នគរបាលខណ្ឌ ពោធិ៍សែនជ័យ តាមចាប់ ជនដៃដល់ ជះទឹកអាស៊ីត លើនារី សន្ដិសុខនៅ រោងចក្រ ស៊ិនតាយ (Update)
-ជនសង្ស័យជាប្រពន្ធ បុរសសន្ដិសុខ មានទំនាក់ទំនងស្នេហា ជាមួយជនរងគ្រោះ
ភ្នំពេញ ៖ រយៈពេលជាង ៨ម៉ោងក្រោយ កើតហេតុ កម្លាំងនគរបាល ព្រហ្មទណ្ឌនៃស្នង ការដ្ឋាន នគរបាល រាជ ធានីភ្នំពេញ សហការ ជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់ ករណីនោះ បានបើក ការស្រាវ ជ្រាវ ឈានទៅ ដល់ការចាប់ ខ្លួនជនសង្ស័យ ក្នុងសកម្មភាព ជះទឹកអាស៊ីត លើនារីសន្ដិសុខ នៅរោងចក្រ ស៊ិនតាយ ហើយ កាលពីវេលា ម៉ោង៣ រសៀល ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥ ។
បើទោះបីត្រូវបានចាប់ខ្លួន ក៏ដោយនោះប៉ុន្ដែជនសង្ស័យ ដែលជាភរិយាបុរសសន្ដិសុខ មានទំនាក់ ទំនង ស្នេហា ជាមួយនារីរងគ្រោះ នោះមិន ទាន់បានសារភាពនៅឡើយទេ ពីទង្វើ របស់ខ្លួន ដោយសមត្ថកិច្ចបាន នឹង កំពុងជជីកសួរនាំ ។
ស្នងការរងនិងជាប្រធានការិយាល័យ កណ្ដាលព្រហ្មទណ្ឌរាជធានីភ្នំពេញ លោក ឧត្ដម សេនីយ៍ជួន ណារិន្ទ បាន បញ្ជាក់ថា ក្រោយការ ស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់នោះ កម្លាំង នគរបាល របស់លោក បានឈាន ទៅដល់ការ ឃាត់ខ្លួន ជនសង្ស័យរូបនេះ ហើយ ដើម្បីយកមក សួរនាំចាត់ ការបន្ដតាម ផ្លូវច្បាប់ ។
អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា បើទោះ បីមានការ ឃាត់ខ្លួនក៏ ដោយ នោះ តែរហូត មកដល់ពេលនេះ (ម៉ោង៤) ស្ដ្រីរូបនេះមិន ទាន់ឆ្លើយ សារភាពនៅ ឡើយទេ ។
លោកយឹម សារ៉ាន់ បានបន្ដថា ដោយសារ មិនទាន់ឆ្លើយសារភាពពីសកម្មភាពរបស់ខ្លួន នោះ នគរបាល របស់ លោក និងមន្ដ្រីជំនាញ បាននឹងកំពុងពិនិត្យភស្ដុតាង ដូចជាទឹកអា ស៊ីត ដែលខ្ទាត មកលើស្ដ្រី សង្ស័យ ពីព្រោះ ពេលធ្វើ សកម្មភាពជះនោះ ទឹកអាស៊ីតច្បាស់ ជាខ្ទាតមក លើខ្លួនឯង ខ្លះហើយ ។
យ៉ាងណាក៏ដោយ នគរបាលបាននឹងកំពុង ធ្វើការសាកសួរបន្ដទៀត រកឱ្យឃើញថា តើ ស្ដ្រីរូបនេះ ពិត ជាជនដៃ ដល់ក្នុង សកម្មភាព ជះទឹកអាស៊ីតកាលពីព្រឹកមិញ ឬមួយយ៉ាង ណានោះ ។
តាមលោកយឹម សារ៉ាន់ ស្ដ្រីរូបនេះ ជា ភរិយារបស់បុរសសន្ដិសុខ ដែលលួចទំនាក់ ទំនងស្នេហា ជាមួយ នារីរងគ្រោះ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!