នារីទំងន់ កន្លះតោន ខូចចិត្តស្រកអស់ ៣៦៣គីឡូ ក្រោយពីសង្កត់ ក្មួយស្លាប់ដោយអចេតនា

 
 

អាមេរិក៖ ស្ត្រីម្នាក់មានទំងន់ ជិត៥០០ គីឡូក្រាម ឈ្មោះ Mayra Rosales អាយុ៣៤ឆ្នាំ មកពីរដ្ឋតិចសាស់ ដែលធ្លាប់ត្រូវបាន គេដាក់ឈ្មោះថា  "ឃាតករកន្លះតោន" បានស្រកទំងន់អស់ ៨០០ផោន (៣៦៣គីឡូក្រាម) ដោយសារការខូចចិត្ត បន្ទាប់ពីនាង បានធ្វើអោយក្មួយប្រុស របស់នាងស្លាប់ ដោយអចេតនា។ នាង Mayra បាននិយាយថា នាងធ្លាប់មានគំនិត បោះបង់ជីវិត ខ្លួនឯងចោល ដើម្បីការពារ ប្អូនស្រីរបស់នាងឈ្មោះ Jamie ក្រោយពីត្រូវបាន ទទួលរងទោស ជំនួសនាង ក្រោយការស្លាប់ របស់ក្មួយប្រុស ឈ្មោះ Eliseo ក្នុងឆ្នាំ ២០០៨។

នាង Mayra Rosales បាននិយាយ ប្រាប់ប៉ូលីសថានាង បានសម្លាប់ក្មួយប្រុស របស់នាងដោយ អចេតនា ខណៈពេល ដែលនាងរំកិលខ្លួន លើក្បាលរបស់គេ បណ្តាលអោយ ថប់ដង្ហើមស្លាប់។ ក្រោយមកពាក្យបណ្តឹង ត្រូវបានចាត់ការ នៅពេលដែល លទ្ធផលពិនិត្យ សាកសព បានបង្ហាញថាក្មេង ប្រុសម្នាក់នោះ បានស្លាប់ដោយសារ មានរបួសជាច្រើន លើផ្នែកក្បាលរបស់គេ។ បន្ទាប់មកប្អូនស្រី របស់នាងឈ្មោះ Jamie បានទៅសារភាពបទល្មើសជំនួស និងត្រូវទទួលទោស ១៥ឆ្នាំក្នុងពន្ធនាគារ។ Mayra បានប្តេជ្ញាថា នឹងថែរក្សាសុខភាព អោយបានល្អ ដើម្បីថែរក្សា និងការពារកូនប្អូនស្រីរបស់នាង អោយបានល្អ។ ក្នុងឆ្នាំ២០១១ នាងបានស្រកទំងន់ អស់រាប់រយផោន ដោយមានជំនួយ ពីការវះកាត់ចំនួន ១១ដង រួមមាន ការវះកាត់សាច់ភ្លៅ វះកាត់យកស្បែកយារ និងផ្លាស់ប្តូររបបអាហារ ទើបធ្វើអោយនាង អាចគ្រប់គ្រង ទំងន់ខ្លួនឯងបាន។

នាងបាននិយាយ បន្ថែមទៀតថា "ចំពោះខ្ញុំបច្ចុប្បន្ន អាហារគឺខ្ញុំញាុំដើម្បី តែរស់ ដែលពីមុនខ្ញុំធ្លាប់ គិតថាខ្ញុំរស់នៅ ដើម្បីញុំា"។ គ្រូពេទ្យ វះកាត់លោកវេជ្ជបណ្ឌិត Younan Nowzaradan បាននិយាយថា "គាត់មើលឃើញ Rosales ត្រូវតែទទួលបាន ការជំរុញទឹកចិត្ត ដើម្បីឲ្យមាន ការផ្លាស់ប្តូរមួយ ហើយនៅពេល ដែលនាងនៅ តែលើគ្រែអស់ រយៈពេលជា ច្រើនឆ្នាំមកហើយនោះ នាងហាក់ដូចជា មិនមាន ជីវិតរស់នៅទេ"។ គាត់បាន បន្ថែមទៀតថា "នៅពេលដែល នាងបានក្រោកឡើងដើរ និងធ្វើអ្វីៗនោះ អ្នកនឹងភ្ញាក់ផ្អើល និងបានឃើញពីអំណាច នៃការជំរុញទឹកចិត្ត ដ៏អស្ចារ្យ" ។

Rosales ឥឡូវនេះ មានរូបរាង ដូចរូបថតខាងក្រោម ដែលនៅលើហ្វេសប៊ុក របស់នាងមានអ្នកគាំទ្រជាង ១៨ ០០០នាក់ ហើយនាងឥឡូវនេះ មានជីវិត ដែលទាន់សម័យនឹងគេ ហើយនាងនៅតែបន្តការព្យាយាម របស់នាង។

ខ្មែរឡូត សូមលើកទឹកចិត្ត និងជូនពរនាង អោយមានសុខភាពល្អ ហើយឆាប់បានសំរេច គោលដៅនៃឆាកជីវិតនាង ក្នុងពេលឆាប់ៗនេះ ផងដែរ៕

ប្រភព metro

ដោយ Luhan

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម