ថាកូនៗ របស់ មកលេងក្បែរ ទឹកស្រះនោះទេ ។ បើតាមការពិនិត្យ និងធ្វើកោសល្យវិច័យ ដែលមានមន្ត្រីនគរបាល ជំនាញបច្ចេកទេស វិទ្យាសាស្ត្រ គ្រូពេទ្យ និងអាជ្ញាមូលដ្ឋាន បាននិយាយថា ក្មេងប្រុសទាំង៣នាក់ ពិតជាលង់ទឹកស្លាប់ ប្រាកដមែន តាមការពិនិត្យ នៅកន្លែង កើត គឺដំបូងក្មេងប្រុស អាយុ៤ឆ្នាំ អាចរអិលជើងធ្លាក់ ទឹកស្រះមុន បន្ទាប់បងប្រុស ២នាក់ទៀត ចុះជួយក៏លង់ ជាបន្តបន្ទាប់ ព្រោះទឹក ស្រះ នេះ មានចំណោទខ្លាំង ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!