លោកស្រី​ភរិយាសព​​លោកឧកញ៉ា​ អ៊ឹង ម៉េង​ជឺ ​​បង្ហាញខ្លួន លើកដំបូង​នៅ តុលាការ​ជាមួយ ឪពុកម្តាយ​ ថោង សារ៉ាត់

 
 

រាជធានីភ្នំពេញ ៖ តាមការបង្គាប់របស់អគាធិការកិច្ចក្រសួងយុត្តិធ៌ម ចៅក្រមស៊ើប សួរសាលាដំបូង រាជធានីភ្នំពេញ លោក លី សុខឡេង បានកោះ ហៅលោកស្រី តំាង គឹមឆេង ដែលគេស្គាល់ ថាជាថៅកែ ហាងត្បូងពេជ្រ នៅផ្សារថ្មីនិង ត្រូវជាភរិយា សពលោក ឧកញ៉ា អ៊ឹង ម៉េងជឺ មកសាកសួរ នៅតុលាការ នារសៀលថ្ងៃទី០៦ មីនា ២០១៥ ។

ជាមួយនឹងការបង្ហាញមុខលើកដំបូងនៅតុលាការពីសំណាក់ភរិយាសពលោកឧកញ៉ា អ៊ឹង ម៉េងជឺ នាពេលនេះ គេឃើញ លោកស្រី តំាង គឹមឆេង អាយុ៤៨ឆ្នាំ ជិះរថយន្ត Mercedes ពណ៌ខ្មៅ អមដោយ លោកមេធាវី ឡាច សំរោង និងអង្គរក្ស៣ ទៅ៤នាក់ ផងដែរ ដោយ រថយន្តជិះចូល ដល់ក្នុងតុលាការ តែម្តង ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងនៅប៉ុន្មាននាទីមុននេះ ទៀតថា ក្រៅពីលោក ចៅក្រមស៊ើប សួរកោះហៅ លោកស្រីភរិយា សពលោកឧកញ៉ា អ៊ឹង ម៉េងជឺ មកសាកសួរ គេក៍ឃើញលោក ថោង ចំរើន និង លោកស្រី កែវ សារី ឪពុកម្តាយ លោក ថោង សារ៉ាត់ ក៍ត្រូវបានគេ នំាខ្លួនមកសាក សួរផងដែរ ប៉ុន្តែមិនមាន ប្រភពណា បញ្ជាក់ថា ចៅក្រមហៅ មកសាកសួរ ពាក់ព័ន្ឋនឹង បទចោទអ្វីនោះទេ។

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម