ការិយាល័យ ចរាចរណ៍ ដាក់សំណើសុំ ឲ្យធ្វើដំណើរលើ ផ្លូវសុធារស ចូលពីស្តុប ជលផលវិញ
ភ្នំពេញ ៖ ដោយសារតែការចុះសិក្សា លើការដាក់ឲ្យ ដំណើរការចរាចរណ៍ ឯកទិសលើផ្លូវ សុធារស ក្នុង រយៈពេល ប៉ុន្មានថ្ងៃមកនេះ មានការកក ស្ទះចរាចរណ៍ខ្លាំង លើផ្លូវព្រះនរោត្តម នោះនៅពេលនេះ ការិយាល័យ ចរាចរណ៍ នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ បានដាក់ សំណើទៅកាន់ អភិបាលរាជធានី ភ្នំពេញ ដើម្បីសុំឲ្យធ្វើ ដំណើរចូលពី តាមភ្លើង ស្តុបជលផល ឆ្ពោះទៅកាន់ កែងផ្លូវស្ថានទូត រុស្ស៊ីវិញ ។
លោក ចេវ ហាក់ នាយការិយាល័យ ចរាចរណ៍ផ្លូវគោក បានថ្លែងឲ្យដឹងថា ឆ្លងតាមការចុះសិក្សា រយៈពេល ៣-៤ថ្ងៃនេះ ឃើញថា ការដាក់ឲ្យធ្វើ ចរាចរណ៍ពី កែងផ្លូវស្ថានទូតរុស្សី មកស្តុបជលផលនោះ នាំឲ្យមានការកកស្ទះ យ៉ាងខ្លាំងលើ ផ្លូវព្រះនរោត្តមយ៉ាងខ្លាំង ត្រង់ចំណុច មុខក្រសួងមហាផ្ទៃ រហូតដល់ វិមានឯករាជ្យ ។
លោក ចេវ ហាក់ បានបន្តទៀតថា ដោយមើលឃើញ ស្ថានភាពបែបនេះ ទើបលោកបាន ដាក់សំណើទៅកាន់ សាលារាជធានីភ្នំពេញ ដើម្បីសុំការសម្រេច ដាក់ឲ្យ ចរាចរណ៍ ពីស្តុបជលផលឆ្ពោះ ទៅផ្លូវកែង ស្ថានទូតរុស្ស៊ីវិញ តែយ៉ាងណានោះ គឺរង់ចាំការ សម្រេចជាផ្លូវការ របស់អភិបាល រាជធានីភ្នំពេញ នៅសប្តាហ៍ក្រោយ។
នាយការិយាល័យ ចរាចរណ៍ លោក ចេវ ហាក់ បានសុំការយោគយល់ ដល់ប្រជាពលរដ្ឋ ដែលរស់នៅ និងរកស៊ីនៅ តាមដងផ្លូវ សុធារស ក្នុងដំណាក់កាល នៃការធ្វើចរាចរណ៍ឯកទិស ដោយត្រូវធ្វើការ ពង្រីកទ្រូងផ្លូវ ចំនួន ៤ម៉ែត្រទៀត ហើយក្រោយការបញ្ចប់ ពង្រីកទ្រូង ផ្លូវនោះ អាចនឹងមានការ សម្រេចសារជាថ្មី ថាតើអាចធ្វើ ដំណើរចរាចរណ៍ ជាឯកទិស ឫ២ទិស ?
សូមបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានសម្រេចដាក់ឲ្យ ចរាចរណ៍ ឯកទិសលើផ្លូវសុធារស ពីកែងផ្លូវ ស្ថានទូតរុស្ស៊ី មកស្តុបជលផល ក្នុងគោលបំណង ជួយកាត់បន្ថយការកក ស្ទះចរាចរណ៍ លើផ្លូវមួយនេះ ជាពិសេសនៅ ពេលល្ងាចតែម្តង ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!