{Update} ជនដៃដល់ ជះទឹក អាស៊ីត លើនារី សន្ដិសុខ រោងចក្រ «ស៊ិនតាយ» សារភាពហើយ ផ្ដើមចេញ ពីរឿង ដណ្ដើមប្ដី
-ជនសង្ស័យ ប្រើឱ្យម៉ូតូឌុប ទៅទិញទឹក អាស៊ីតតម្លៃ១ម៉ឺនរៀល
ភ្នំពេញ ៖ ទីបំផុតជនសង្ស័យ ដែលជាប់ពាក់ព័ន្ធ ទៅនឹងសកម្មភាព ជះទឹកអាស៊ីតទៅ លើ នារីសន្ដិសុខ នៃរោង ចក្រ «ស៊ិនតាយ» បានសារភាព ពីទោសកំហុសរបស់ខ្លួន ហើយថា ជាអ្នកប្រព្រឹត្ដ ពិតប្រាកដ ដោយផ្ដើមចេញ ពីរឿងជនរងគ្រោះ ដណ្ដើមប្ដី របស់ខ្លួន ។
ជនសង្ស័យ ជាកម្មការិនីកាត់ដេរ នៅរោងចក្រ «ស៊ិនតាយ» ពេលដែល នគរបាល ខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួន ពីដំបូង មិនទាន់សារភាព នោះឡើយ ហើយនិយាយថា ស្នាមរបួស នៅលើដៃ និងនៅលើជើង គឺបណ្ដាល មកពីរលាកខ្លាញ់ ប៉ុន្ដែក្រោយ គ្រូពេទ្យជំនាញ បាន ពិនិត្យទៅ ទើបលទ្ធផលបង្ហាញថា ស្នាមនៅលើដងខ្លួន របស់ជនសង្ស័យនោះ ជា សាធាតុគីមី (ទឹកអាស៊ីត) ហើយទើបនឹង ប្រឡាក់ថ្មីៗ ប៉ុណ្ណោះ ។
អធិការ នគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ឱ្យដឹងនៅ ព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៥ យ៉ាងដូច្នេះថា «ជនសង្ស័យបាន សារភាពហើយ ដោយឱ្យម៉ូតូឌុប ទៅទិញ ទឹកអាស៊ីត មួយម៉ឺនរៀល រួចពាក់អាវរងា ពណ៌ខ្មៅ ពាក់មួក និងបិទម៉ាស់ ដើរមកពីក្រោយ ជន រងគ្រោះ ជះទឹកអាស៊ីត រួចគេចខ្លួន បោះអាវចោល ហើយងូតទឹកចូល ធ្វើការវិញជាធម្មតា» ។
លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ក្រោយពីមានករណី ខាងលើនេះកើតឡើង នៅក្នុងមូលដ្ឋាន របស់លោក ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ និង ស្នងការរង ទទួលផែនព្រហ្មទណ្ឌ លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាឱ្យ បើកការស្រាវជ្រាវ ជាបន្ទាន់ ដើម្បីតាមចាប់ជនល្មើស យកមកផ្ដន្ទាទោស តាមផ្លូវច្បាប់ ។
លោកអធិការ បានបន្ដទៀតថា ក្រោយពីនគរបាល ព្រហ្មទណ្ឌ និងនគរបាល មូលដ្ឋាន របស់លោក បានធ្វើការ ស្រាវជ្រាវ ដោយយកចិត្ដ ទុកដាក់នោះ ទីបំផុតបានឈាន ទៅដល់ការឃាត់ខ្លួន ជនសង្ស័យរូបនេះ រយៈពេលជាង៨ម៉ោង ក្រោយកើតហេតុ កាលពី រសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥។
លោក យឹម សារ៉ាន់ បានអះអាងថា ជនសង្ស័យឈ្មោះ ស្រឿន នាន់ អាយុ៣៨ឆ្នាំ បានសារភាពថា មូលហេតុដែលខ្លួនប្រព្រឹត្ដ ទង្វើដ៏ព្រៃផ្សៃងនេះ គឺបណ្ដាលមកពី ជនរងគ្រោះដណ្ដើមប្ដី ។ បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំ រឿងបញ្ជូន ទៅកាន់តុលាការ ចាត់ការបន្ដ តាមផ្លូវច្បាប់ ។
នគរបាលខណ្ឌ ពោធិ៍សែនជ័យ តាមចាប់ ជនដៃដល់ជះទឹកអាស៊ីត លើនារីសន្ដិសុខនៅ រោងចក្រស៊ិនតាយ
-ជនសង្ស័យជាប្រពន្ធ បុរសសន្ដិសុខ មានទំនាក់ទំនងស្នេហា ជាមួយជនរងគ្រោះ
ភ្នំពេញ ៖ រយៈពេលជាង ៨ម៉ោងក្រោយ កើតហេតុ កម្លាំងនគរបាល ព្រហ្មទណ្ឌនៃស្នង ការដ្ឋាននគរបាល រាជធានីភ្នំពេញ សហការ ជាមួយនគរបាល ខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់ករណីនោះ បានបើកការស្រាវជ្រាវ ឈានទៅ ដល់ការចាប់ខ្លួន ជនសង្ស័យក្នុង សកម្មភាព ជះទឹកអាស៊ីត លើនារីសន្ដិសុខ នៅរោងចក្រ ស៊ិនតាយ ហើយ កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥ ។
បើទោះបីត្រូវ បានចាប់ខ្លួន ក៏ដោយនោះ ប៉ុន្ដែជនសង្ស័យ ដែលជា ភរិយាបុរសសន្ដិសុខ មានទំនាក់ទំនង ស្នេហា ជាមួយនារីរងគ្រោះ នោះមិនទាន់បានសារភាព នៅឡើយទេ ពីទង្វើរបស់ខ្លួន ដោយសមត្ថកិច្ចបាន នឹងកំពុង ជជីកសួរនាំ ។
ស្នងការរង និងជាប្រធាន ការិយាល័យកណ្ដាល ព្រហ្មទណ្ឌរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ បាន បញ្ជាក់ថា ក្រោយការស្រាវជ្រាវ យ៉ាងយកចិត្ដទុកដាក់នោះ កម្លាំងនគរបាល របស់លោក បានឈាន ទៅដល់ការ ឃាត់ខ្លួនជន សង្ស័យរូបនេះ ហើយ ដើម្បីយកមកសួរនាំ ចាត់ការបន្ដតាម ផ្លូវច្បាប់ ។
អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា បើទោះ បីមានការឃាត់ខ្លួនក៏ ដោយនោះតែរហូត មកដល់ពេលនេះ (ម៉ោង៤) ស្ដ្រីរូបនេះមិន ទាន់ឆ្លើយសារភាព នៅឡើយទេ ។
លោក យឹម សារ៉ាន់ បានបន្ដថា ដោយសារ មិនទាន់ឆ្លើយសារភាព ពីសកម្មភាព របស់ខ្លួននោះ នគរបាល របស់ លោកនិងមន្ដ្រីជំនាញ បាននឹងកំពុង ពិនិត្យភស្ដុតាង ដូចជាទឹកអាស៊ីត ដែលខ្ទាតមកលើ ស្ដ្រីសង្ស័យ ពីព្រោះ ពេលធ្វើសកម្មភាព ជះនោះទឹកអាស៊ីតច្បាស់ ជាខ្ទាតមកលើ ខ្លួនឯងខ្លះហើយ ។
យ៉ាងណា ក៏ដោយ នគរបាលបាននឹងកំពុង ធ្វើការសាកសួរបន្ដទៀត រកឱ្យឃើញថា តើស្ដ្រីរូបនេះ ពិតជាជនដៃ ដល់ក្នុងសកម្មភាព ជះទឹកអាស៊ីត កាលពីព្រឹកមិញ ឬមួយយ៉ាង ណានោះ ។ តាមលោក យឹម សារ៉ាន់ ស្ដ្រីរូបនេះជា ភរិយារបស់ បុរសសន្ដិសុខ ដែលលួចទំនាក់ ទំនងស្នេហា ជាមួយនារីរងគ្រោះ៕
-ជះទឹកអាស៊ីតលើ នារី សន្ដិសុខរោងចក្រ ស៊ិនតាយ ផ្ដើមចេញពីរឿង លួចទំនាក់ទំនង ប្ដីគេ
ភ្នំពេញ ៖ នារីជាសន្ដិសុខ នៅរោងចក្រ ស៊ិនតាយក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យម្នាក់ បានរងការវាយ ប្រហារ ពីការជះ ទឹកអាស៊ីតស្រោចពេញខ្លួន រលះរលួយតាំងពី ក្បាលរហូតដល់ចុងជើង គួរឱ្យអាសូរយ៉ាង ពន់ពេក ចំពោះទង្វើដ៏ ព្រៃផ្សៃបែបនេះ ។
តាមការសន្និដ្ឋានដំបូង របស់នគរបាលបាន ឱ្យដឹងថា ការជះទឹកអាស៊ីតទៅលើនារីរង គ្រោះទាំងព្រឹក ព្រលឹម បែបនេះ អាចផ្ដើម ចេញ រឿងស្នេហា ពោលនារីរូបនេះបានលួច ទំនាក់ទំនងមេត្រីភាព ជាមួយ បុរសជាសន្ដិ សុខរោងចក្រដូចគ្នា ក្នុងរយៈពេលប៉ុន្មានខែ មកនេះ ។
ស្ដ្រីរងគ្រោះត្រូវបាន ស្ដ្រីម្នាក់ទៀតមិន ទាន់ស្គាល់អត្ដសញ្ញាណ ជះទឹកអាស៊ីតលើ រាងកាយ ពេលកំពុង ធ្វើដំណើរ ទៅធ្វើការ បង្កឱ្យមានការ ភ្ញាក់ផ្អើលនិង ការជួយអន្ដរាគមន៍ ពីសំណាក់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលា ម៉ោង៦និង១០នាទី ព្រឹកព្រលឹម ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅមុខផ្សារ កាណាស៊ីធី ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
យោងតាមមន្ដ្រី នគរបាលមូលដ្ឋាន បានឱ្យដឹងថា ស្ដ្រីរងគ្រោះឈ្មោះ អានី អាយុ២០ឆ្នាំ មុខរបរជាអ្នក បម្រើការងារ ផ្នែកសន្ដិសុខ នៅរោងចក្រស៊ិនតាយ និងបច្ចុប្បន្នស្នាក់នៅ ផ្ទះជួល ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ ។
មន្ដ្រីនគរបាល បានដកស្រង់សំដី របស់នារី រងគ្រោះថា មុនពេលកើតហេតុ រូបនាងបាន ដើរទៅធ្វើការស្រាប់តែ មាននារីម្នាក់ មិនស្គាល់ឈ្មោះ បានដើរមកពីក្រោយ ហើយសួរថាធ្វើ ការនៅឯណា? ពេលនោះនារីរងគ្រោះ បានឆ្លើយតបទៅវិញថា ធ្វើជាសន្ដិសុខនៅ រោងចក្រស៊ិនតាយ ប៉ុន្ដែឆ្លើយមិនទាន់ចប់ ស្រួលបួលផង ស្រាប់តែនារី រូបនោះបានជះ ទឹកអាស៊ីតស្រោច លើរាងកាយ តាំងពីសក់ រហូតដល់ចុងជើង បណ្ដាលឱ្យ សំលៀកបំពាក់ របស់នាងផុយរហែក ដាច់មួយរំពេច ដោយ សារតែឥទ្ធិពលនៃ ទឹកអាស៊ីតនោះ ។
សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុបាន ឱ្យដឹងថា ករណីនេះ បានធ្វើឱ្យមានការ ភ្ញាក់ផ្អើលយ៉ាង ខ្លាំង ហើយប្រជាពលរដ្ឋ បាននាំគ្នាជួយបាញ់ ទឹកស្រោចទៅ លើនារីរងគ្រោះ ដើម្បីបន្សាប អាស៊ីត រួចហើយបានលើក ដាក់ម៉ូតូដឹកយក ទៅកាន់មន្ទីរពេទ្យ រុស្សី បន្ដការសង្គ្រោះ ។
ក្រោយការបង្កហេតុ ដ៏ព្រៃផ្សៃខាងលើនេះ ជនបង្កបានគេច ខ្លួនដោយសុវត្ថិភាព ។ ជុំវិញករណីខាងលើនេះ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បាន ថ្លែងថា ក្រោយការ សួរនាំ ពីដំណើររឿងគឺនារី រងគ្រោះធ្លាប់មាន ទំនាក់ទំនង ជាបុរសជាសន្ដិ សុខនៅរោងចក្រ ជាមួយគ្នា ក្នុងរយៈពេល២ ខែកន្លងមក ខណៈដែលភរិយា របស់បុរសរូប នេះ ជាកម្មការិនី នៅក្នុងរោងចក្រ ខាងលើនេះ ។
លោក យឹម សារ៉ាន់ បានបញ្ជាក់ទៀតថា ក្នុងទំនាក់ទំនង រយៈពេល២ខែ ចុងក្រោយនេះ រហូតដល់ប៉ុន្មាន យប់មកនេះ បុរសជាសន្ដិសុខ ខាងលើ មិនបានទៅផ្ទះនោះឡើយ ពោលបានទៅដេក នៅផ្ទះនារីរងគ្រោះ ស្រាប់តែ នៅព្រឹកព្រលឹម ថ្ងៃទី៦ ខែមីនានេះ ក៏មានការ ជះទឹកអាស៊ីត តែម្ដងទៅ ។
យ៉ាងណាក៏ដោយនោះ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ មិនទាន់អាចបញ្ជាក់ពី អត្ដញ្ញាណជនបង្ក ពិតប្រាកដនោះឡើយ ដោយពេលនេះ បាននឹងកំពុងធ្វើការស្រាវ ជ្រាវយ៉ាងយក ចិត្ដទុកដាក់ ដើម្បីតាមចាប់ យកមកផ្ដន្ទាទោស តាមផ្លូវច្បាប់ ។
ករណីវាយប្រហារ តាមរយៈការជះទឹក អាស៊ីតជា ទង្វើដ៏ព្រៃផ្សៃ និងជាទោសព្រហ្ម ទណ្ឌបានស្ងប់ស្ងាត់ អស់រយៈពេលជាយូរមក ហើយ ទើបតែពេលនេះ បានកើតឡើងសា ជាថ្មីប៉ះចំនារី សន្ដិសុខនៅ រោងចក្រ ។
សម្រាប់ស្ថានភាព ជំងឺរបស់នាង ដែលកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យ រុស្សី មិនទាន់ដឹងថា ធ្ងន់ធ្ងរ បែបណានោះទេ ប៉ុន្ដែ តាមមើលជាក់ស្ដែង និងធ្វើឱ្យប៉ះពាល់យ៉ាង ធ្ងន់ធ្ងរលើរាងកាយ ជាពិសេសភ្នែកទាំងពីរ តែម្ដង។
យោងតាម ប្រភពព័ត៌មាន ចុងក្រោយពី នគរបាល ខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ក្រោយការពិនិត្យ របស់ក្រុម គ្រូពេទ្យ និងសមត្ថកិច្ចរួចមក បង្ហាញពិតប្រាកដថា ស្ដ្រីដែលជា ភរិយារបស់បុរស សន្ដិសុខ នៅរោងចក្រ ស៊ិនតាយ នោះ គឺជាជន ដៃដល់ជះទឹក អាស៊ីត ទៅលើស្ដ្រីរងគ្រោះ ពិតមែន ។
ប្រភពព័ត៌មានពី សមត្ថកិច្ច បានបញ្ជាក់ ទៀតថា ជនដៃដល់រូបនេះឈ្មោះ ស្រឿន នាន់ អាយុ៣៨ឆ្នាំ មុខរបរជា កម្មការិនីរោង ចក្រកាត់ដេរ នៅរោងចក្រ ស៊ិនតាយ មានស្រុកកំណើត នៅភូមិបឹងទទា ឃុំរ៉ាប៉ាយ ស្រុកកងមាស ខេត្ដកំពង់ចាម ដែលមាន ប្ដីជាសន្ដិសុខ នៅរោងចក្រ ឈ្មោះ ជន់ ធឿន អាយុ៣៥ឆ្នាំ មានស្រុកកំណើត នៅ ភូមិផ្ដៅជុំ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម ។
នៅចំពោះមុខសមត្ថកិច្ច ប្ដីស្ដ្រីដៃដល់ បានរៀបរាប់ថា ខ្លួនបានទាក់ទង នារីរងគ្រោះ អស់រយៈពេល២ខែ មកហើយ ដោយសារតែ មានភាពរកាំរកូស ជាមួយប្រពន្ធ ដែលជា កម្មករនៅរោងចក្រ ជាមួយគ្នានោះ ។
មន្ដ្រីនគរបាល ខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ទៀតថា ក្រោយការពិនិត្យជាក់ស្ដែង ពីគ្រូពេទ្យ នូវស្នាម ទឹកអាស៊ីត លើដងខ្លួននោះ ហើយបច្ចុប្បន្ន បន្ដឃុំខ្លួននៅ អធិការ ដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅកាន់ តុលាការផ្ដន្ទា ទោសតាម ផ្លូវច្បាប់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!