អ្នកដំណើរ ព្រលឹងចុងសក់ ក្រោយយន្តហោះ មួយគ្រឿង រអិលធ្លាក់ផ្លូវ ជ្រុលទៅបុក របងព្រលាន យន្តហោះ (មានវីដេអូ)
សហរដ្ឋអាមេរិក៖ យ៉ាងហោចណាស់ មានមនុស្សចំំនួន ៣នាក់ ត្រូវបានបញ្ជូន ទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ បន្ទាប់ពីយន្តហោះ របស់ក្រុមហ៊ុន អាកាសចរណ៍ Delta Air Lines របស់អាមេរិក បានរអិលធ្លាក់ផ្លូវ ជ្រុលទៅបុក របងព្រលាន យន្តហោះ LaGuardia Airport ក្នុងទីក្រុង New York នៃសហរដ្ឋអាមេរិក កាលពីព្រឹក ថ្ងៃព្រហស្បត្តិ៍ ទី០៥ ខែមិនា កន្លងទៅនេះ ខណៈកំពុងមាន ព្យុះព្រិល យ៉ាងខ្លាំង។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា យន្តហោះ របស់ក្រុមហ៊ុន អាកាសចរណ៍ Delta Air Lines ប្រភេទ MD-88 បានធ្វើដំណើរ ពីទីក្រុង Atlanta នៃប្រទេស Georgia ទៅកាន់ទីក្រុង New York នៃសហរដ្ឋអាមេរិក ដោយបានផ្ទុក អ្នកដំណើរ ចំនួន ១២៥នាក់ និងក្រុមការងារ នៅលើយន្តហោះ ចំនួន ៥នាក់។ ក្រោយកើតហេតុ អ្នកដំណើរទាំងអស់ ត្រូវបានគេ អនុញ្ញាតឲ្យ ចាកចេញ ពីលើយន្តហោះ ដោយប្រើប្រាស់ ផ្លូវសម្រូតចុះបន្ទាន់ (Emergency Slide)។
ប្រភពដដែល បានឲ្យដឹង ទៀតថា អាការៈអ្នកដំណើរ រងគ្រោះ ចំនួន៣នាក់ ដែលត្រូវបានបញ្ជូន ទៅសង្គ្រោះ នៅមន្ទីរពេទ្យ ភ្លាមៗនោះ មិនត្រូវបាន គេដឹងច្បាស់ នៅឡើយទេ ប៉ុន្តែអាជ្ញាធរ បានរាយការណ៏ ឲ្យដឹងថា ពួកគេគ្រាន់តែ រងរបួសស្រាល ប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរ កំពុងធ្វើការ ស៊ើបអង្កេត ពីករណី គ្រោះថ្នាក់នេះ។ អាជ្ញាធរ បានឲ្យដឹង កាលពីល្ងាច ថ្ងៃព្រហស្បត្តិ៍ ថា មុនពេល កើតហេតុបន្តិច មានយន្តហោះ ចំនួន២គ្រឿង បានចុះចត ដោយសុវត្ថិភាព។
អ្នកនាំពាក្យ របស់អាជ្ញាធរ នៃទីក្រុង New York និងរដ្ឋ New Jersey នៃសហរដ្ឋអាមេរិក លោក Joe Pentangelo បាននិយាយថា យន្តហោះ បានរអិល ធ្លាក់ផ្លូវ នៅក្នុងអំឡុងម៉ោង ប្រហែល ១១ និង១០នាទីព្រឹក ប៉ុន្តែខាងផ្នែក នាយកដ្ឋាន ពន្លត់អគ្គីភ័យ នៃទីក្រុង New York និយាយថា មិនមានអ្នករងរបួស ណាមួយ ត្រូវបានរាយការណ៏ ឲ្យដឹងឡើយ។ លោក Pentangelo ក៏បានប្រាប់ ឲ្យដឹងទៀតថា យន្តហោះនោះ បានធ្លាយសាំង ចេញមកទៀតផង។
រូបថតក៏បានបង្ហាញ ឲ្យឃើញ ពីយន្តហោះ របស់ក្រុមហ៊ុន អាកាសចរណ៍ Delta Air Lines ប្រភេទ MD-88 ដែលកំពុងតែដេក នៅលើព្រិល ខណៈច្រមុះរបស់វា បានទម្លុះរបង នៃព្រលានយន្តហោះ៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព ៖ foxnews
កែសម្រួលដោយ ៖ ប៊ី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!