ញៀននឹង ភេសជ្ជៈ Coca Cola ខ្លាំងពេក រហូតដល់ តុបតែងផ្ទះខ្លួនឯង ក្លាយជា Coca Cola តែម្តង!

 
 

អៀរឡង់ ៖ នេះពិតជារឿងមួយគួរ ឲ្យភ្ញាក់ផ្អើលជាខ្លាំង ដែល ស្រ្តីជនជាតិអៀរឡង់ម្នាក់ បានចំនាយលុយខ្ទង់ពាន់ដុល្លារ ដើម្បីតុបតែងផ្ទះរបស់នាង ឲ្យទៅជាផ្លាកសញ្ញា ភេសជ្ជៈកូកាកូឡា គ្រប់បន្ទប់តែម្តង ដោយសារតែ ញៀននឹង ភេសជ្ជៈនេះខ្លាំងពេក។

អ្នកស្រី Lillian បានឲ្យដឹងថា ការចូលចិត្ត ភេសជ្ជៈ Coca Cola យ៉ាងខ្លាំងរបស់នាងនេះ គឺបានចាប់ផ្តើមតាំងពី ៣០ ឆ្នាំមុន នៅពេលដែលនាង បានធ្វើដំនើរពីប្រទេស អាឡឺម៉ង់ ទៅ អូស្រ្តាលី។ ពេលនោះ នាងស្រាប់តែភ្ញាក់ខ្លួនព្រើតថា នាងបានផឹក Coca Cola តែមួយកំប៉ុងប៉ុណ្ណោះ ក្នុងការធ្វើដំនើរឆ្លងកាត់ ចំនួនពីរប្រទេស។ ដូច្នេះ ចាប់តាំងពីពេលនោះមក អ្នកស្រីបាន សំរេចចិត្តថា នឹងប្រមូលសំបកកំប៉ុង Coca Cola ទូទាំងពិភពលោក តែម្តង។

ជាពិសេសទៀតនោះ ឲ្យតែពេលគ្រួសារ និង មិត្តភក្តិ របស់អ្នកស្រី ធ្វើដំនើរទៅក្រៅប្រទេសម្តងៗ ពួកគេតែងតែ យកកំប៉ុង Coca Cola មួយចំនួនឲ្យអ្នកស្រីជានិច្ច។ ក្នុងនោះដែរ ដើម្បីតុបតែង ផ្ទះបាយទាំងមូល របស់ អ្នកស្រី ឲ្យចេញជាផ្លាកសញ្ញា Coca Cola គឺត្រូវចំនាយពេលរហូតដល់ ៦ ខែឯណោះ។

អ្វីដែលជាការតស៊ូប្តូរផ្តាច់របស់អ្នកស្រី គឺគាត់បានធ្វើដំនើរទៅដល់ ក្រុងញ៉ូវយក ដើម្បីទៅទិញទំនិញ ក្នុងហាងមួយឈ្មោះ Grand Slam in Times ដែលជាហាងលក់ សំភារៈប្លែកៗ ដើម្បីយកមកតុបតែង ជាមួយនឹង ផ្លាកសញ្ញា Coca Cola ទៀតផង។ អ្នកស្រីបានពន្យល់ទៀតថា ទោះបីជាភេសជ្ជៈ Coca Cola ជាប្រភេទភេសជ្ជៈ ដែលមានជាតិស្ករ ប៉ុន្តែអ្នកស្រីចូលចិត្ត ទទូលទានវា ជាង ភេសជ្ជៈផ្សេងៗទៀត។

គួរបញ្ជាក់ផងដែរ ក្នុងការតុបតែង ផ្ទះអ្នកស្រីឲ្យចេញ ជាផ្លាកសញ្ញា Coca Cola គឺអ្នកស្រីបានចំនាយលុយអស់ បីបួនពាន់ដុល្លារ និង ចំនាយពេលប្រមូលសំបក និងកំប៉ុង Coca Cola អស់ចំនួន ២៨ ឆ្នាំឯណោះ៕





ប្រភព ៖ Odditycentral

ដោយ ៖ ណា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម